• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

របៀបធ្វើពូកែនៅសាខាបក្សភូមិភូហ៊ឹងទី ២

29/03/2022 08:32

សាខាបក្សភូមិភូហ៊ឹងទី ២ ឃុំបិញភូ ស្រុកកាងឡុង បានបំផុសចលនាកម្មាភិបាល បក្ខជនក្នុងសាខាបក្ស ចូលរួមទិញគាំពារសង្គមដោយរបៀបគបវាល់ប្រាក់ទុនបង្វិលជុំ ដើម្បីឧបត្ថម្ភគ្នាទិញគាំពារ។ គិតមកដល់បច្ចុប្បន្នបក្ខជនទាំងអស់របស់សាខាបក្សភូមិសុទ្ធសឹងមានកិច្ចសន្យាគាំពារ ដើម្បីមានថវិកាបម្រុងសម្រាប់អនាគត។

ក្នុងខែ តុលា ឆ្នាំ ២០២០ សាខាបក្សភូមិភូហ៊ឹងទី ២ កសាងទម្រង់ “បំផុសចលនាបក្ខជនទិញគាំពារស្ម័គ្រចិត្ត”។ ពេលចូលរួមក្នុងទម្រង់ យោងតាមលក្ខណៈជាក់ស្តែង បក្ខជនម្នាក់ៗជ្រើសទិញគាំពារឱ្យបានសមស្រប ភាគច្រើនបក្ខជនចូលរួមទិញគាំពារតូច និងល្មម។ មានបក្ខជនមួយចំនួនទិញគាំពារ ដើម្បីបម្រុងឱ្យការរៀនសូត្ររបស់កូនៗក្នុងពេលអនាគត។

បក្ខជនលឿងវ៉ាំងហឿង ទើបទទួលប្រាក់ទុនបង្វិលជុំក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ចែករំលែកថា៖ ចូលរួមគាំពារញ៉ឹងថ ជារបៀបល្អបំផុត ដើម្បីបម្រុងថវិការសម្រាប់គ្រួសារ ពេលប្រឈមមុខជាមួយបញ្ហាចៃដន្យកើតឡើងដូចជាជំងឺ គ្រោះថ្នាក់។ល។ ម៉្លោះហើយពេលដែល សាខាបក្សភូមិបំផុសចលនាខ្ញុំស្ម័គ្រចិត្តចូលរួម។ ទទួលបានប្រាក់ទុនបង្វិលជុំនេះ ខ្ញុំទុកសម្រាប់ទិញគាំពារ។

ក្នុងដំណាក់កាលប្រជុំជីវភាពបក្ស សកម្មភាពនៅមូលដ្ឋានរបស់បក្ខជន កម្មាភិបាល បណ្តាអង្គការមហាជនទទួលបានរបបឧបត្ថម្ភបន្ថែមនៅតិច ទន្ទឹមនឹងនោះមិនទាន់មានរបបចូលនិវត្តន៍សម្រាប់កម្មាភិបាលមូលដ្ឋាន (ភូមិ អនុសង្កាត់) ទើបការបម្រុងប្រាក់សម្រាប់ឈានចូលវ័យចាស់ មានអត្ថន័យយ៉ាងសំខាន់ ចំពោះអ្នកដែលឋិតក្នុងអាយុដែលចូលនិវត្តន៍ ជំនួយឱ្យគេអាចគិតគូរចាយវាយដោយខ្លួនឯង មានអារម្មណ៍ធូរស្រាល និងមិនបាច់ពឹងផ្អែកទៅលើកូនចៅ។

ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ ថាញ់ញ៉ា

លោកង្វៀងវ៉ាំងឌុកអែម​ លេខាសាខាបក្ស ភូមិភូហ៊ឹងទី ២ ឱ្យដឹង៖ សាខាបក្សមានបក្ខជន ២០ នាក់ ក្នុងនោះមានបក្ខជន ០៧ នាក់កំពុង ប្រជុំជីវភាពបក្ស និងបក្ខជន ១៣ នាក់លើកលែងប្រជុំជីវភាពបក្ស។ សាខាបក្សកសាងទម្រង់ “បំផុសចលនាបក្ខជនទិញគាំពារដោយស្ម័គ្រចិត្ត។ ឆ្លងតាមការបំផុសចលនាបណ្តាបក្ខជនដែលកំពុងប្រជុំជីវភាពតែងស្រុះស្រួលចិត្តចូលរួមទម្រង់។ ផ្តើមពីនោះ សាខាបក្សភូមិបានអនុវត្តការចូលរួមគបវាល់ប្រាក់ទុន ដើម្បីបង្កប្រាក់ជូនបក្ខជនទិញគាំពារ។ ជារៀងរាល់ខែ ចាត់តាំងចាប់ឆ្នោតម្តង ដើម្បីជ្រើសនាក់ចាប់បានឆ្នោតទទួលប្រាក់ទុន។

