31/08/2020 08:36
កាលពីថ្ងៃទី ២៨ សីហា គណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០ ចាត់តាំងសន្និបាតបូកសរុបយុទ្ធនាការ។ លោកឡេវ៉ាំងហាំង, អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០ បានអញ្ចើញចូលរួម។
ជាមួយនឹងគោលលំនាំ“យុវជនត្រាវិញច្នៃប្រតិដ្ឋដើម្បីសហគមន៍” យុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០ បានប្រព្រឹត្តទៅពីខែកក្កដា ដល់ខែសីហា ឆ្នាំ ២០២០ នៅ ១០៦ ឃុំ សង្កាត់ ទីប្រជុំជន។ ក្នុងនោះប្រមូលផ្ដុំនៅបណ្តា ឃុំ ទីប្រជុំជនរបស់ស្រុកកាងឡុង ស្រុកថ្កូវ និង ឃុំដុងហាយរបស់ស្រុកយ្វៀងហាយ (ឃុំឆ្នេរសមុទ្រ) ដោយមានកងកម្លាំងចូលរួមប្រមាណ ៥.០៤៥ នាក់ ក្នុងនោះមានយុទ្ធជនប្រចាំការ ៤០០ នាក់ គឺជានិស្សិតសិស្សបណ្តាសាលាមហាវិទ្យាល័យ ឧត្តមសិក្សា នៅក្នុងនិងក្រៅខេត្ត។ យុទ្ធនាការរួមមានកម្មវិធី ១, យុទ្ធនាការ ៤ និង ៤ ក្រុមជំនាញ។
យោងលើកម្មវិធីកិច្ចការអនុវត្តបានសម្រេចនិងសម្រេចលើសពីកម្រិតផែនការដាក់ចេញ ។ជាក់ស្តែងដូចជាបណ្តាកម្រិតផែនការខ្ពស់ដូចជា៖ ជួសជុល ផ្លូវជនបទមានប្រវែង ៩២ គីឡូម៉ែត្រ (សម្រេច ៣០៨,៨%) កសាង ផ្លូវថ្មី ២១ គីឡូម៉ែត្រ (សម្រេច ៣៤៦%), កសាងថ្មីផ្លូវទីក្រុង (ច្រកល្ហក) អារ្យធម៍ ដោយមានលក្ខឋាន “ភ្លឺ-ជ្រះ-ខៀវ-ស្អាត់-អារ្យធម៍-សុវត្ថភាព” នៅតំបន់ទីក្រុង បាន ៣១ ខ្សែ (សម្រេច ១១៩,២%) កសាងក្លឹបយុវជនការពារអនាម័យបរិស្ថានជានិច្ច បន្តរក្សាសកម្មភាពធ្វើអោយជ្រះឆ្នេរសមុទ្របាន ១៩ ក្លឹប (សម្រេច ៤៧៥ %)។ ពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺ ឥតគិតថ្លៃជូនដល់ប្រជាជនជាង ៣.៨០០ នាក់ (សម្រេច ១៩៣,២ %) កសាងផ្ទះសុខដុម ផ្ទះឧបការគុណ ផ្ទះកន្សែងក្រហមបាន ១០៧ ខ្នង (សម្រេច ៥៣៥ %)។ ដោយឡែកកម្រិតគោលដៅស្តីពីឧបត្ថម្ភ ជំនួយកុមារមានស្ថានភាពក្រលំបាក បង្កើតក្រុមជំនាញផ្សព្វផ្សាយច្បាប់កុមារបាន ២២ ក្រុម ឧបត្ថម្ភ ពិគ្រោះយោបល់ជូនកុមារ និងកសាងកន្លែងប្រជុំជីវភាព កម្សាន្ត ជូនកុមារ ១៩ កន្លែង (សម្រេច ១៤៦,២ %)។ ជាពិសេសបណ្តាមូលដ្ឋានពង្រីកសមាជិកយុវជនថ្មីបាន ៤.១២០ នាក់ (សម្រេច ៤១២ %) សមាជិកសមាគមបាន ២.០១៦ នាក់ (សម្រេច ១៣៤,៤ %) និងឧទ្ទេសនាមសមាជិកយុវជនឆ្នើម ២៩៦ នាក់ឲ្យបក្សពិនិត្យពង្រីកបក្ខជន (សម្រេច ១៩៧,៣ %)។
វាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលសម្រេចបានរបស់យុទ្ធនាការ ទោះបីស្ថានភាពអាសន្នរោគកូវីជ-១៩ កើតឡើងយ៉ាងស្មុគស្មាញ់ នៅបណ្តាមូលដ្ឋាន លោកឡេវ៉ាំងហាំងបានចង្អុលការពង្រីកបណ្តាលទ្ធផលដែលសំរេចបាន។ ចំណែកបណ្តាសំណង់ កិច្ចការអនុវត្តមិនទាន់សំរេចនោះ គម្បីខិតខំអនុវត្តឲ្យបានសំរេច ដើម្បីបំរើ ប្រជាជន។ចំពោះបណ្តាសំណង់ដែលសាងសង់សម្រេច និង បានដាក់ឲ្យប្រើប្រាក់នោះ បណ្តាភូមិសាស្ត្រគម្បីរក្សាឲ្យខ្ជាប់ ជួសជុលឲ្យបានទាន់ពេល ដើម្បីពង្រីកប្រសិទ្ធភាពបណ្តាសំណង់ កិច្ចការដែលសម្រេចបានក្នុងយុទ្ធនាការ។
ស្ថិតក្នុងសន្និបាតបូកសរុបលទ្ធផលនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរ ដល់សមូហភាព ១០ កន្លែង និងបុគ្គល ៦ រូប អង្គការសម្ព័ន្ធយុវជនខេត្ត ជូនលិខិតសរសើរដល់សមូហភាព ២១ កន្លែង និងបុគ្គល ១១ រូបដែលមានស្នាដៃឆ្នើម៕ សុខា