07/06/2022 10:14
ពិនិត្យជំងឺជូនអ្នកមានវ័យចាស់។
គំរូអ្នកមានវ័យចាស់ គាងថាញ់បិញ នៅភូមិរោងវាល លោកតែងសម្តែងបញ្ជាក់ចរិតធ្វើជាគំរូក្នុងពលកម្មផលិត អនុវត្តរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌។ លោកគាងថាញ់បិញមិនត្រឹមតែជាគំរូឱ្យសម្រាប់កូនចៅត្រាប់តាមឡើយ នៅទាំងបានមហាជនគោរពរាប់អាន និងជ្រើសធ្វើជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរទៀតផង។ លោកគាងថាញ់បិញ ចែករំលែក៖ ដើម្បីអ្នកដទៃធ្វើតាមពីកិច្ចការអ្វីម្យ៉ាងទាល់តែខ្លួន យើង ធ្វើជាគំរូសិន រួចពេលទង្វើរបស់ខ្លួនកាន់តែ ពង្រីកបានប្រសិទ្ធភាពនោះ ទើបអ្នកដទៃមានជំនឿ និងធ្វើតាម។ ថ្វីត្បិតវ័យកាន់តែចាស់ ប៉ុន្តែលោកគាងថាញ់បិញ តែងរក្សាខ្ជាប់របៀបរស់នៅភ្លឺស្វាង។ អនុវត្តតួនាទីជាអ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិខ្មែរ លោកតែងសហការជាមួយរដ្ឋ អំណាចមូលដ្ឋាន ផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ស្មារតី ប្រតិបត្តិច្បាប់រស់នៅពលកម្ម រៀនសូត្រតាមរដ្ឋធម្មនុញ្ញ និងច្បាប់កាត់បន្ថយស្ថានៅភាពគ្រោះអបាយមុខសង្គម។
ដើម្បីពង្រីកល្អតួនាទី “វ័យចាស់គំរូភ្លឺស្វាង” អ្នកមានវ័យចាស់ឃុំតឹងហ៊ីប សហការជាមួយផ្នែក កសិកម្ម ចាត់តាំងវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត -បច្ចេកទេសបានចំនួន ៦ ថ្នាក់ ស្ដីពីការថែទាំស្រូវ បង្ការជម្នះអាសន្នដុំពកស្បែកលើសត្វពាហនៈ ដោយមានសមាជិកអ្នកមានវ័យចាស់ ១៥៤ រូប ចូលរួម។ សហការជាមួយសមាគមជំរុញការសិក្សា ចាត់តាំង បំផុសចលនា គ្រួសារអ្នកមានវ័យចាស់ ២៤១ គ្រួចុះឈ្មោះកសាងគ្រួសារ វង្សត្រកូលរៀនសូត្រ ចលនាសមាជិកអ្នកមានវ័យចាស់ ៨២ រូបឧបត្ថម្ភ មូលនិធិជំរុញការសិក្សាជាមួយទឹកប្រាក់ ១,៨ លានដុង។ សហការផ្សព្វផ្សាយកសាង ភូមិ ឃុំ វប្បធម៌ជនបទថ្មី ប្រជុំពិនិត្យទទួលស្គាល់គ្រួសារ ប្រជាជន ២.៤៤៣/២.៦១៤ គ្រួសម្រេចសម្បទា គ្រួសារវប្បធម៌ ជនបទថ្មី ក្នុងនោះមាន គ្រួសារ អ្នកមានវ័យចាស់ចំនួន ១.៩៨៦ គ្រួ។
ដើម្បីប្រមូលផ្ដុំសមាជិកអ្នកមានវ័យចាស់ចូល រួមជ្រោមជ្រែងជាមួយបណ្ដាចលនា ប្រឡងប្រណាំង “អ្នកមានវ័យចាស់ចូលរួមការពារបរិស្ថាន កសាងជនបទថ្មី និងអារ្យធម៌ទីក្រុង”។ អនុវត្តសារាចរលេខ ១៥ CT/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្ដាសាខាសមាគមចេញដំណើរធ្វើអនាម័យតាមដងផ្លូវបាន ១២ លើក សរុបប្រវែងដងផ្លូវ ប្រមាណ ៤ គីឡូម៉ែត្រ ដោយមានអ្នកចូលរួមចំនួន ៤៥០ រូប ក្នុងនោះ មានអ្នកមានវ័យចាស់ចំនួន ២១៣ រូប ប្រមូលសំ រាមបានជាង ៣ ម៉ែត្រត្រីគុណ។អ្នកមានវ័យចាស់ អនុវត្តកិច្ចចលនា “បង្ការបទល្មើស បង្ក្រាបគ្រឿង ញៀន” “ចូលរួមការពារអធិបតេយ្យភាពព្រំដែនសមុទ្រ” អ្នកមានវ័យចាស់បានផ្ដល់ប្រភពដំណឹងមានតម្លៃ ០១ ដំណឹង ជួយឱ្យផ្នែកមានសមត្ថកិច្ច ទប់ស្កាត់ រួមចំណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន។ ចូលរួមគ្រប់គ្រងមុខសញ្ញាមិនសូវជឿនលឿន ៣ រូប តាមរយៈការណែនាំ មានមុខសញ្ញា ០២ រូបបានបញ្ជូនចេញចាកមុខសញ្ញាគ្រប់ គ្រង។
លោកលឺបិញវឌ្ឍន៍ ប្រធានសមាគមអ្នកមានវ័យចាស់ឃុំតឹងហ៊ីបបានឱ្យដឹងថា៖ ក្នុងកិច្ចចង្អុលការ និងចាត់តាំងអនុវត្ត សមាគមតែងច្បាមផ្ទាល់ បណ្ដាសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន កម្មវិធី ផែនការ បស់សមាគមថ្នាក់លើ។ សហការជាមួយផ្នែកពាក់ព័ន្ធ ចាត់តាំងល្អការងារផ្សព្វផ្សាយ រៀនសូត្រក្នុង កម្មាភិបាល សមាជិកសមាគមដោយផ្ដោតទៅលើខ្លឹមសារសំខាន់របស់បក្ស រដ្ឋ និងសមាគមថ្នាក់ លើ យកចិត្តទុកដាក់ចង្អុលការការងារពង្រឹង ក សាងអង្គការចាត់តាំងសមាគម ផ្សព្វផ្សាយបានល្អខ្លឹមសារថ្នាក់ពិន្ទុប្រឡងប្រណាំងឆ្នាំ ២០២២។
នៅពេលខាងមុខ សមាគមបន្តធ្វើជាកម្លាំងស្នូល ធ្វើសេនាធិការជួយឲ្យគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការចាត់តាំងអនុវត្តចលនា “ទូទាំងប្រជាជនថែទាំ និងពង្រីកតួនាទី អ្នកមានវ័យចាស់” ចង្អុលការបង្កើតមូលនិធិថែទាំអ្នកមានវ័យចាស់នៅក្នុងឃុំ សាខាសមាគម នីមួយៗមានមូលនិធិពី ៣ លានដុងឡើងទៅ ខិតខំមានសាខាសមាគម ៨០% ឡើងទៅមានមូលនិធិថែទាំអ្នកមានវ័យចាស់ និងធ្វើសកម្មភាពមានប្រសិទ្ធភាព៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