• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លោកង៉ូជីកឿង លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ៖ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតឃុំថុងហ្វា ស្រុកកូវកែ

15/01/2021 07:52

កាលពីសប្ដាហ៍កន្លង តំណាងក្រុមប្រឹក្សាប្រជាជនខេត្តរួមមាន៖ លោកង៉ូជីកឿង លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ លោកស្រីយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីទ្រីញធីភឿង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ និងលោកស្រីង្វៀងធីថាញ់ឡេវ ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកកូវកែ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកកូវកែបានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំថុងហ្វា ស្រុកកូវកែ។

ម្ចាស់ឆ្នោតឃុំថុងហ្វាមានយោបល់ស្នើ។ រូបថត៖ ហ៊ឺវហ្វេ

ពេលជួបសំណេះសំណាល លោកស្រីទ្រីញធីភឿងជំនួសមុខឲ្យក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត របាយការណ៍ជូនម្ចាស់ឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំឯកទេសបទលើកទី ១៧ សម័យប្រជុំសាមញ្ញលើកទី ១៨ -ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ ជូនដំណឹងអំពីលទ្ធផលដោះស្រាយយោបល់ស្នើរបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំសាមញ្ញលើកទី ១៨-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩។ ម្ចាស់ឆ្នោតជាច្រើនរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងវិស័យពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក៏ដូចជាបានផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាប្រជាជនឆ្លើយតបតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន។

ម្ចាស់ឆ្នោតជាច្រើននាក់បាន​ស្នើអំពីស្ថានភាពទឹកជន់លិច នៅរដូវភ្លៀង ត្រង់ផ្លូវស្រុកលេខ ៣៣ (តំបន់ផ្សារតាអោក) ស្ថានភាពទ្រុឌទ្រោមផ្នូវនៅទីបញ្ចុះសពយុទ្ធជនពលីឃុំថុងហ្វា គោលនយោបាយឧបត្ថម្ភ ការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតរំសាយទុនយឺតជះឥទ្ធិពលដល់ការផលិតរបស់ប្រជាជន។ អំពីការបុលទុនចំពោះធនាគារកសិកម្ម-អភិវឌ្ឍន៍ជនបទចាប់បង្ខំឲ្យអ្នកបុលត្រូវទិញគាំពារពេលបុលទុន គប្បីបង្កើនកម្រិតនិងវិនិយោគបន្ថែមឧបករណ៍សម្រាប់ដំណាក់សុខាភិបាលដើម្បីអនុវត្តល្អការពិនិត្យ ព្យាបាលជំងឺដំបូងជូនប្រជាជនដែលមានគាំពារសុខាភិបាល ពង្រីកនិងបង្កើនកម្រិតបំពង់ផ្ដល់ទឹកម៉ាស៊ីនជូនប្រជាជនភូមិរ៉ាច់ងែ ស្ថានភាពរាយលក់មុខទំនិញគ្មានគុណភាព មុខទំនិញក្លែងក្លាយនៅតាមផ្សារជនបទ បង្កឲ្យអន្តរាយដល់ប្រជាជន។ល។

ឆ្លងតាមរយៈនោះ មានម្ចាស់ឆ្នោត ០៩ នាក់ ដោយមាន ១៤ យោបល់ស្នើផ្ញើដល់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ស្រុក។ លោកង៉ូជីកឿងបានផ្ដល់យោបល់ផ្ទាល់ចំពោះខ្លឹមសារមួយចំនួននៅពេលជួបជាមួយម្ចាស់ឆ្នោត។ លោកក៏បានសំណូមពរឲ្យស្រុក ឃុំគប្បីធ្វើឲ្យជាក់ស្ដែងការអនុវត្តន៍សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគរបស់ខេត្ត ផ្សព្វផ្សាយ ចងសម្ព័ន្ធក្នុងការផលិតជូនមាមីងកសិកររក្សាចលនា លើកទឹកចិត្តកសិករក្នុងការផលិត។ រដ្ឋអំណាចមូលដ្ឋាននិងផ្នែកជំនាញចូលរួមឧបត្ថម្ភកសិករដើម្បីឆ្ពោះដល់ការកសាងពាណិជ្ជសញ្ញា យីហោ ដើម្បីលើកកម្ពស់តម្លៃផលិតផល។ ក្នុងការកសាងជនបទថ្មី ឧស្សាហ៍ ផ្សព្វផ្សាយ ចលនាប្រជាជនឲ្យកសាងទិដ្ឋភាពបរិស្ថាន ធានាសន្តិសុខសណ្ដាប់ធ្នាប់ សង្គម បង្កើនការងារបង្ការបង្រ្កាបអបាយមុខសង្គម បំផុតគឺឧក្រឹដ្ឋជនប្រើគ្រឿងញៀន អនុវត្តល្អគោលនយោបាយសង្គម យកចិត្តទុកដាក់ដល់គ្រួសារយុទ្ធជនពលី ពិការ។ល។

