• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

យុវវ័យឃុំង៉ុកបៀងធ្វើតាមដំបូន្មានអ៊ំហូ

12/10/2021 09:44

ជ្រួតជ្រាបដំបូន្មានអ៊ំហូ “កន្លែងណាត្រូវការយុវជន ការងារអ្វីជួបលំបាកគឺមានយុវជន” ក្នុងបណ្តាថ្ងៃកន្លង ពេលដែល​អាសន្នរោគជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញ នៅបណ្តាភូមិសាស្ត្រក្នុងខេត្តចូលរួមជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជា​ជនមូលដ្ឋាន យុវវ័យឃុំង៉ុកបៀង ស្រុកថ្កូវ កសាងបានបណ្តាទង្វើជាក់ស្តែង ចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តបណ្តាចលនាឈានមុខ ស្ម័គ្រចិត្តនៅមូលដ្ឋាន។

 

បងឡេវុាំងអាងជូនអំណោយដល់គ្រួសារប្រជាជន អនុវត្តក្នុងរយៈពេលគម្លាតសង្គម។ រូបថត៖  ធ្វីឡិន

     ង៉ុកបៀងជាភូមិសាស្ត្រធំទូលាយ ភ្ជាប់និងឃុំហាមយ៉ាង ឡុងហ៊ីប (ស្រុកថ្កូវ) ឃុំដូងចូវ (ស្រុកយ្វៀងហាយ) ឃុំឡុងស៊ើង (ស្រុកកូវង៉ាង)។ល។ ខណៈបណ្តាឃុំទាំងនោះមានករណីវិជ្ជមានជាមួយកូវីដ ១៩ ឃុំបង្កើនការផ្សព្វផ្សាយ ចលនាប្រ​ជាជនប្រតិបត្តិម៉ឹងម៉ាត់តាមសារលិខិតណែនាំ​របស់មជ្ឈិមស្តីពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តតាមសេចក្តីប្រកាសព្រមាន ៥K និង “នរណានៅឯណានៅស្ងៀមកន្លែងនោះ” ដើម្បី​រក្សាតំបន់ខៀវនៅលើភូមិសាស្ត្រឃុំ ជៀសវាងពាក្យចចាមអារាមស្លន់ស្លោកើតឡើងក្នុងទូទាំង ប្រជាជន។ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ ១៩ របស់ឃុំបង្កើតបណ្តាតំបន់ចត្តាឡីស័កប្រមូលផ្តុំចំពោះករណី F១ ធ្វើចត្តាឡីស័ក នៅផ្ទះចំពោះករណី F២ និងបិទខ្ទប់ភូមិកំពង់សាលា។ ដើម្បីចលនាឲ្យបានទាន់ពេល និងឧបត្ថម្ភកងកម្លាំងសម្រាប់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺនោះ អង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀង ចលនាសមាជិកយុវជនចូលរួមជាមួយកងកម្លាំង យោធា​ នគរបាល អនុវត្តភារកិច្ចចាំបាច់បង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ នៅលើភូមិសាស្ត្រឃុំ។
     បងឡេវុាំងអាងលេខាអង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀងបានឲ្យដឹង៖ យោងលើស្ថានភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បាតស្មុគស្មាញ គណៈ ប្រតិបត្តិការអង្គការសម្ព័ន្ធយុវជនឃុំ ម្ចាស់ការបង្កើតក្រុមយុវជនឈានមុខបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ រួមមានសមាជិក ១២ នាក់។ បណ្តាសមាជិកអនុវត្តភារកិច្ច អាស្រ័យគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ឃុំចាត់ចែង ដូចជា៖ចូលរួមប្រចាំប៉ុស្ដិ៍ត្រួតពិនិត្យ ០៤ កន្លែង និងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ០៣ កន្លែង ចូលរួមជំនួយការងារក្រុមភ័ស្ដុភា សហការ ជាមួយកងកម្លាំងយោធា នគរបាលយាមល្បាត បិទខ្ទប់នៅក្នុងឃុំ។ល។
ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំចលនាទម្រង់ “មិត្តទូរស័ព្ទ ខ្ញុំមានមុខ” ដោយមានសមាជិកយុវ ជន ០៧ នាក់ចូលរួម ទម្រង់សំដៅជំនួយប្រជា ជនទៅទីផ្សារ បំផុសចលនាសប្បុរសជនឧបត្ថម្ភ សម្ភារប្រើប្រាស់ចាំបាច់ ដូចជា អង្ករ បន្លែ មើម ផ្លែ ឈើ។ល។ ជូនដល់ប្រជាជនកំពុងជួបលំបាក។ ឆ្លងតាមការបំផុសចលនា បណ្តាសមាជិកទទួល បានអំណោយ ៨០ ចំណែក ទឹកដោះ ធញ្ញជាតិ ៩៨ ធុង ស្បែកជើង ២០០ សម្រាប់ បានផ្គត់ ផ្គង់ជូនគ្រួសារក្រីក្រ ៨០ គ្រួ និងយុវជនយុវកុមារ ៦២៤ នាក់នៅក្នុងឃុំ អស់ថវិកា ៤៨,៥ លានដុង។ ក្រុមបានទទួលទូរស័ព្ទរាប់រយលើកសំណូមពរជំនួយឧបត្ថម្ភពីប្រជាជន និងឧបត្ថម្ភប្រជាជនកំពុងនៅក្នុងតំបន់បិទខ្ទប់និង តំបន់ចត្តាឡីស័កទិញសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១០៦ លើកនាក់ ជួយបើកប្រាក់ជំនួសប្រជាជននៅក្នុង ឃុំ ៣៧០ លើកនាក់។
     លេចធ្លោក្នុងចលនាមានមិត្តគឹមភឿង លេខាសាខាសម្ព័ន្ធយុវជនភូមិព្រៃវល្លិ៍ (អា) ចូលរួមក្រុម ភស្ដុភា ជារៀងរាល់ថ្ងៃចូលរួមជាមួយបងប្អូននារី ឃុំចម្អិនអាហារជាង ១០០ ចំណែក ជូនកងកម្លាំង នៅសមរភូមិ និងតំបន់ចត្តាឡីស័កប្រមូលផ្តុំ។ ឬ ក៏មិត្តត្រឿងធីអីភុង សមាជិកសាខាសម្ព័ន្ធយុវជន ភូមិព្រៃវល្លិ៍ (អា) ស្ម័គ្រចិត្តចូលរួមទម្រង់ “មិត្តទូរស័ព្ទ ខ្ញុំមានមុខ” ដើម្បីឧបត្ថម្ភទិញបណ្តាសម្ភារប្រើប្រាស់ចាំបាច់ ទទួលប្រាក់ជំនួយឧបត្ថម្ភ បើកប្រាក់ជំនួសឲ្យប្រជាជន។ល។
     តាមបងឡេវុាំងអាង ក្នុងពេលដែលទូទាំងប្រព័ន្ធនយោបាយកំពុងខិតខំបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ប្រជាជនកំពុងជួបលំបាក ជា សមាជិកសម្ព័ន្ធយុវជន ពួកខ្ញុំមិនអាចណាឈរនៅខាងក្រៅបានឡើយ ពួកខ្ញុំតែងអស់ពីចិត្តឧបត្ថម្ភប្រជាជនជាមួយគោលលំនាំ “មិនទុកឲ្យនរណា ម្នាក់ត្រូវចោលនៅខាងក្រោយ” យោងតាមទម្រង់ទាំងពី “ក្រុមយុវជនស្ម័គ្រចិត្តបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩” និង “មិត្តទូរស័ព្ទខ្ញុំមាន មុខ” បានពង្រីកតួនាទីរបស់យុវវ័យក្នុងការអនុវត្តភារកិច្ចរបស់មូលដ្ឋាន។ ប្រការគួរត្រេកអរគឺ បច្ចុប្បន្ននៅក្នុងឃុំគ្មាននៅតំបន់ចត្តាឡីស័កប្រមូលផ្តុំ និងរុះរើការបិទខ្ទប់នៅភូមិកំពង់សាលា ប៉ុន្តែពួកខ្ញុំនៅតែរក្សាទម្រង់ទាំង ០២ នេះ ដើម្បី បម្រើប្រជាជនពេលតម្រូវការ។ ឆ្លងតាមនោះអង្គ ការសម្ព័ន្ធយុវជនឃុំបានសហការជាមួយគណៈ កម្មការប្រជាជនភូមិអនុវត្ត “ថ្ងៃអាទិត្យពណ៌ខៀវ” អនាម័យស្ថាប័ន សាលារៀន ផ្លូវស្រុក គិតតាំងពីដើមឆ្នាំមកទល់ពេលនេះអង្គការសម្ព័ន្ធយុវជន ឃុំសហការចាត់តាំងបាន ១២ លើក ប្រមូលនិង