• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិខេត្តត្រាវិញលើកទី ៥ ដំណាក់កាល ២០២០-២០២៥៖

28/09/2020 08:54

*គណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់សមូហភាព ៣៣ កន្លែង និងបុគ្គល ៧៥ រូមដែលមានស្នាដៃឆ្នើម *ឧទ្ទេសនាមតំណាង ១២ រូបអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០

 

 មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិខេត្តត្រាវិញលើកទី ៥ ដំណាក់កាល ២០២០-២០២៥ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០២០។សមមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តដុងវ៉ាំងឡឹម អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរខេត្ត អ្នកម្តាយវៀតណាមវរៈភាព វរៈកងកម្លាំងប្រដាប់អាវុធប្រជាជន និងតំណាងឲ្យជីត ៤០០ សមូហភាព បុគ្គលគំរូឈានមុខ ឆ្នើមក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិរបស់ខេត្ត។ មហាសន្និបាតមានកិត្តិយសទទួលបដិសណ្ឋារកិច្ចនៃដំណើរចូលរួមរបស់សមមិត្ត ឡេវិញតឹង  សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរមជ្ឈិម។

មហាសន្និបាតបានឆ្លងសេចក្តីរបាយការណ៍បុកសរុប វាយតម្លៃចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ខេត្ត ស្ងើចសរសើរ លើកតម្កើងបណ្តាគំរូឈានមុខឆ្នើមបំផុតរបស់ចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណាក់២០១៥-២០២០ និងដាក់ចេញទិសដៅប្រឡងប្រណាំងដំណាក់កាល ២០២០-២០២៥។

មានយោបល់ក្នុងមហាសន្នបាត សមមិត្តដុងវ៉ាំងឡឹមបានសង្កត់ធ្ងន់ថា៖ ក្នុងរយះកាល ០៥ ឆ្នាំកន្លងហើយ ចលនាប្រឡងប្រណាំងមានការរីកចម្រើនរួមជាមួយនឹងការចូលរួមយ៉ាងច្រើនកុះកររបស់បណ្តាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងខេត្ត តាំងពីសមូហភាពរហូតដល់បុគ្គល ស្តារឡើងភាពម្ចាស់ការ ច្នៃប្រតិដ្ឋ ជំនឿ ហានគិតហានធ្វើ ដើម្បីបុព្វហេតុគោលដៅលើកស្ទួយត្រវិញពង្រីកយ៉ាងរហ័សនិងចីរភាព។

បំផុសចលនាប្រឡងប្រណាំងដំណាក់កាល ២០២០-២០២៥ ជាមួយនឹងគោលំនាំ “គ្រប់មនុស្សប្រឡងប្រណាំង គ្រប់ផ្នែកប្រឡងប្រណាំង ធ្វើសកម្មភាពយ៉ាងផ្តាច់ប្តូរ ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ ដើម្បិខេត្តត្រាវិញពង្រីករហ័សចីរភាព” សមមិត្តដុងវ៉ាំងឡឹម សំណូមពរខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារយ៉ាងសំខាន់ដែលបានការងារប្រឡងប្រណាំង-ស្ងើចសរសើរគប្បីយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងអនុវត្តល្អនោះគឺ៖បន្តជំរុញយ៉ាងខ្លាំងក្លាបណ្តាចលនាប្រឡងប្រណាំងឯកទេសបទដែលបានបំផុសចលនាដោយភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំងជាប្រចាំ ពិសេសគឺចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី”​  “អាជីវកម្មវៀតណាមចូលរួមសមាហរណកម្ម និងអភិវឌ្ឈន៍”  “ទូទាំងប្រទេសរួមកម្លាំងដើម្បីជនក្រីក្រ-មិនទុកឲ្យនរណាម្នាក់ត្រូវមកខាងក្រោយ”  “កម្មាភិបាល បុគ្គលិក និយោជិតប្រឡងប្រណាំងអនុវត្តជីវភាពរស់នៅវប្បធម៌ស្ថាប័នរដ្ឋ”  និងបណ្តាចលនាប្រឡងប្រណាំងពលកម្ម ផលិត ធ្វើអាជីវកម្មពូកែ ប្រឡងប្រណាំងពង្រីកការកែច្នៃប្រតិដ្ឋ កែលម្អបចេ្ចកទេស ប្រឡងប្រណាំងពង្រីកវប្បធម៌ សង្គមសមស្របជាមួយនឹងការពង្រីកសេដ្ឋកិច្ច ពង្រីកទេសចរណ៍ដោយភ្ជាប់ជាមួយនឹងកសាង អភិរក្ស និងអភិវឌ្ឈតម្លៃវប្បធម៌ អនុវត្តល្អគោលនយោបាយជនជាតិ គោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ ពង្រឹង និងលើកកម្ពស់គុណភាពការថែទាំសុខភាពប្រជាជន ជំរុញសង្គមូបនីយកម្មអប់រំ កសាងបរិស្ថានអប់រំគុណភាព សុវត្ថិភាព ស្និទ្ធស្នាល ការពារបក្ស ការពាររដ្ឋអំណាច រក្សាខ្ជាប់ភាពសុខសាន្តជូនប្រជាជន។

ស្ថិតក្នុងមហាសន្និបាតនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់ សមូហភាព ៣៣ កន្លែង និង បុគ្គល ៧៥ រូបដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សមូហភាព ០២ កន្លែង (ប្រជាជន និងកម្មាភិបាល ឃុំង្វៀកហ្វា ស្រុកចូវថាញ់ ក្រុមហ៊ុនចំកាតឯកសមាជិកឆ្លោតជាតិខេត្តត្រាវិញ)សម្រេចឆ្នើមលើគ្រប់វិស័យភារកិច្ចការងារ នាំមុខចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ ២០១៩របស់ខេត្តត្រាវិញបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រទានជូនទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល។ មហាសន្និបាតបានឧទ្ទេសនាមក្រុមប្រតិភូតំណាងខេត្តត្រាវិញ អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ រួមមានសមាជិក ១២ រូប៕ប្រែសម្រួល៖រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.