ម្ចាស់ឆ្នោតឃុំហ៊ីវទ្រុងមានយោបល់ស្នើ។ រូបថត៖ ថាញ់ក្វាង

 បន្តអនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្រោយសម័យប្រជុំលើកទី ១៨ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១ ក្នុងថ្ងៃដដែលនោះដែរ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងបានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ២០០ នាក់នៅឃុំហ៊ីវទ្រុងនិងទីប្រជុំជនកូវក្វាង។

នៅកន្លែងទាំង ០២ នោះ មាមីងម្ចាស់ឆ្នោតបានស្នើឲ្យរដ្ឋកសាង ជួសជុលផ្ទះឧបការគុណ កម្រិតឧបត្ថម្ភផ្ទះមហាសាមគ្គីពី ២៥ ឡើង ៤០ លានដុង។ ស្នើឲ្យពិនិត្យឧបត្ថម្ភគាំពារសុខាភិបាល កម្រិតប្រាក់ឧបត្ថម្ភដល់កម្មាភិបាលជាប្រធានអង្គការមហាជនភូមិ អនុសង្កាត់។ វិនិយោគពង្រីកបន្ថែមប្រព័ន្ធបំពង់ទឹកម៉ាស៊ីន ដើម្បីបម្រើតម្រូវការប្រជុំជីវភាពរបស់ប្រជាជន។ គប្បីបានវិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាករណីជួញដូរ បាំងឆ័ត្រ សង់ខ្ទមលក់ដូរបង្កឲ្យបាត់ចក្ខុវិស័យ រថយន្តដឹកមុខទំនិញចល័ត។ ម្ចាស់ឆ្នោតឃុំហ៊ីវទ្រុងលាតត្រដាងអំពីបញ្ហានាពេលបច្ចុប្បន្ននេះនៅលើភូមិសាស្រ្ដឃុំ ហាក់ករណីអ្នកម្ដាយវៀតណាមវីរភាពទាំងសុទ្ធសឹងបានប្រទានឥស្សរិយយសឥស្សរិយយសឯករាជ្យ ប៉ុន្តែគ្មានប្រាក់រង្វាន់ភ្ជាប់ជាមួយគឺហាក់ដូចមិនទាន់សមស្រប។ រដ្ឋវិនិយោគកសាងប្រព័ន្ធគមនាគមន៍ជនបទលើភូមិសាស្រ្ដអនុសង្កាត់លេខ ៤ ទីប្រជុំជនកូវក្វាង ទំនប់ប្របព្រែកកញ្ចោងតំបន់អនុសង្កាត់លេខ ១ លេខ ២ លេខ ៣ លេខ ៤។ ផ្នែកអគ្គិសនីគប្បីប្រញាប់ពិនិត្យអង្កេតបង្កើនកម្រិតផ្លូវខ្សែ បង្កើនថាមពលធុងបំបែរថាមពលដើម្បីធានាតម្រូវការប្រជុំជីវភាពរបស់ប្រជាជននៅអនុសង្កាត់លេខ ៤ លេខ ៥ និង វិនិច្ឆ័យគំនរសំរាមនៅអនុសង្កាត់លេខ ៤ ទីប្រជុំជនកូវក្វាង ក្លិនស្អុយជះឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជននៅតំបន់នេះ។

យោបល់ស្នើទាំងអស់របស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំបណ្ដាផ្នែកជំនាញនិងគណៈកម្មាធិការប្រជាជនស្រុកអធិប្បាយដោះស្រាយតាមសមត្ថកិច្ច។ ដោយឡែកបញ្ហាក្រៅពីនោះក៏បានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកត់ត្រាទុកដើម្បីលាតត្រដាងដល់បណ្ដាស្ថាប័នសមត្ថកិច្ចពិនិត្យនៅពេលខាងមុខ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.