• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

លទ្ធផលពីចលនាយុវជនកសាងខ្លួន បង្កើតអាជីព

20/10/2020 20:11

ទន្ទឹមនឹងចលនា “ឈានមុខពង្រីកសេដ្ឋកិច្ច-សង្គម និងការពារមាតុភូមិ ០៥ យ៉ាង” រយៈពេលកន្លង ចលនា “រួមដំណើរជាមួយយុវជនកសាងខ្លួន បង្កើតអាជីព ០៤ យ៉ាង” បានសម្ព័ន្ធយុវជនឃុំតឹបង៉ាយ ស្រុកទីវកឹងផ្សព្វផ្សាយអនុវត្តនាំមកប្រសិទ្ធភាពជាក់ស្ដែងនិងចូលទៅក្នុងជីវភាពជាក់ស្ដែង រួមចំណែកដោះស្រាយបណ្ដាតម្រូវការ បំណងប្រាថ្នា គិតគូរផលប្រយោជន៍ស្របច្បាប់របស់សមាជិកយុវជន កេណ្ឌប្រមូលបានបណ្ដាប្រភពកម្លាំងសង្គមឧបត្ថម្ភទុនដល់សមាជិកយុវជនពង្រីកសេដ្ឋកិច្ច។

កសិដ្ឋានចិញ្ចឹមគោ។ រូបថត៖ រតនា

          បងង្វៀងមិញបិញ លេខាសម្ព័ន្ធយុវជនឃុំតឹបង៉ាយបានឲ្យដឹង៖ ឃុំមានសមាជិកយុវជន ២១០ នាក់ចូលរួមប្រជុំជីវភាព ១៣ សាខាសម្ព័ន្ធយុវជន (សាខាសម្ព័ន្ធយុវជនភូមិ ០៩​ កន្លែង សាខាសម្ព័ន្ធយុវជនសាលារៀន ០៤ កន្លែង)។ ការងារសម្ព័ន្ធយុវជននិងចលនាសម្ព័ន្ធយុវជន យុវកុមារលើភូមិសាស្រ្ដឃុំមានរបៀបរៀបរយ បណ្ដាសកម្មភាពប្រព្រឹត្តឡើងយ៉ាងផុសផុលទាក់ទាញយុវជនចូលរួមកុះករ ដូចជា៖ យុទ្ធនាការយុវ ជនស្ម័គ្រចិត្តរដូវវិស្សមកាល ថ្ងៃអាទិត្យបៃតង បណ្ដាសកម្មភាពដើម្បីប្អូនៗជាទីស្រឡាញ់ តបស្នងសងគុណ។ល។ ក្នុងនោះ ចលនា “រួមដំណើរជាមួយយុវជនកសាងខ្លួន បង្កើតអាជីព” បានសមាជិកយុវជនជ្រោមជ្រែងខ្លាំងក្លា បង្កជាបរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុល លេចធ្លោគំរូយុវជនឆ្នើមជាច្រើនជាមួយបណ្ដាទម្រង់មានលទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមបំពេញឲ្យការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។

               ឆ្នាំ ២០១៥ បានសម្ព័ន្ធយុវជនឃុំឲ្យខ្ចីទុន ១០​ លានដុងពីប្រភពមូលនិធិឧបត្ថម្ភយុវជនកសាងខ្លួន បង្កើតអាជីពរបស់សម្ព័ន្ធយុវជនឃុំតឹបង៉ាយ (មិនគិតប្រាក់ការក្នុងរយៈពេល ០២ ឆ្នាំ) បងង្វៀងជីថាញ់ លេខាសាខាសម្ព័ន្ធយុវជនភូមិង៉ាយហ្វាអនុវត្តទម្រង់ចិញ្ចឹមគោមេ។ ដំបូងបងថាញ់ទិញគោមេមួយក្បាលមកចិញ្ចឹម ពេលមេគោនោះកើតកូនឈ្មោលបងទុកចិញ្ចឹមពី ០៦ ដល់ ០៧ ខែ ហើយប្រសិនបើកើតបានកូនញីវិញទុកបន្តពូជ។ គិតមកដល់ពេលនេះ ហ្វូងគោរបស់បងថាញ់មាន ០៦ ក្បាល គិតជាតម្លៃតាមការប៉ាន់ស្មាន​ជិត ១០០ លានដុង (កើន ១០ ដងបើប្រៀបជាមួយកាលទើបអនុវត្តទម្រង់) ហើយបងបានសងដើមទុនវិញដើម្បីសម្ព័ន្ធយុវជនឃុំឲ្យអ្នកផ្សេងខ្ចីវិញ។