ក្នុងបណ្តាឆ្នាំកន្លង សាខាបក្សភូមិភូហ៊ឹងទី ២ ចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងភូមិអនុវត្តល្អបណ្តាកម្រិតផែនការ ស្តីពីការពង្រីកសេដ្ឋកិច្ច‑វប្បធម៌‑សង្គម របស់មូលដ្ឋាន។ សាខាបក្សភូមិបានធ្វើជាសេនាធិកាជូនគណៈកម្មាធិការបក្សឃុំ ទន្ទឹមនឹងនោះដឹកនាំបណ្តាអង្គការមហាជន ប្រជាជន សកម្មចូលរួមជ្រោមជ្រែង​បណ្តាលក្ខឋានអំពីការកសាងជនបទថ្មី។ ឆ្នាំ ២០១៩ ភូមិភូហ៊ឹងទី ២ អនុវត្ត សម្រេចលក្ខឋានស្តីពីភូមិជនបទថ្មី។ ឆ្នាំ ២០២១ ប្រភពចំណូលមធ្យមមនុស្សម្នាក់សម្រេច ៦១ លានដុងក្នុងមួយឆ្នាំ ខ្ពស់ជាងកម្រិតប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ របស់ឃុំ។ ទាក់ទងដល់បញ្ហាគាំពារ សាខាបក្សភូមិភូហ៊ឹងទី ២ បំផុសចលនាប្រជាជនទាំងអស់ទិញគាំពារសុខាភិបាល ដើម្បីអនុវត្តបណ្តាលក្ខឋានស្ដីពីការកសាងជនបទថ្មី ជំនួយឱ្យប្រជាជនប្រិតសំចៃប្រាក់ចំណាយពិនិត្យ ព្យាបាលជំងឺ ថែទាំសុខាភាពបានល្អជាងមុន។ ឆ្នាំ ២០២១ ខាសា បក្សភូមិភូហ៊ឹងទី ២ បានគណៈកម្មាធិការបក្ស ឃុំបិញភូទទួលស្គាល់សម្រេចឆ្នើមភារកិច្ច មាន បក្ខជនសម្រេចឆ្នើមភារកិច្ច ០២ នាក់ បណ្តាបក្ខជនក្រៅពីនោះសម្រេចល្អភារកិច្ច។ សាខាបក្សភូមិក៏បានគណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន​ និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ស្រុកកាងឡុងជូនលិខិតសរសើរមានស្នាដៃពូកែក្នុងចលនា​ “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២១។​ ផ្តើមពីមូលដ្ឋានដែលសម្រេចបាន ភូមិភូហ៊ឹងទី ២ កំពុងផ្សព្វផ្សាយអនុវត្ត​បណ្តាលក្ខឋាន កសាង ភូមិជនបទថ្មីខ្នាតគំរូ។

ទទួលបានលទ្ធផលនោះ​ អាស្រ័យការសាមគ្គី ឯកភាពរបស់ទូទាំងបក្ខជនក្នុងសាខាបក្ស ឯកភាពតាំងពីចំណេះដឹងដល់កិច្ចការប្រចាំថ្ងៃបក្ខជន កម្មាភិបាលម្នាក់ៗ តែងជ្រួតជ្រាបស្មារតីសាមគ្គី ចំណេះដឹង និងភារកិច្ច។​ ទម្រង់ “បំផុសចលនាបក្ខជនទិញគាំពារដោយស្ម័គ្រចិត្ត” បាននាំមកលទ្ធផលជាក់ស្តែង បង្ហាញឲ្យឃើញ លទ្ធភាពបំផុសចលនា ប្រមូលផ្តុំបក្ខជនក្នុងសាខាបក្សភូមិ ការសាមគ្គី ជិតដិតក្នុងអង្គការមូលដ្ឋានបក្ស ថែទាំជីវភាពជូនកម្មាភិបាល បក្ខជនរួមគ្នាអនុវត្តល្អភារកិច្ចនយោបាយនៅមូលដ្ឋាន៕              

ប្រែសម្រួល៖ ​សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.