16/10/2020 16:25
ក្នុងថ្ងៃធ្វើការទី ២ (១៦/១០/២០២០) នេះមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥បានស្ដាប់បណ្ដាយោបល់អន្តរាគមន៍របស់បណ្ដាតំណាងចូលរួមមហាសន្និបាត។មហាសន្និប្រកាសលទ្ធផលប្រជុំបោះឆ្នោតជ្រើសគណៈប្រតិបត្តិការបក្ខភាគខេត្តថ្មីនិងគណៈប្រតិបត្តិការបក្ខភាគខេត្តថ្មីចាត់តាំងអង្គប្រជុំលើកដម្បូងដើម្បីបោះឆ្នោតជ្រើសគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមមានសមមិត្ត ១៥រូបសមមិត្តង៉ូជីកឿងអនុលេខាប្រចាំការបក្សខេត្តនីតិកាលទី ១០ បានបោះឆ្នោតធ្វើជាលេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្ត អនុលេខាបក្សខេត្ត ឡឹមមិញដាំង គឹមង៉ុកថាយ ឡេវ៉ាំងហាំង។ក៏ស្ថិតក្នុងអង្គប្រជុំមុនដម្បូងនេះដែរគណៈប្រតិបត្តិការបក្សខេត្តបោះឆ្នោតតែងតាំងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តរួមមានសមមិត្ត ០៨ រូប,សមមិត្ត ង្វៀង ធីមិញតឹមជាប់ឆ្នោតធ្វើជាប្រធាន គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត។មហាសន្និបាតបោះឆ្នោតជ្រើសតំណាងអញ្ជើញទៅចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សរួមមានបណ្តាសមមិត្តពេញសិទ្ធិ ១៧ រូប និងតំណាងបម្រុង ០១ រូប៕ ដំណឹង,រូបថត៖ សុខា-ថាច់ហ្វាង