23/07/2021 08:55
លោកគាងសុខានាយកមន្ទីរសុខាភិបាលខេត្តសួរសុខទុក្ខ និងជូនអំណោយដល់ប៉ុស្ដិ៍ត្រួតពិនិត្យជំងឺកូវីដ-១៩។
រូបថត៖ង៉ុកហុង
នៅបណ្តាកន្លែងដែលទៅដល់ លោកគាងសុខាបានកត់សម្គាល់ការខិតខំអស់ពីចិត្ត ដើម្បីសុខភាពសហគមន៍ និងចែករំលែកការលំបាក នឿយហត់របស់កងកម្លាំងចូលរួមក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ហើយបានសំណូមពរឲ្យកងកម្លាំងប្រចាំនៅបណ្តាប៉ុស្ដិ៍ សកម្មផ្សព្វផ្សាយចលនា ដើម្បីប្រជាជនលើកកម្ពស់ចំណេះដឹងក្នុងការបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ បង្កើនសកម្មភាពត្រួតពិនិត្យមនុស្ស និងមធ្យោបាយចេញចូលក្នុងខេត្ត រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តមានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។
ក្នុងឱកាសនេះ ក្រុមប្រតិភូបានជូនប៉ុស្ដិ៍នីមួយៗអំណោយមួយចំណែក រួមមានគ្រឿងឧបភោគ និងប្រាក់ ២០ លានដុង៕ ង៉ុកហុង- សុខា