                 តាមបងង្វៀងជីថាញ់ គ្រួសារបងត្រឹងតៀងញឹង សមាជិកយុវជននៅភូមិង៉ូវ៉ាំងកៀកជួបលំបាកអំពីសេដ្ឋកិច្ច។ ឆ្នាំ ២០១៦ បងញឹងបានសម្ព័ន្ធយុវជនឃុំឧបត្ថម្ភឲ្យបុល ១០ លានដុងដោយមិនគិតប្រាក់ការសម្រាប់អនុវត្តទម្រង់ចិញ្ចឹមគោមេដែរ។ បងញឹងទិញគោមេ ០១ ក្បាលមកចិញ្ចឹម មកទល់ពេលនេះកើតកូនបាន ០២ ក្បាល។ បងយកលាមកគោសម្រាប់ដាំបន្លែបង្កា ដូចជា៖ ស្ពៃ ត្រកួន។ល។ ដើម្បីមានប្រាក់ចំណូល រាល់ថ្ងៃ។ ក្នុងឆ្នាំ ២០២០ បងញឹងលក់គោ ០១ ក្បាលបាន ២០ លានដុង។ ជាមួយប្រាក់ទុននេះ បងញឹងបន្តអនុវត្តទម្រង់ដាំដំណាំ។ បងចៃករំលែក៖ បានការឧបត្ថម្ភទុននិងបច្ចេកទេសចិញ្ចឹមពីសម្ព័ន្ធយុវជនឃុំ ខ្ញុំកសាងបានទម្រង់ចិញ្ចឹមសត្វនិងដាំដុះផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ គ្រួសារមានប្រភពចំណូលលំនឹងជាង ១០០.០០០ ​ដុងក្នុងមួយថ្ងៃ។ ផ្ដើមពីនោះ ប្ដីប្រពន្ធខ្ញុំមានលក្ខណៈចិញ្ចឹមកូន ០២ នាក់រៀនសូត្រ។