វិនិច្ឆ័យសំរាមបាន ១,២ តោន ជួសជុលលើក កម្ពស់ដងផ្លូវយុវជនភ្លឺ ខៀវ ជ្រះ ស្អាត ធានាសន្តិ សុខសណ្តាប់ធ្នាប់សង្គមនៅភូមិព្រៃវល្លិ៍ (អា) ដាំ ដើមផ្កាក្ងោកបាន ១០០ ដើម។  សាខាអង្គការសម្ព័ន្ធ យុវជនភូមិទាំង ១២/១២ ធ្វើសេនាធិការជូនគណៈ កម្មការប្រជាជនភូមិអនុវត្តការងារយុវជន តុបតែង ថ្នាក់រៀន សួរសុខទុក្ខនិងជូនអំណោយគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ដោយមានទឹក ប្រាក់បំផុសចលនាជាង ៧០ លានដុង។ បំផុសចលនាសប្បុរសជនឧបត្ថម្ភកសាងផ្ទះមេត្តាធម៌ ស្ពានជនបទថ្មី ០១ ខ្សែ អស់ទឹកប្រាក់ ១៧០ លានដុង។
     ទន្ទឹមនឹងនោះ ក្នុងរយៈកាល ០៦ ខែដើមឆ្នាំ អង្គការសម្ព័ន្ធយុវជនឃុំសហការជាមួយនគរបាល ឃុំយាមល្បាតបាន ១៩ លើក មានយុវជនចូលរួម ២១០ លើក ឆ្លងតាមនោះរកឃើញ និងរំសាយកន្លែងលេងល្បែង ០២ កន្លែង រំសាយ ០២ ក្រុម យុវជនប្រមូលផ្តុំពេលយប់ជ្រៅ ចាត់តាំងជួបសំណេះ សំណាលជាមួយយុវជន ០៨ នាក់ដែល ស្ថិតក្នុងការគ្រប់គ្រង។ ជារៀងរាល់ខែជួបជាមួយយុវជនមិនជៀនលៀនម្នាក់ ឆ្លងតាមការអប់រំយកចិត្តទុកដាក់ បច្ចុប្បន្នកែប្រែខ្លួនបានល្អ។ អង្គការ សម្ព័ន្ធយុវជនឃុំចូលរួមដំណើរជាមួយយុវជនក្នុងការសិក្សានិងការងារធ្វើបង្កលក្ខណៈឲ្យនិស្សិត ០៥ នាក់បានបុលទុន ៦២ លានដុង ទទួលឧបត្ថម្ភសិស្សក្រីក្រ ០២ នាក់ ក្នុងមួយខែម្នាក់ៗបានឧបត្ថម្ភ ២០០.០០០ ដុង។ ក្រុមប្រិតសំចៃនិងបុលទុនអាស្រ័យអង្គការសម្ព័ន្ធយុវជនឃុំគ្រប់គ្រង ចូលរួមបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ក្នុងរយៈកាល ០៦ ខែដើមឆ្នាំ ឧបត្ថម្ភ សមាជិកយុវជន ១៥ នាក់ បានបុលទុនពង្រីកសេដ្ឋកិច្ច  សរុបប្រាក់ទុនជាង ៦០០ លានដុង។ ស្នើជាមួយអង្គការសម្ព័ន្ធយុវជនខេត្ត ឧបត្ថម្ភទុនទាន់ពេលដល់សមាជិកយុវជន ០៦ នាក់ដែលមានគំនិតផ្តើមអាជីព អស់ទឹកប្រាក់ ៣០០ លានដុង។ ទម្រង់ចិញ្ចឹមមាន់ និងដាំសណ្តែកដីក្នុងសមាជិកយុវជនបានពង្រឹង និងពង្រីក។
     យោងលើការងារជាក់ស្តែងពោរពេញដោយអត្ថន័យនោះ សមាជិកសម្ព័ន្ធយុវជនឃុំង៉ុកបៀង បានពង្រីកតួនាទី ស្មារតីទទួលបន្ទុកក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាចលនាស្ម័គ្រចិត្តរបស់យុវវ័យនៅមូលដ្ឋាន។ ឆ្លងតាមនោះលើកកម្ពស់ចំណេះដឹង បន្ទុករបស់កម្មាភិបាល សមាជិកយុវជន និងប្រជាជនចំពោះកិច្ច ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រួមចំណែកអនុវត្តគោលដៅបង្ការទប់ស្កាត់អាសន្នរោគជំងឺផង និងពង្រីកសេដ្ឋកិច្ច សង្គមនៅមូល ដ្ឋានផង៕                                                                                                                                                  ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.