16/10/2020 09:15
លោកវិញជីហាយ បានបោះឆ្នោតជ្រើកសតែងតាំងជាប្រធានសមាគម។ រូបថតៈ ហ្វីហ្វាង
សាខាសមាគមអគ្គិសនីត្រាវិញ បានបង្កើត តាមសេចក្ដីសម្រេចចិត្តលេខ ៩២/QĐ-SEEA ចុះថ្ងៃទី ២៨ វិច្ឆិកាឆ្នាំ ១៩៩៦ របស់សមាគម អគ្គិសនីភាគខាងត្បូងដោលមាន សមាជិក ២១៥ រូប។ ក្នុងអាណត្តិកាលកន្លង សាខា សមាគមបានអនុវត្តសម្រេចល្អ បណ្ដាគោល ដៅដាក់ចេញ ។
លទ្ធផលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ មាន បទច្នៃប្រតិដ្ឋកែប្រែបច្ចេកទេសចំនួន ១៥ និង វិធីសាស្រ្ដច្នៃប្រតិដ្ឋ ០១ បានអគ្គក្រុមហ៊ុនភាគ ខាងត្បូងទទួលស្គាល់។ សកម្មភាពបណ្ដុះ បណ្ដាលឧបត្ថម្ភរបរបានសាខាសមាគមសហ ការល្អជាមួយមុខជំនាញផ្សព្វផ្សាយអនុវត្តជា រៀងរាល់ឆ្នាំមានមនុស្សជាង ៨០០ លើកនាក់ បានបណ្ដុះបណ្ដាលតាមដានចំណេះដឹងបង្កើន កម្រិតវិជ្ជាមុខជំនាញ និងជ្រើសសមាជិកកម្មា ភិបាល បុគ្គលិក និយោជិត ចូលរួមបណ្ដាវគ្គ បណ្ដុះបណ្ដាលដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគ ខាងត្បូង និងសមាគមអគ្គិសនីភាគខាងត្បូង ចាត់តាំង ដោយមានមនុស្ស ២១៥ លើកនាក់ ចូលរួម ចាត់តាំងសិក្ខាសាលាឯកទេសបទ ៤២ លើកស្ដីពីបច្ចេកវិទ្យា ឧបករណ៍ថ្មី ក្មុងការគ្រប់ គ្រងបញ្ជាការបណ្ដាញអគ្គិសនី ធ្វើអាជីវកម្ម អគ្គិសនីដោយមានមនុស្ស ២.៨៦៦ លើកនាក់ចូលរួមសំដៅចែករំលែកបទពិសោធន៍ ឧបត្ថម្ភ របរ និងបង្កើនកម្រិតវិជ្ជាមុខជំនាញជូនសមាជិក។ ក្នុងអាណត្តិកាល ពង្រីកសមាជិកថ្មីបាន ២៩ នាក់។ បច្ចុប្បន្នប្រធានសាខាសមាគម ចូលរួមជាសមាជិកគណៈប្រតិបត្តិការសហព័ន្ធ បណ្ដាសមាគមវិទ្យាសាស្រ្ដបច្ចេកទេសខេត្ត ត្រាវិញនីតិកាលទី ៣ អាណត្តិកាល ២០១៨-២០២៣។
មហាសន្និបាត បានបោះឆ្នោតជ្រើសរើស សមាជិកគណៈប្រតិបត្តិការថ្មី អាណត្តិកាល ២០២០-២០២៥ ចំនួន ១១ រូប សមាជិកគណៈអចិន្រ្ដៃយ៍ ០៣ រូប។ លោកវិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញបានបោះឆ្នោត តែងតាំងជាប្រធានសមាគម។ មហាសន្និបាតបានឆ្លងសេចក្ដីសម្រេចចិត្ត និងទិសដៅសកម្ម ភាពអាណត្តិកាល ២០២០-២០២៥៕
ហ្វីហ្វាង-ថាច់ហ្វាង