• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

របរវេចនំអន្សមជ្រូកប្រពៃណីងើបឡើង

29/09/2020 13:18

ផលិតផលនំអន្សមជ្រូក ។ រូបថតៈមុីញឹុង

កាលពីមុននេះ នំអន្សមជ្រូកបានបណ្ដាគ្រួសារវេចតែក្នុងឱកាសបុណ្យដូនតា បុណ្យ​ចូលឆ្នាំ​ថ្មី ឬក៏ថ្ងៃដារបុព្វការីជន។ បច្ចុប្បន្ននេះ អាស្រ័យតម្រូវការក្នុងជីវភាពគ្រួសារមួយចំនួន នៅភូមិត្រ​កួន ឃុំគីមហ្វា ស្រុកកូវង៉ាងបានរក្សា របរវេចនំអន្សមជ្រូកប្រពៃណីដើម្បីធ្វើអាជីវ កម្មនិងពង្រីកជាភូមិរបរវេចនំអន្សមជ្រូក រួមចំ ណែកជំរុញសេដ្ឋ​កិច្ច-សង្គមរបស់ឃុំ ដោះស្រាយ កា រងារធ្វើជូន​ពលករដែលនៅទំនេរច្រើននាក់។
មីងយឿងធីត្វៀកញ៉ាង (ឈ្មោះធ្លាប់ហៅថា ណាំញ៉ាង) ជាអ្នកស្នងបន្តរបរវេចនំអន្សម​ជ្រូក​ប្រ​ពៃណីពីឳពុកម្ដាយ  រហូតមកទល់ពេល នេះ។ ​​ដើម្បីរក្សា និងពង្រីករបរវេចនំអន្សម ជ្រូករបស់គ្រួសារ បងង្វៀងទ្រុងថាវ កូនប្រសារ របស់មីងណាំញ៉ាងបានស្រាវជ្រាវនិងកែទម្រង់ ក្នុងរបៀបវេចនំតាំងពីការច្នៃរហូតដល់របៀបបញ្ចូលគ្រឿងទេស វេច ស្ងោរនំ ដើម្បីបង្កើត រសជាតិនំជ្រូកឆ្ងាញ់ពិសាត្រូវចិត្តអតិថិជន។ នំអន្សមជ្រូកណាំញ៉ាងបានធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជ្រាបចូលទីផ្សារ ប្រព័ន្ធផ្សារទំ នើបនៅទីក្រុងហូជីមិញក្នុងរយៈ ០៤ ឆ្នាំមក អាយនេះ។ ពិសេសជាងទៀត ផលិតផលនំ ជ្រូកណាំញ៉ាងបាន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់ជាផលិតផលOCOP។ 
តាមសំដីរបស់បងថាវ គ្រួសារអាជីវកម្ម ទ្រុងថាវមុននេះ គាត់ប្រកបរបរជួសជុលម៉ូតូ ដើម្បីរកកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្រោយពេលបង្កើតគ្រួសាររួចទៅរស់នៅជាមួយឳពុកម្ដាយខាងប្រពន្ធ ជារៀងរាល់ថ្ងៃ ប្ដីប្រពន្ធបង ជួយវេចនំឳពុកម្ដាយក្មេកសម្រាប់ក្នុងតំបន់។ កាលពី ០៩ ឆ្នាំមុន ដើម្បីកែលម្អជីវភាពគ្រួសារ រួមជាមួយបំណងជំរុញ របរវេចនំអន្សមជ្រូកប្រពៃណីរបស់គ្រួសារនោះ ប្ដីប្រពន្ធបងបានជួលកន្លែងសម្រាប់ធ្វើអាជីវកម្មនៅក្បែរផ្លូវជាតិ លេខ ៥៣ សម្រេចបានលទ្ធផលគួរកត់ សម្គាល់។
