• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

រៀនសូត្រតាមអ៊ំហូ ពង្រីកល្អតួនាទីស្នូល ធ្វើជាគំរូឆ្នើម

20/12/2022 09:00

រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈកាលកន្លង លេខាសាខាបក្សភូមិដាយត្រឿង តែងពង្រីកល្អតួនាទីស្នូល ធ្វើជាគំរូឆ្នើមនៅមូលដ្ឋាន។

            ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២១ សាខាបក្សភូមិដាយត្រឿងបន្តចេញផ្សាយសេចក្តីសម្រេចចិត្ត ស្ដីពីការកសាងជនបទថ្មីខ្នាតគំរូ និងខិតខំអនុវត្តសម្រេចក្នុងឆ្នាំ ២០២៣។ ដើម្បីសម្រេចបានគោលដៅដាក់ចេញ ដោយមានតួនាទីជាលេខាសាខាបក្សភូមិ លោកថាច់ង៉ុកសាង តែងសកម្មបំផុសចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិត កសាងបណ្តាទម្រង់គំរូ ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចគ្រួសារ។

            លោកគឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំភូកឹង ទទួលបន្ទុកចង្អុលការសាខាបក្សភូមិដាយត្រឿងឱ្យដឹង៖ ដោយមានតួនាទីជាលេខាសាខាបក្សភូមិ លោកថាច់ង៉ុកសាង តែងពង្រីកល្អតួនាទីជាគំរូឆ្នើម ឈានមុខក្នុងបណ្តាចលនានៅមូលដ្ឋាន ជាពិសេសគឺចលនាកសាងជនបទថ្មី។ ដើម្បីបំផុសចលនា លោកបានយកពូជដំណាំ សត្វចិញ្ចឹមថ្មីៗ មកអនុវត្តវិសោធនកម្មក្នុងគ្រួសារ ក្រោយមកផ្សព្វផ្សាយឱ្យប្រជាជនអនុវត្តតាម។ ទម្រង់មួយដែលលោក អនុវត្តដំបូងបង្អស់នៅក្នុងភូមិនោះគឺទម្រង់ដាំដូងតាមបែបធម្មជាតិ (ប្រើជីលាមកគោ)។ ទម្រង់នេះមិនត្រឹមតែទទួលបានលទ្ធផលគួរឲ្យរីករាយជូនគ្រួសារលោក​ឡើយ នៅទាំងបានប្រជាជនប្រមាណ ២០ គ្រួសារនៅក្នុងភូមិអនុវត្តតាមលើផ្ទៃចម្ការជាង ១២ ហិកតា និងចិញ្ចឹមគោជាង ២០០ ក្បាល។

           

បងថាច់ង៉ុកសាងថែទាំហ្វូងគោ។

            លោក ថាច់ង៉ុកសាងចែករំលែកថា៖ អស់រយៈកាលជាង ០៥ ឆ្នាំ ដោយឃើញផលប្រយោជន៍ពីការដាំដូង និងចិញ្ចឹ​មគោនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ខ្ញុំបានវិនិយោគទុនទិញគោមេ ១០ ក្បាលមកចិញ្ចឹម និងបង្វែរដីផលិតស្រូវមិនសូវមានផល ០១ ហិកតាមកដាំដូងតាមបែបធម្មជាតិ និង ដាំស្មៅក្នុងចម្ការដូង។ ក្រោយពេលអនុវត្តទម្រង់នេះបាន ០៣ ឆ្នាំ ​ដូង និងគោក៏ចាប់ផ្តើមផ្តល់ផល ពេលទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំខ្ញុំនៅចំណេញរាប់រយលានដុង។

            ទម្រង់ដាំដូងតាមបែបធម្មជាតិដែលលោកថាច់ង៉ុកសាងបានបំផុសចលនា មិនត្រឹមតែរួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចនៅតំបន់ដែលមានជនជាតិខ្មែររស់នៅច្រើន (ជាង​ ៩០% នៃចំនួនប្រជាជនរួមក្នុងភូមិ) ហើយនៅទាំងរួមចំណែកក្នុងការផលិតកសិកម្មស្ថិរភាព មានប្រសិទ្ធភាព និងជិតដិតជាមួយបរិស្ថាននៅភូមិជនបទថ្មីដាយត្រឿងទៀតផង។

            បង ថាច់ង៉ុកថាយ នៅភូមិដាយត្រឿង ឃុំភូកឹងឲ្យដឹង៖ គ្រួសារខ្ញុំបានបង្វែរដីផលិតស្រូវមិនសូវមានផល ០២ កុងឡើងចម្ការដូង និងចិញ្ចឹមគោ ០៧​ ក្បាលដើម្បីយកលាមកធ្វើជី។ តាំងពីពេលដាំដូងតាមបែបធម្មជាតិ សេដ្ឋកិច្ចគ្រួសារខ្ញុំកាន់តែបានធូរធាជាងមុន។

            ទន្ទឹមនឹងការដាំដូងដោយប្រើជីលាមកគោ លោកថាច់ង៉ុកសាងនៅទាំងសកម្មចូលរួមបណ្ដាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសថ្មីៗ។ បច្ចុប្បន្នភូមិមានក្រុមផលិតស្រូវ ០៦ ក្រុម ដោយមានសមាជិក ១៥៤ នាក់ ផលិតលើផ្ទៃដីស្រែ ២០៥ ហិកតា កំពុងធ្វើសកម្មភាពមានប្រសិទ្ធភាព ទម្រង់ដាំត្រសក់ផ្អែមដោយបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដី ០,៣ ហិកតា ទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការដាំដូងតាមបែបធម្មជាតិ លើផ្ទៃដីជាង​១២​ ហិកតា។ល។

            ពេលសេដ្ឋកិច្ចគ្រួសារប្រជាជនបានរីកចម្រើន រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រ ក្នុងភូមិរៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ចំនួនគ្រួសារធូរធាគ្រាន់បើក្នុងភូមិកើនឡើង ៨០ គ្រួសារ និងគ្រួសារក្រីក្របានកាត់បន្ថយនៅតែ ០១ គ្រួសារ ប្រភពចំណូលមធ្យម របស់ជនរួមជាតិខ្មែរនៅទីនេះម្នាក់ៗសម្រេច ៥៤ លានដុងក្នុងមួយឆ្នាំ។

            អស់រយៈកាលជាង ១៨​ ឆ្នាំទទួលបន្ទុកជាលេខាសាខាបក្សភូមិដាយត្រឿង លោក ថាច់ង៉ុកសាងតែងធ្វើជាបក្ខជនគំរូ។ លោកធ្លាប់ បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ០៣ ឆ្នាំបន្តបន្ទាប់ (ឆ្នាំ ២០០៧‑២០០៩)។ ជាង ១០ ឆ្នាំមកអាយនេះ លោកតែងរក្សាខ្ជាប់កិត្តិនាមបក្ខជនសម្រេចឆ្នើមភារកិច្ច៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.