                 បងង្វៀងមិញបិញឲ្យដឹងបន្ថែម៖ ផ្ដើមពីប្រភពទុនមូលនិធិកសាងខ្លួន បង្កើតអាជីពរបស់សម្ព័ន្ធយុវជនឃុំ ពីឆ្នាំ ២០១៥ មកទល់ពេលនេះបានឧបត្ថម្ភឲ្យកម្មាភិបាល សមា​ជិកយុវជន ០៤ នាក់បុលពង្រីកទម្រង់ចិញ្ចឹមគោមេ។ ដើម្បីជំរុញមាំចលនារួមដំណើរជាមួយយុវជនកសាងខ្លួន បង្កើតអាជីព សម្ព័ន្ធយុវជនឃុំតឹបង៉ាយបានផ្សព្វផ្សាយបណ្ដាគោលនយោបាយអាទិភាពរបស់រដ្ឋជាពិសេសគឺប្រភពទុនឧបត្ថម្ភយុវជនផ្ដើមអាជីពតាមរយៈធនាគារគោលនយោបាយសង្គម។ សមាជិកយុវជនជាច្រើនបានឧបត្ថម្ភឲ្យបុលទុនសម្រាប់ដោះស្រាយការងារធ្វើ ពង្រីកសេដ្ឋកិច្ច។ ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំនៅទាំងសហការចាត់តាំងបើកវគ្គហ្វឹកហាត់អំពីបច្ចេកទេស បណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចទទួលបានលទ្ធផលជូនសមាជិកយុវជន បង្កជាបុព្វហេតុដើម្បីបន្តកសាងអង្គការចាត់តាំងមូលដ្ឋានសម្ព័ន្ធយុវជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។ ពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំបន្តរក្សាប្រភពទុនឧបត្ថម្ភយុវជនផ្ដើមអាជីពអាស្រ័យសម្ព័ន្ធយុវជនឃុំគ្រប់គ្រងមកទល់ពេលនេះ ២០ លានដុង។ ពិគ្រោះ និងឧទ្ទេសនាមការងារធ្វើជូនសមាជិកយុវជន ១០២ នាក់នៅបណ្ដាក្រុមហ៊ុនក្នុងនិងក្រៅខេត្ត ឧទ្ទេសនាមនីហរ័ណពលករ ០៣ នាក់)។ ទន្ទឹមនឹងនោះ សហការជាមួយធនាគារគោលនយោ បាយសង្គមស្រុកទីវកឹងរំសាយទុនជាង ១,១ ពាន់លានដុងឲ្យសមាជិកយុវជន ៣៧ នាក់ពង្រីកសេដ្ឋកិច្ច។ បច្ចុប្បន្នសម្ព័ន្ធយុវជនឃុំតឹបង៉ាយកំពុងគ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុន ០៧ ក្រុម សរុបបំណុលជាង ៤,៣ ពាន់លានដុង មានគ្រួសារសមាជិកយុវជន ២២៦ គ្រួបុល។

               ទន្ទឹមនឹងចលនាផ្ដើមអាជីព សម្ព័ន្ធយុវជនឃុំតឹបង៉ាយនៅទាំងជំរុញមាំផ្សព្វផ្សាយបណ្ដាសកម្មភាពស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍ ការពារបរិស្ថាន អនុវត្តការងារសុខុមាលភាពសង្គម។ល។ សម្ព័ន្ធយុវជនឃុំកសាងផែនការចាត់តាំងបណ្ដាសកម្មភាពជាក់ស្ដែង ច្នៃប្រតិដ្ឋ ដូចជា៖ ចាត់តាំងកន្លែងលាងដៃរម្ងាប់មេរោគដោយមិនគិតថ្លៃ ០៥ កន្លែងនៅទីសាធារណសំដៅរួមចំណែកបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩។ ចូលរួមផ្សព្វផ្សាយអំពីរបៀបបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ សុវត្ថិភាពគ្រឿងបរិភោគ សហការជាមួយសាខាសម្ព័ន្ធយុវជនមន្ទីរពហុព្យាបាលតំបន់ស្រុកទីវកឹងចាត់តាំងពិនិត្យជំងឺនៅនឹងផ្ទះ ជូនអំណោយនិងចាត់តាំងពេលអាហារមេត្តាធម៌ ជូនលោកយាយលោកតាអនាថា ០៦ រូបនៅភូមិដៃទទឹង។ ក្រៅពីនោះ សមាជិកយុវជននៅទាំងចាត់តាំងទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍នៅបណ្ដាថ្ងៃបុណ្យតេត ជូនអំណោយសិស្សក្រីក្រ ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ផ្ដោះប្ដូរសិល្បៈនាឱកាសអនុស្សាវរីយ៍បណ្ដាថ្ងៃបុណ្យធំៗ។ល ។

               អាចនិយាយបានថា៖ ចលនា “រួមដំណើរជាមួយយុវជនកសាងខ្លួន បង្កើតអាជីព” បានបង្កជាបរិយាកាសប្រឡងប្រណាំង ពលកម្មយ៉ាងផុសផុល បំផុសស្មារតីសាមគ្គីក្នុងសមាជិកយុវជន បង្ហាញឲ្យឃើញទឹកចិត្តរបស់យុវជន រួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរ អារ្យធម៌៕

                ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.