• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មហាសន្និបាតតំណាងនារីថ្នាក់មូលដ្ឋាន អាណត្តិកាល ២០២១-២០២៦

02/04/2021 09:35

ដល់ឆ្នាំ ២០២៦ សមាគមសហព័ន្ធនារីឃុំភឿងថាញ់ខិតខំមានប្រធានសាខាសមាគមនារីភូមិ ១០០%​ ជាបក្ខជន។សមាគមសហព័ន្ធនារីឃុំញ៉ីឡុង៖​ ក្នុងអាណត្តិកាលឧបត្ថម្ភបង្កើតថ្មីអាជីវកម្មនារី ០១។សមាគមសហព័ន្ធនារីឃុំឡុងត្វងខិតខំដល់ឆ្នាំ ២០២៦ មាន ១០០% សាខាសមាគមនារីភូមិមានបក្ខជន។

*ដល់ឆ្នាំ ២០២៦ សមាគមសហព័ន្ធនារីឃុំភឿងថាញ់ខិតខំមានប្រធានសាខាសមាគមនារីភូមិ ១០០%​ ជាបក្ខជន

គណៈប្រតិបត្តិការសមាគមនារីឃុំភឿងថាញ់ចេញបង្ហាញមុខ។ រូបថត៖ កីមឡង

         មហាសន្និបាតតំណាងសមាគមសហព័ន្ធនារីឃុំភឿងថាញ់ ស្រុកកាងឡុងលើកទី ១៣ អាណត្តិកាល ២០២១-២០២៦ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ មីនា មហាសន្និបាតឯក ភាពអនុម័តិឆ្លង ១១ កម្រិតផែនការសេចក្តីសម្រេចចិត្តអាណត្តិកាល បោះ ឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ១៥ នាក់ និងបោះឆ្នោតជ្រើសតំណាងចូលរួមមហាសន្និបាតថ្នាក់លើ ១៣ នាក់ រួមមានតំណាងពេញសិទ្ធិ​ ១៣ នាក់។ លោកស្រីង្វៀងធីកេវជិនបានបោះឆ្នោតតែងតាំងជាប្រធានសមាគមសហព័ន្ធនារីឃុំភឿងថាញ់ អាណត្តិកាល ២០២១-២០២៦។

         អាណត្តិកាល ២០២១-២០២៦ សមាគមសហព័ន្ធនារីឃុំភឿងថាញ់បន្តអនុវត្តផ្សព្វផ្សាយចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល ” ចលនា “ កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” និងចលនា “នារីលត់ដំអត្តចរិតសីលធម៌ ជំនឿលើខ្លួនឯង គោរពខ្លួនឯង ស្មោះត្រង់ រ៉ាប់រងការងារផ្ទះ”។ បន្តអនុវត្តល្អចលនា “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ”​ ជារៀងរាល់ឆ្នាំជំនួយគ្រួសារនារីក្រីក្រ ០២ គ្រួបានរួចផុតពីភាពក្រីក្រ អាទិភាពឲ្យបណ្តាគ្រួសារស្ថិតនៅបណ្តាសាខាសមាគមនារី តំបន់ជនរួមជាតិខ្មែរមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក បំផុសចលនាឧបត្ថម្ភ ១០ គ្រួសារសម្រេច លក្ខឋាន “គ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង”  ចីរភាព សាខាសមាគមនារីនីមួយៗចុះឈ្មោះ និងអនុវត្តសំណង់ កិច្ចការ ០១ រួមចំណែកកសាងទិដ្ឋភាព ភ្លឺ-ខៀវ-ជ្រះ-ស្អាត បំប៉នឧទ្ទេសនាមពង្រីកបក្ខជននារីឆ្នើមតិចបំផុតម្នាក់​ ខិតខំដល់ឆ្នាំ​ ២០២៦ មានប្រធានសាខាសមាគម នារីភូមិ ១០០%​ ជាបក្ខជន។

