• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

រៀនសូត្រតាមអ៊ំហូដើម្បីកសាងសាខាបក្សរឹងមាំ

23/11/2021 08:23

ក្នុងរយៈកាលកន្លង សាខាបក្សជាច្រើននៅលើភូមិសាស្ត្រស្រុកទីវកឹង មានរបៀបធ្វើច្នៃប្រតិដ្ឋ ជាក់ស្តែងក្នុងការអនុវត្តន៍សារាចរលេខ ០៥‑CT/TW របស់ការិយាល័យនយោបាយស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សម្រេចបានលទ្ធផលគួរកត់សម្គាល់ រួមចំណែកកសាងសាខាបក្សរឹងមាំ។ សាខាបក្សភូមិកិញឆាង ភូមិហ៊ីវតឺ ជាគំរូមួយក្នុងចលនានេះ។

អនុវត្តតាមដំបូន្មានរបស់អ៊ំហូ៖ “បក្សរឹងមាំអាស្រ័យសាខាបក្សល្អ។ សាខាបក្សល្អអាស្រ័យបណ្តាបក្ខជនល្អ” ក្នុងបណ្តាឆ្នាំកន្លងសាខាបក្សភូមិកិញឆាងតែងអនុវត្តល្អបណ្តាវិធីសាស្ត្រផ្លាស់ប្តូររូបភាព ខ្លឹមសារប្រជុំជីវភាពសាខាបក្ស។ គុណភាពប្រជុំជីវភាពសាខាបក្ស និងគុណភាពបក្ខជនបានបង្កើនជាលំដាប់ តួនាទីដឹកនាំ និងកម្លាំងតស៊ូរបស់សាខាបក្សពីមួយថ្ងៃកាន់តែបានពង្រីក រួមចំណែកអនុវត្តជោគជ័យបណ្តាភារកិច្ចគោលនយោបាយរបស់មូលដ្ឋាន។

សាខាបក្សភូមិកិញឆាងជម្រុញទឹកចិត្តប្រជាជនផ្លាស់ប្តូរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ។

បច្ចុប្បន្ន សាខាបក្សភូមិកិញឆាងមានបក្ខជន ១៤ នាក់។ ក្នុងទូទាំងភូមិមានគ្រួសារប្រជាជន ៤១៨ គ្រួ គ្រួសារជនជាតិខ្មែរស្រូបយកអត្រា ៧១%។ ប្រជាជននៅក្នុងភូមិភាគច្រើនពឹងផ្អែកលើការផលិតស្រូវ ដំណាំនិងចិញ្ចឹមសត្វ។ មុននោះជីវភាពប្រជាជននៅទីនេះ ច្រើនជួបការលំបាក។ យោងលើស្ថានភាពខាងលើនោះ ជារៀងរាល់ឆ្នាំ សាខាបក្សភូមិដាក់ចេញផែនការ កសាងសេចក្តីសម្រេចចិត្តភ្ជាប់ជាមួយការ រៀនសូត្រនិងធ្វើតាមអ៊ំអំពីកិច្ចការកាត់បន្ថយភាពក្រីក្រ។ ក្នុងពេលប្រជុំជីវភាពប្រចាំខែ សាខាបក្សបានឯកភាពបណ្តាខ្លឹមសារ រួចដាក់ចេញផែនការដើម្បីអនុវត្តក្នុងខែខាងមុខ។ ក្នុងពេលប្រជុំបក្ខជនម្នាក់ៗ របាយកាណ៍ស្ថានភាពអនុវត្តការងារដែលបានចុះឈ្មោះក្នុង “ទិន្នន័យ ធ្វើតាមអ៊ំហូ” កិច្ចការណាមិនទាន់ធ្វើបាន សាខាបក្សនឹងពិគ្រោះយោបល់ដើម្បីរកវិធីសាស្ត្រដោះស្រាយ។ ចំណែកបក្ខជន ពេលទទួលបានភារកិច្ចរបស់ខ្លួនតែងបង្ហាញឲ្យឃើញនូវថ្វីដៃ សមត្ថភាព ចលនាប្រជាជនបរិច្ចាគដី ផ្សព្វផ្សាយគោលការណ៍ របស់បក្ស និងរដ្ឋឧបត្ថម្ភគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ។ល។