ដើម្បីពង្រីកអាជីវកម្ម គាត់បានឡើងប្លង់យី ហោមានឈ្មោះថា “នំអន្សមជ្រូកណាំញ៉ាង” សន្សឹមៗនំអន្សមជ្រូកណាំញ៉ាង បានអ្នកបរិ ភោគចូលចិត្តហើយមានមុខនៅតាមខេត្ត ក្រុង មួយចំនួនក្នុងប្រទេស។ ការធ្វើអាជីវកម្មចាប់ ផ្ដើមងាយស្រួល គាត់ក៏បានវិនិយោគទុនទិញ ម៉ាស៊ីនជក់ខ្យល់ ដើម្បីរក្សានំទុកបានយូរនាំទៅកាន់ប្រព័ន្ធផ្សារទំនើបនៅទីក្រុងហូជីមិញ ពី ២០០-៣០០ នំក្នុងមួយថ្ងៃ ចំណេញជាមធ្យម ពី ១០.០០០-១៥.០០០ ក្នុងនំមួយដោយយោង ទៅតាមប្រភេទនំនៅបណ្ដាថ្ងៃបុណ្យតេតកើន ឡើងពី ១.២០០-២.០០០ ក្នុងនំមួយយោងតាម វិក្កយព័ណ្ណដាក់ទិញមុខទំនិញរបស់អតិថិជន។ បណ្ដាខែដើមឆ្នាំ ២០២០ អាស្រ័យជះឥទ្ធិពល ជំងឺកូវីដ-១៩ គិតជាមធ្យម មូលដ្ឋានផលិតពី ១០០-២០០ នំក្នុងមួយថ្ងៃ។
បងថាវបានឲ្យដឹងថា៖ ចាប់ពីពេលបើក ហាងធ្ចើអាជីវកម្មនំអន្សមជ្រូក គាត់ទទួលបាន យោបល់គបវាល់ជាច្រើន ពីសំណាក់អតិថិជន ម៉្លោះហើយ គាត់បានកែប្រែរបៀបវេចនំឲ្យ ឆ្ងាញ់សម្រាប់បម្រើអតិថិជន។ ដើម្បីពង្រីក តម្លាភាពនោះ គាត់បានចុះឈ្មោះចូលរួមជ្រើស រើសផលិតផលឧស្សាហកម្មជនបទឆ្នើមរបស់ខេត្តនិងផលិតផល OCOP។ រាល់ការខិតខំ របស់គាត់ទីបំផុតបានទទួលស្គាល់សម្រេច សម្បទាផ្កាយ ៣ ស្ថិតក្នុងក្រុមផលិតផល OCOP ទាំង ៣០ ប្រភេទរបស់ខេត្ត។ ទទួល បានស្នាដៃនេះ មីងញ៉ាងម្ដាយបងថាវរីករាយ៖ ប្រកបរបរវេចនំអន្សមជ្រូកពីតំណរឳពុកម្ដាយផ្ទេរឲ្យទើមមានសមទ្ធិផលដូច្នេះ ខ្ញុំរីករាយ ណាស់។ 
តាមសំដីរបស់បងថាវ ទោះបីបច្ចុប្បន្ននេះ ផលិតផលនំអន្សមជ្រូកស្នូលចម្រុះរបស់គ្រួសារសម្រេចសម្បទា OCOP ហើយក៏ដោយ ប៉ុន្តែលិខិតទទួលស្គាល់ចុះឈ្មោះយីហោឯកសិទ្ធិ ០៣ ឆ្នាំហើយមិនទាន់បានផ្ដល់ គាត់ បានសួរជាច្រើនលើក ប៉ុន្តែនៅតែមិនទាន់មាន ចម្លើយ។ នៅពេលខាងមុខ សង្ឃឹមថា បណ្ដា  ផ្នែក គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ជាង ទៀត ដើម្បីផលិតផលនំអន្សមជ្រូកណាំញ៉ាងមានលិខិតទទួលស្គាល់យីហោ។ ទន្ទឹមនឹង នោះ គាត់វិនិយោគកសាងសារប័នសំណង់ មួយចំនួន ដូចជា៖ កន្លែងដោយឡែកសម្រាប់ ច្នៃ វេច ស្ងោរ នំដើម្បីធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគឆ្លើយតបតម្រូវការឧស្សាហកម្ម ភាវូបនីយកម្ម៕
                  ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.