• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លិខិតប្រសិទ្ធពរបុណ្យសែនដូនតាឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

14/09/2020 14:07

 

សូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គមួយអន្លើដោយជនរួមជាតិកម្មាភិ បាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!

អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ ជាបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជនរួមជាតិ កម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត ពលករ បណ្តាក្មួយៗកុមារាកុមារី យុវវ័យ យុវជនខ្មែរក្នុងខេត្តទាំងមូលនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ ព្រមទាំងសព្ទសាធុការពរយ៉ាងល្អប្រសើរបំផុត។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗច្រើនរបស់ប្រទេសជាតិ គឺឆ្នាំដែលប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តគោលលំនាំធ្វើសកម្មភាពឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត “ក្តាប់ខ្ជាប់ឪកាស ធ្វើសកម្មភាពប្តូរផ្តាច់ ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឈានទៅមុខ ពង្រីករហ័ស និងចីរភាព” គឺជាឆ្នាំដែលប្រព្រឹត្តឡើងបណ្តាថ្ងៃបុណ្យជាតិធំៗ ព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្ត ពិសេសគឺខេត្តយើងចាត់តាំងសម្រេចជោគជ័យខួបអនុស្សាវរីយ៍ឆ្នាំទី ១២០ ទិវាបង្កើតខេត្តត្រាវិញដោយភ្ជាប់ជាមួយនឹងបណ្តាសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម-ទេស ចរណ៍ និងចលនាមូលនិធិសុខុមាលភាពសង្គម ចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ លើកកម្ពស់គុណភាពកសាងឃុំ ស្រុកជនបទថ្មី អនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នា ប្រសិទ្ធភាពបណ្តាវិធីសាស្ត្របង្ការ ទប់ស្កាត់ និងជម្នះការជះឥទ្ធិពលអាស្រ័យដោយការរាំងរឹះជ្រាបជាតិជូរប្រៃ រោគជំងឺលើឈើដាំ សត្វចិញ្ចឹម និងអាសន្នរោគកូវីដ-១៩។ រួមជាមួយនឹងការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់មជ្ឍិមបក្ស រដ្ឋសភា រដ្ឋាភិបាល ការឧបត្ថម្ភរបស់បណ្តាក្រសួង ផ្នែកមជ្ឍិម និងខេត្ត ទីក្រុងជាមិត្តញ៉ាំងឲ្យខេត្តត្រាវិញសម្រេចបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន។ សន្ទុះកំណើនបង្កើនសេដ្ឋកិច្ច (GRDP)របស់ខេត្តក្នុង ០៦ ខែដើមឆ្នាំនេះសម្រេចបាន ៣,៣៥%(ឈរទី ០២/១៣ ខេត្ត ទីក្រុងក្នុងតំបន់) គោលនយោបាយជនជាតិ សាសនាបន្តនឹងបានយកចិត្តទុកដាក់ និងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករនឹងបានបន្តវិនិយោគកសាង បម្រើល្អឲ្យការផលិត និងជីវភាព អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរបានកាត់បន្ថយជាបន្ត ភាពសាមគ្គីជនជាតិ សាមគ្គីសាសនាតែងបានពង្រឹងរឹងមាំ អត្តសញ្ញាណវប្បធម៌ជនជាតិតែងបានអភិរក្ស និងអភិវឌ្ឍជាបន្ត មានគំរូជនជាតិខ្មែរជាច្រើនរបស់សមូហភាព បុគ្គលឈានមុខក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានស្ងើចសរសើរ និងពង្រីកទូលាយ។

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមកត់ត្រា ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំ ពោះការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃគ្រប់ព្រះអង្គ របស់ជនរួមជាតិ កម្មាភិបាល យុទ្ធ ជន បុគ្គលិក និយោជិត ពលករគឺជាជនរួមជាតិខ្មែរទៅក្នុងបុព្វហេតុពង្រីករួមរបស់ខេត្តក្នុងរយះពេលកន្លង។

បពិត្រព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!

 

អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ នេះស្ថិតក្នុងបរិយាកាសដែលខេត្តយើងកំពុងត្រៀមបម្រុងឲ្យមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បណ្តាថ្នាក់ បណ្តាផ្នែកក្នុងខេត្តកំពុងប្រមូលផ្តុំកម្លាំងខិតខំអនុវត្តសម្រេចបណ្តាគោលដៅភារកិច្ចឆ្នាំ ២០២០ តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត។ ជាមួយនឹងស្មារតីនោះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរទាំងមូលក្នុងខេត្តគម្បីបន្តពង្រីកប្រវេណីស្នេហាជាតិ ប្រវេណីសាមគ្គី ជ្រោងខ្ពស់ឆន្ទះខ្លួនទីពឹងខ្លួន រូតរះប្រឡងប្រណាំងពលកម្មផលិត បំពេញការងារ រៀនសូត្រ និងបង្កើនការបង្ការ ទប់ស្កាត់ដោយមានប្រសិទ្ធភាពអាសន្នរោគកូវីដ-១៩ រួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ​ម្ចាស់ការប្រុងប្រយ័ត្នតស៊ូធ្វើឲ្យបរាជ័យរាល់ឧបាយកលល្បិច “ប្រែប្រួលសន្និភាព” របស់បណ្តាអានុភាពជាអមិត្ត អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិ ខិតខំអនុវត្តសម្រេចបណ្តាគោលដៅសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្ស បង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមប្រសិទ្ធពរថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិ កម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត ពលករ បណ្តាក្មួយៗកុមារាកុមារី យុវវ័យ យុវជនខ្មែរក្នុងខេត្តទាំងមូលទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ សម្បាយ សាមគ្គី សុវត្ថិភាព ប្រិតសំចៃ៕

គណៈកម្មាធិការបក្សខេត្ត ​ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.