• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

យកចិត្តទុកដាក់ពង្រីកសមាជិកជនជាតិខ្មែរ

02/04/2021 09:46

យុវជនគឺជាកងកម្លាំងស្នូលក្នុងការកសាងអង្គការសម្ព័ន្ធយុវជនរឹងមាំ។ ម្ល៉ោះហើយ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចូវថាញ់បានចង្អុលការមូលដ្ឋានសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទ សកម្មផ្សព្វផ្សាយ បំពាក់បំប៉ន យុវជននិយាយរួម យុវជនខ្មែរនិយាយដោយឡែកចូលរួមអង្គការសម្ព័ន្ធយុវជនមូលដ្ឋានភ្ជាប់ជាមួយការបំពាក់បំប៉នសម្ព័ន្ធយុវជនខ្មែរឆ្នើមជូនបក្ស ពិនិត្យពង្រីកបក្ខជន។

ប្អូនថាច់ធីអៀងញ៉ីចូលរួមសកម្មភាពសង្គម។

             ពេលបានចូលរួមក្នុងអង្គការនឹងជួយឲ្យយុវជនមានមោទនភាព មានស្មារតីទទួលបន្ទុកចំពោះសហគមន៍ និងសង្គម។ មានប្អូនៗជាច្រើននាក់ដែលបានពង្រីកជាសមាជិកសម្ព័ន្ធយុវជនហើយនោះ បច្ចុប្បន្នតែងមានការព្យាយាមរៀនសូត្រ លត់ដំអត្តចរិតបានល្អ។ ប្អូនថាច់ធីអៀងញ៉ី សិស្សថ្នាក់ទី ១០/២ សាលា អនុវិទ្យាល័យ‑វិទ្យាល័យលឿងហ្វា ឃុំលឿងហ្វា ស្រុកចូវថាញ់បានឲ្យដឹង៖ កាលប្អូនកំពុងរៀនបឋមសិក្សា ប្អូនឃើញបងៗពាក់អាវសម្ព័ន្ធមានសញ្ញាយុវជន ប្អូនចូលចិត្ត និងចង់បានពង្រីកជាសមាជិកសម្ព័ន្ធយុវជនណាស់។ ម្ល៉ោះហើយ ប្អូនតែងខិតខំរៀនសូត្រឲ្យបានពូកែ ចូលរួមបណ្តាសកម្មភាពក្រុមកុមារឈានមុខ ដើម្បីបានពង្រីកជាសមាជិកសម្ព័ន្ធយុវជន។កាលពីចុងឆ្នាំសិក្សាទីថ្នាក់ ៩ ប្អូនមានកិត្តិយសបានពង្រីកជាសមាជិកសម្ព័ន្ធយុវជន។ តាំងពីនោះមក ប្អូនយល់ដឹងបានច្រើន និងមានស្មារតីទទួលបន្ទុកជាងមុន ថ្ងៃណាសម្រាករៀន ប្អូនតែងចូលរួមបណ្តាចលនាដូចជា៖ ចលនាថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យបៃតង។ល។ ប្អូននឹងព្យាយាមរៀនសូត្រដើម្បីរក្សាខ្ជាប់កិត្តិនាមជាសិស្សពូកែ និងបន្តចូលរួមបណ្តាចលនាសម្ព័ន្ធយុវជនដើម្បីតបស្នងនូវការស្រឡាញ់រាប់អានរបស់សម្ព័ន្ធយុវជនសាលា។

          ចំពោះប្អូនស៊ើងធីង៉ុកហឹង ជាសិស្សថ្នាក់ទី ៩/២ សាលាអនុវិទ្យាល័យស៊ុងឡុក ឃុំស៊ុងឡុកជាសិស្សពូកែម្នាក់របស់សាលា បានសាលាជ្រើសឲ្យទៅរៀនថ្នាក់ចំណាប់អារម្មណ៍សម្ព័ន្ធយុវជនកាលពីថ្ងៃទី ២០ មីនា ឆ្នាំ ២០២១។​ ង៉ុកហឹងសំណេះសំណាលថា៖ប្អូនសប្បាយចិត្តណាស់ពេលដែលបានសាលាជ្រើសឲ្យទៅរៀនថ្នាក់ចំណាប់អារម្មណ៍សម្ព័ន្ធយុវជន ប្អូនបានជ្រួតជ្រាបនូវខ្លឹមសារអំពីប្រវត្តិបក្ស ប្រវត្តិសម្ព័ន្ធយុវជន ឧត្តមគតិក្នុងការរស់នៅរបស់យុវជន ណែនាំពីរបៀបច្រៀងបទចម្រៀងគោរពទង់ជាតិ។ល។ ប្អូនចូលចិត្តណាស់រួចប្អូនមានអារម្មណ៍ដូចជាធំដឹងក្តីជាងមុន។ ប្អូន នឹងបន្តខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនកតញ្ញូ ជាពិសេសប្អូននឹងខិតខំរៀនសូត្រ ព្រមទាំងចូលរួមបណ្តាចលនាដែលសម្ព័ន្ធយុវជនសាលា និងសម្ព័ន្ធយុវជនថ្នាក់លើបំផុសចលនាដើម្បីឆាប់បានពង្រីកជាសមាជិកសម្ព័ន្ធយុវជន។​