ជាបក្ខជនឈានមុខក្នុងការរួចផុតពីភាពក្រីក្ររបស់ភូមិ គ្រួសារលោកមាគឹមឌុកមានដីស្រែផលិតស្រូវ ១,៥ កុង អាស្រ័យផលិតស្រូវមិនសូវផ្តល់ផល បណ្តាលឱ្យជីវភាពគ្រួសារជួបលំបាក។ ប៉ុន្តែដោយមានស្មារតីពុះពារនឹងឧបសគ្គគ្រប់បែបយ៉ាង មានបំណងឆ្លងកាត់ការលំបាក ក្រៅពីធ្វើស្រែ ចិញ្ចឹមគោ ប្តីប្រពន្ធលោកមាឌុកនៅទាំងទៅធ្វើការស៊ីឈ្នួលបន្ថែម ដើម្បីគិតគូរក្នុងគ្រួសារ និងចិញ្ចឹមកូន ០២ នាក់រៀន សូត្របានត្រឹមត្រូវទៀទផង។ បច្ចុប្បន្ន ជីវភាពគ្រួសារលោកមាជាគ្រួសារធូរធាគ្រាន់បើមួយក្នុងភូមិ។ សព្វថ្ងៃកូន ០២​ នាក់បានរៀនចប់ចុងចប់ដើម ហើយរកបានការងារធ្វើលំនឹង។ កូនម្នាក់ៗរកបានប្រភពចំណូលប្រចាំខែជាង ១០ លានដុង។ លោកមាប្រិតសំចៃប្រាក់ និងសាងសង់ផ្ទះបានរឹងមាំ។ លោមារគឹមឌុក ជាបក្ខជនគំរូបម្នាក់ ជំរុញទឹកចិត្តដើម្បីបណ្តាគ្រួសារប្រជាជនក្នុងភូមិខិតខំឆ្លងកាត់រាល់ការលំបាកឈានឡើងក្នុងជីវភាព។

ទម្រង់ដាំដំណាំ។

ទន្ទឹមនឹងការងារកាត់បន្ថយគ្រួសារក្រីក្រជូនបក្ខជន និងប្រជាជនក្នុងភូមិ បណ្តាសកម្មភាពជំនួយឧបត្ថម្ភគ្រួសារគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងភូមិជនបទថ្មី កសាងគ្រួសារជនបទថ្មី។ល។ តែងបានសាខាបក្សភូមិកិញឆាង យកចិត្តទុកដាក់ អនុវត្តជានិច្ចកាល និងទទួលបានលទ្ធផលជាក់ស្តែង។

លោកឡេហ៊ឺវវ៉ី លេខាសាខាបក្សភូមិកិញឆាងបានឲ្យដឹង៖​ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍សារាចរលេខ ០៥ របស់សាខាបក្សភូមិកិញឆាងជាមូលដ្ឋានរឹងមាំ ដើម្បីការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ ក្លាយជាការងារមួយពោរពេញដោយស្មារតីភ្ញាក់រលឹកជានិច្ចជាកាលរបស់កម្មាភិបាលបក្ខជន និងប្រ ជាជន។ ផ្តើមពីការរៀនសូត្រតាមអ៊ំ ចំនួនគ្រួសារធូរធារបស់ភូមិបានកើនឡើង កាត់បន្ថយបានគ្រួសារក្រីក្រ។​ បច្ចុប្បន្នភូមិនៅមាន ០៤ គ្រួសារក្រីក្រ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២១ នឹងកាត់បន្ថយបន្ថែម ០១ គ្រួសារទៀត ចំណែក ០៣ គ្រួសារនៅមក អាស្រ័យស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។ គិតពីឆ្នាំ ២០១០ មកដល់ពេលនេះ សាខាបក្សភូមិតែងសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឲ្យ បានបក្ខភាគឃុំហ៊ីវតឺទទួលស្គាល់សម្រេចស្អាត ស្អំរឹងមាំជាច្រើនឆ្នាំបន្តបន្ទាប់៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.