06/10/2020 08:05
អនុវត្តការជម្លៀស ។ រូបថតៈ បាធី
ដូចដំណឹងបានផ្សាយ នៅរាត្រីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២០ គណៈចង្អុលការបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ បានទទួលពលរដ្ឋ ១៥២ នាក់វិលមកពីប្រ ទេសសឹង្ហបូរីដើម្បីជម្លៀសបង្ការ ទប់ស្កាត់អា សន្នរោគជំងឺ។
លទ្ធផលយកគំរូធ្វើកោសល្យវិច័យ ពីមន្ទីរ ពេទ្យ Pasteur ទីក្រុងហូជីមិញនៅថ្ងៃទី ០១ តុលា ពលរដ្ឋទាំង ១៥២ នាក់នោះសុទ្ធតែ អវិជ្ជមានលើកទី ០១ ជាមួយនឹងវីរូស SARS-CoV-2 ។ ដោយឡែកពលរដ្ឋ ០៤ នាក់ដែល មានជំងឺស្រាប់តាមវរៈសេនីយ៍ទោវេជ្ជបណ្ឌិត ដុងមិញយ្វី អចិន្រ្តៃយ៍ពេទ្យកងទ័ពនៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ អស់រយៈ ពេល ០៣ ថ្ងៃថែទាំនៅមណ្ឌលជម្លៀស តំបន់ ប្រចាំការកងវរៈសេនាធំលេខ ៩២៦ នៃ គណៈ បញ្ជាការដ្ឋានយោធាខេត្តត្រាវិញ សុខភាព បានលំនឹង។
ក្នុងបណ្តាថ្ងៃរស់នៅក្នុងបណ្តាមណ្ឌល ជម្លៀស ពលរដ្ឋទាំងនោះ នឹងបានតាម ដានស្ថានភាពសុខភាពជាបន្ត។ ក្រោយមកនឹងបន្តយកគំរូមេរោគនៅនឹងបំពង់ ក ផ្ញើទៅមន្ទីរពេទ្យ Pasteur ធ្វើកោសល្យ វិច័យលើកទី ០២ ប្រសិនបន្តមានលទ្ធផល អវិជ្ជមានក្រោយរយៈពេលជម្លៀស ១៤ ថ្ងៃ នឹង បានជូនលិខិតបញ្ជាក់ទទួលស្គាល់ អនុវត្តសម្រេចរយៈពេលជម្លៀសរួចវិលត្រ ឡប់ទៅកាន់គ្រួសារ៕ ប្រែសម្រួល៖ តឹងង៉ុក