        ក្នុងថ្ងៃនេះដែរ សមាគមសហព័ន្ធនារីឃុំឌឹកម៉ី ស្រុកកាងឡុងចាត់តាំងមហាសន្និបាតតំណាងលើកទី ១៤ អាណត្តិកាល ២០២១-២០២៦។ មហាសន្និបាតឯកភាពអនុម័តិឆ្លង ០៩ កម្រិតផែនការសេចក្តីសម្រេចចិត្តអាណត្តិកាលបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ១៣ នាក់ និងបោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ​ចូលរួមមហាសន្និបាតថ្នាក់លើ ១១ នាក់។ លោកស្រីត្រឹងធីបែសីវបានបោះឆ្នោតតែងតាំងជាប្រធានសមាគមសហព័ន្ធនារីឃុំឌឹកម៉ី អាណត្តិកាល ២០២១-២០២៦៕                   

*សមាគមសហព័ន្ធនារីឃុំញ៉ីឡុង៖​ ក្នុងអាណត្តិកាលឧបត្ថម្ភបង្កើតថ្មីអាជីវកម្មនារី ០១

គណៈប្រតិបត្តិការសមាគមនារីឃុំញីឡុងចេញបង្ហាញមុខ។ រូបថត៖ កីមឡង

        កាលពីថ្ងៃទី ២២ មីនា សមាគមសហព័ន្ធនារីឃុំញ៉ីឡុង​ ស្រុកកាងឡុងចាត់តាំងមហាសន្និបាតតំណាងលើកទី ១៣ អាណត្តិកាល ២០២១-២០២៦។ មហាសន្និបាតបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ១៣ នាក់ និងបោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ​ចូលរួមមហាសន្និបាត ថ្នាក់លើ ១០ នាក់។ លោកស្រីត្រឹងធីបែសៅបានបោះឆ្នោតតែងតាំងជាប្រធានសមាគមសហព័ន្ធនារីឃុំញ៉ីឡុង អាណត្តិកាល ២០២១-២០២៦។

        អាណត្តិកាល ២០២១-២០២៦សមាគមសហព័ន្ធនារីឃុំញ៉ីឡុងជំនួយនារីក្រីក្របាន ៣១៥ លើកនាក់ គ្រួសារនារីក្រីក្រអាស្រ័យនារីធ្វើជាម្ចាស់គ្រួសារ ១៨០ គ្រួនិងមានគ្រួសារនារី ៣១ គ្រួរួចផុតពីភាពក្រីក្រ។ រៀងរាល់ឆ្នាំសមាគមសហព័ន្ធនារីឃុំញ៉ីឡុង និងបណ្តាសាខាសមាគមនារីទទួលឧបត្ថម្ភសមាជិកាក្រីក្រនិងនារីក្រីក្រធ្វើជាម្ចាស់គ្រួសារ ២៤ នាក់ដោយរូបភាពជាច្រើនដូចជា៖ ឧបត្ថម្ភឲ្យបុលទុនពីធនាគារ ទុនប្រិតសំចៃ ទុនបង្វិលជុំ កសាងផ្ទះសុខដុមមេត្តាធម៌ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ដបច្ចេកទេស ថ្ងៃពលកម្ម។ល។ ទម្រង់ឧបត្ថម្ភគ្នាក្នុងការពង្រីកសេដ្ឋកិច្ចជួយឲ្យបងប្អូននារីមានជីវភាពលំនឹង រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ទូទាំងសមាគមរក្សាក្រុមហ៊ុនទុនឲ្យខ្ចីបង្វិលជុំបាន ១៧ ក្រុម មានសមាជិកា ៣០១ នាក់ ដោយមានប្រាក់ទុន ៥៤២ លានដុងដោះស្រាយឲ្យបងប្អូននារី ១០៨ នាក់ខ្ចី រក្សាក្រុមប្រិតសំចៃឥណទានបាន ១៦ ក្រុម ដោយមានសមាជិកា ៣៣៥ នាក់ហ៊ុន ទឹកប្រាក់ ៣៤៦,៧ លានដុង ដោះស្រាយឲ្យនារី ១៩១ នាក់បុល សកម្មភាពរបស់ក្រុមសេដ្ឋកិច្ច ទាំង ០៩ ក្រុមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកប្រសិទ្ធភាពរួមចំណែកជំនួយឲ្យបងប្អូននារីបង្កើនប្រភពចំណូល។ អាណត្តិកាល ២០២១-២០២៦ ឃុំញ៉ីឡុងដាក់ចេញកម្រិតផែនការ ក្នុងមួយឆ្នាំជំនួយឲ្យនារី ២​ នាក់រួចផុតពីភាពក្រីក្រ ក្នុងនោះអាទិភាពបណ្តាគ្រួសារស្ថិតនៅបណ្តាសាខាសមាគមនារីតំបន់ជនរួមជាតិខ្មែរដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក ដល់ចុងអាណត្តិកាល បំផុសចលនាឧបត្ថម្ភបង្កើតថ្មីក្រុមសហការ ១ ក្រុមដោយមាននារីចូលរួមគ្រប់គ្រង បញ្ជាការនិងឧបត្ថម្ភបង្កើតថ្មីអាជីវកម្មនារី ០១។