          តាំងពីខែតុលាឆ្នាំ ២០២០ ដល់ថ្ងៃទី ២០ មីនា ឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចូវថាញ់ ចាត់តាំងបើកថ្នាក់ចំណាប់អារម្មណ៍សម្ព័ន្ធយុវជនបាន ១៤ ថ្នាក់ជូនយុវជន ៩៧២ នាក់ក្នុងនោះ មានយុវជនខ្មែរ ៤៩%។ ពេលចូលរួមថ្នាក់ចំណាប់អារម្មណ៍សម្ព័ន្ធយុវជន សិក្ខាកាមបានរៀនសូត្រចំណេះដឹងសំខាន់ៗដូចជា៖ ទិសដៅឧត្តមគតិ តួនាទី និងភារកិច្ចរបស់សម្ព័ន្ធយុវជន ឈ្មោះ និងបណ្តាចលនារបស់សម្ព័ន្ធជាច្រើនដំណាក់កាលមហាសន្និបាតរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងទស្សនរបស់លោកប្រធានហូជីមិញចំពោះការងារយុវជន។ល។ ផ្តើមពីនោះបានជួយឲ្យយុវជនបង្កើនការយល់ដឹងក្នុងការរៀនសូត្រ លត់ដំអត្តចរិតដើម្បីមានវ័យវឌ្ឍនាការល្អ។ ឆ្លងតាមរយៈថ្នាក់ចំណាប់អារម្មណ៍នេះមានយុវជនឆ្នើម ៨៩៨ នាក់ បានពង្រីកជាសមាជិកសម្ព័ន្ធយុវជន កើនតួលេខមកទល់ពេលនេះ ក្នុងទូទាំងស្រុកចូវថាញ់មានសមាជិក ៣.៨៣៨ ក្នុងនោះ សមាជិកជនជាតិខ្មែរ ៦៥%។ បណ្តាយុវជនដែលបានពង្រីកជាសមាជិកសម្ព័ន្ធយុវជន សុទ្ធសឹងជាសិស្ស គំរូមានគុណសម្បត្តិល្អ ព្យាយាមរៀនសូត្រ​និងសកម្មចូលរួមបណ្តាចលនាក្រុមកុមារឈានមុខនៅមូលដ្ឋាន។  ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក នៅទាំងចង្អុលការបណ្តាមូលដ្ឋានសម្ព័ន្ធយុវជនឲ្យចាត់តាំងបណ្តាសកម្មភាព មានប្រយោជន៍ដូចជា៖ ផ្តោះ ប្តូរសិល្បៈ ចាត់តាំងលេងល្បែងប្រជាប្រិយ ដាំដើមឈើ អនាម័យបូជនីយដ្ឋានយុទ្ធជនពលី។ល។  ដើម្បីជួយឲ្យយុវជនយល់ពីអត្ថន័យ សកម្មភាពរបស់សម្ព័ន្ធយុវជន​ និងមានកិត្តិយស បានចូលរួមជាកងជួរសម្ព័ន្ធយុវជន។

         បងម៉ាយក្វឹកត្វឹង អនុលេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់មានប្រសាសន៍ថា៖ យុវជនឆ្នើមដែលមានអាយុគ្រប់ ១៥ ឆ្នាំ រមែងបានពង្រីកជាសមាជិកសម្ព័ន្ធយុវជនតាមច្បាប់កំណត់។ ដូច្នោះហើយគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក តែងយកចិត្តទុកដាក់ចង្អុលការបណ្តាមូលដ្ឋានសម្ព័ន្ធយុវជនផ្សព្វផ្សាយ ចលនាសិស្សានុសិស្ស យុវជននៅជនបទឱ្យចូលរួមថ្នាក់ចំណាប់អារម្មណ៍សម្ព័ន្ធយុវជន ដើម្បីបំពាក់បំប៉ន អប់រំយុវជនឆ្នើម មានសតិអារម្មណ៍ សីលធម៌ របៀបរស់នៅល្អ ជួយឲ្យពួកគេបង្កើនការយល់ដឹងអំពីប្រវត្តិសាស្រ្តសម្ព័ន្ធយុវជននិងបក្សកុម្មុយនិស្តវៀតណាម។ ឆ្លងតាមរយៈនោះដែរ ជួយឲ្យយុវជនយល់ពីសិទ្ធិ ផលប្រយោជន៍ តួនាទីរបស់សម្ព័ន្ធយុវជន ដើម្បីជាថាមពលជំរុញឲ្យពួកគេព្យាយាមរៀនសូត្រ   អប់រំខ្លួនឲ្យបានល្អដើម្បីបានចូលក្នុងកងជួរសម្ព័ន្ធយុវជន។   

        គិតតាំងពីខែតុលាឆ្នាំ ២០២០ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១ បណ្តាមូលដ្ឋានសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទសម្ព័ន្ធយុវជនស្រុកចូវថាញ់បានឧទ្ទេសនាមសមាជិកឆ្នើម ៧០ នាក់ (ក្នុងនោះសមាជិកជនជាតិខ្មែរ ៣០ នាក់)ជូនបក្សពិនិត្យពង្រីកជាបក្ខជនបាន ១៥ នាក់ ក្នុងនោះ មានសមាជិកជនជាតិខ្មែរ ០៥ នាក់៕      

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.