• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

រៀនសូត្រតាមអ៊ំក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស

08/07/2022 13:35

ប្រសិនបើអ្នកណាម្នាក់ធ្លាប់ទៅកាន់សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ខេត្តត្រាវិញនោះ នឹងឃើញនូវទឹកមុខស្លូតបូត អាកប្បកិរិយាសុភាព រាបសា និងភាពសាមញ្ញរបស់លោកគ្រូចាងហ្វាង រងឡេផុងវ៉ូ ។

លោកគ្រូ ឡេផុងវ៉ូ ឈរទី ៤ (រាប់ពីឆ្វេង) ថតរូបជាមួយនិស្សិតមហាវិទ្យាល័យត្រាវិញ​។​ រូបថត៖  សុខា

       លោកគ្រូ ឡេផុងវ៉ូ  កើតឆ្នាំ ១៩៦៦ នៅទី ក្រុងត្រាវិញ ក្នុងគ្រួសារដែលមានម្តាយជាគ្រូ បង្រៀន។ លោកគ្រូបានបញ្ចប់ការសិក្សានៅសា លាសាកលវិទ្យាល័យគរុកោសល្យទីក្រុងហូជី មិញក្នុងឆ្នាំ ១៩៨៨ ហើយបានវិលមកបម្រើការងារក្នុងវិស័យសិក្សាអប់រំនៅស្រុកកំណើតត្រាវិញ។ នៅពេលដែលទើបចូលបម្រើការងារនៅសាលាបំពេញវិជ្ជាខេត្តត្រាវិញ ក៏ដូចជាគ្រូបង្រៀនដទៃ ដែរ លោកគ្រូ ផុងវ៉ូ  បានជួបនឹងការលំបាកស្មុគស្មាញជាច្រើន ហើយទទួលបានប្រាក់ខែយ៉ាងទាប មិនគ្រប់សម្រាប់ប្រើប្រាស់ក្នុងជីវភាព។ ប៉ុន្តែដោយក្ដីស្រឡាញ់ចំពោះអាជីពនេះ លោកគ្រូ ជម្នះការលំបាកដើម្បីផ្ដើមអាជីពក្នុងកិច្ចការបណ្តុះបណ្តាល ធនធានមនុស្ស។ 
     លោកគ្រូ ឡេផុងវ៉ូ សំណេះសំណាល៖ ខ្ញុំគ្រាន់តែគិត និងគិតពីរបៀបលើកម្ពស់ចំណេះដឹងរបស់ខ្លួនដើម្បីរក្សាចំណេះដឹងដែលឪពុកម្តាយរបស់ខ្ញុំបានកសាងពីដើមមកសម្រាប់ខ្ញុំតាំងពីកាលសិក្សា នៅសាលាសាកលវិទ្យាល័យគរុកោសល្យទីក្រុង ហូជីមិញមកម៉្លេះ។ នៅឆ្នាំ ២០០៥ ខ្ញុំបានបញ្ជូនទៅបង្រៀននៅសាលាវិទ្យាល័យជំនាញ ង្វៀងទៀងថាញ់ ហើយនៅឆ្នាំ ២០០៧ ខ្ញុំបានគណៈចាងហ្វាងសាលាចាត់ឲ្យធ្វើជាប្រធានក្រុមប្រឹក្សា សាលាឱ្យធ្វើជាអ្នកដឹកនាំក្រុមអក្សរសិល្ប៍ និងនៅក្នុងក្រុមគ្រូបង្រៀនពិនិត្យសិស្សពូកែរបស់សាលាជាភាសាអង់គ្លេសទៀតផង។ លោកគ្រូតែង ស្និទ្ធស្នាលក្នុងប្រាស្រ័យទំនាក់ទំនង ដូច្នេះហើយសិស្សតែងគោរពរាប់អាន។ ចំណែកមិត្តរួមអាជីពវិញ រាល់បញ្ហាលំបាក  លោកគ្រូច្រើនពិភាក្សាគ្នា ដើម្បីយកមតិ និងគំនិតសមស្រប។ នោះហើយជារបៀបដែលលោកគ្រូ រៀនសូត្រ និងធ្វើតាមអ៊ំហូក្នុងការងារអប់រំ និងបណ្តុះបណ្តាលសិស្សរបស់ខ្លួន។
     ក្នុងនាមជាចាងហ្វាងរងរបស់សាលាវិទ្យាល័យជំនាញ ង្វៀងទៀងថាញ់ លោកគ្រូង្វៀងផុងវ៉ូ តែងតែបង្កើនសិទ្ធិប្រជាធិបតេយ្យនៅក្នុងសាលា ហើយធ្វើការសម្រេចចិត្តដ៏ភ្លឺស្វាង និងត្រឹមត្រូវ។ ជាពិសេសក្នុងអំឡុងពេលដ៏ស្មុគស្មាញនៃការរីករាល ដាលរបស់ជំងឺកូវីដ-១៩ ជិត ៣ ឆ្នាំមកអាយនេះ  ការច្នៃប្រតិដ្ឋវិធីសាស្រ្តកម្មវិធី បច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងការបង្រៀនតាមអ៊ីនធើណែត និងការបង្រៀនផ្ទាល់។ ជាមួយនឹងសមត្ថភាពរបស់ខ្លួន និងការខិតខំប្រឹងប្រែងឥតឈប់ឈរនោះ  លោកគ្រូឡេផុវវ៉ូ តែងបំពេញល្អភារកិច្ចដែលសាលាប្រគល់ឱ្យ និងអនុវត្តបានទាន់ពេលទៀតផង។
     ជាមួយតួនាទីជាលេខាសាខាបក្សលេខ ៧ នៃសាលាវិទ្យាល័យជំនាញ ង្វៀងទៀងថាញ់  លោកគ្រូ ឡេផុងវ៉ូ តែងដឹកនាំអង្គការចាត់តាំងបក្សនៅមូលដ្ឋានអនុវត្តល្អសេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តរបស់បក្ស របស់គណៈកម្មាធិការបក្ស បក្ខភាគ មន្ទីរអប់រំ និងបណ្តុះបណ្តាល សេចក្តីសម្រេចចិត្ត របស់សាខាបក្សបានល្អ។  អនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមបក្សនិតីកាលទី ៤ និងទី ១១, ១២, ១៣ អនុវត្តល្អសារាចរលេខ ០៥ របស់ការិយាល័យ នយោបាយ យកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជននៅមូលដ្ឋាន។ នៅក្នុងឆ្នាំសិក្សា ២០២០ - ២០២១ សាខាបក្សបានទទួលស្គាល់ជាសាខាបក្សស្អាតស្អំ និងរឹងមាំ ។ 
     អស់រយៈកាល  ៣៣ ឆ្នាំផ្សារភ្ជាប់ជាមួយអាជីព និងជិត ៥៦ ឆ្នាំនៃឆាកជីវិត  លោកគ្រូឡេផុងវ៉ូ តែងជ្រោងខ្ពស់ស្មារតីខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួន ឯង ដើម្បីបំពេញល្អភារកិច្ច ត្រូវតាមការកំណត់។ លោកគ្រូ សក្ដិសមជាគំរូដ៏ឆ្នើមមួយរូប ក្នុងចលនា រៀនសូត្រនិងធ្វើតាមគំរូរបស់អ៊ំហូ។ លោកគ្រូបានជ្រើសរបរ និងស្រឡាញ់របរដែលសង្គមទាំងមូលគោរពបំផុត៕              គឹមយ៉ុង-សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.