  *សមាគមសហព័ន្ធនារីឃុំឡុងត្វងខិតខំដល់ឆ្នាំ ២០២៦ មាន ១០០% សាខាសមាគមនារីភូមិមានបក្ខជន

គណៈប្រតិ បត្តិការសមា គមនារីឃុំឡុងត្វងចេញបង្ហាញមុខ។ រូបថត៖ មិញទ្រី

          អាណត្តិកាល ២០២១-២០២៦ សមាគមសហព័ន្ធនារីឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយបានផ្សព្វផ្សាយជ្រួតជ្រាបបណ្តាចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” និងចលនា “លត់ដំអត្តចរិតសីលធម៌ ជំនឿលើខ្លួនឯង គោរពខ្លួងឯង ស្មោះត្រង់ ធានារ៉ាប់រង” “កសាងគ្រួសារគ្មាន ០៥ ជយ៉ាង ស្អាត ០៣ យ៉ាង” រួមចំណែកកសាងជនបទថ្មី។ គិតមកទល់ពេលនេះមានគ្រួសារនារី ៨៧៧/៩១២ គ្រួសម្រេចលក្ខឋានគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង មានគ្រួសារសមាជិកា ៨៩៧/៩១២ គ្រួសម្រេចលក្ខឋាន គ្រួសារជនបទថ្មី សម្រេច ៩៨,៣%។ ក្នុង ០៥ ឆ្នាំកន្លង សមាគមបានចេញបង្ហាញមុខទម្រង់ជាច្រើនដូចជា៖ ហ៊ុនប្រាក់ទិញគាំពារសុខាភិបាលចលនាប្រជាជនបរិច្ចាគដី កសាងផ្លូវ កសាងប្រព័ន្ធអំពូលភ្លើងអុជបំភ្លឺតាមផ្លូវជនបទ កសាងផ្លូវបៃតង ជ្រះ ស្អាត ផ្លូវផ្កា ជួយគ្នាទៅវិញទៅមកក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ ទម្រង់ដាំបន្លែសុវត្ថិភាព ទម្រង់ចិញ្ចឹមសត្វ ឧបត្ថម្ភប្អូនៗបន្តការរៀនសូត្រ។ល។ មានបុគ្គល ១៣ រូបនិងសមូហភាព ១០ បានស្ងើចសរសើរ។

         បណ្តាតំណាងផ្តុំពិភាក្សា និងលើកឡើងវិធីសាស្រ្តជាច្រើនសម្រាប់អាណត្តិកាល ២០២១ -២០២៦ នោះគឺអនុវត្តចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ចលនា លត់ដំអត្តចរិតសីលធម៌៖ ជឿជាក់លើខ្លួនឯង គោរពខ្លួងឯង ស្មោះត្រង់ ធានារ៉ាប់រង ជារៀងរាល់ឆ្នាំជួយនារី ០២ រូបរួចផុតពីភាពក្រីក្រ មាននារីពិការ ៨០% បានឧបត្ថម្ភដោយបណ្តារូបភាពផ្សេងគ្នា ខិតខំដល់ឆ្នាំ ២០២៦ មានប្រធានសាខាសមាគមភូមិទាំង ១០០% ជាបក្ខជន។

         មហាសន្និបាតបានបោះឆ្នោតជ្រើសសមាជិកា ១១ រូបចូលក្នុងគណៈប្រតិបត្តិការសមាគម។ បងស្រី ង្វៀងធីយីវហៀង បានតែងតាំងជាប្រធានសមាគមអាណត្តិកាល ២០២១-២០២៦ និងបោះឆ្នោតជ្រើសរើសតំណាង ១៨ រូបទៅចូលរួមមហាសន្និបាតសមាគមនារីទីផ្សាររួមខេត្តនាពេលខាងមុខនេះ៕                                                          

ប្រែសម្រួល៖ សុខា-តឹងង៉ុក

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.