• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំឡុងហ៊ីបបម្រើល្អតម្រូវការរៀនសូត្ររបស់ប្រជាជន

10/01/2023 14:02

     មជ្ឈមណ្ឌលសិក្សសហគមន៍ឃុំឡុងហ៊ីប (ស្រុកថ្កូវ) ជាមូលដ្ឋានអប់រំជាប្រចាំបានបង្កើត ឡើងអាស្រ័យដោយរដ្ឋអំណាចមូលដ្ឋានគ្រប់គ្រងផ្ទាល់ និងស្ថិតនៅក្រោមកិច្ចចង្អុលការ អំពីជំនាញរបស់ការិយាល័យអប់រំ-បណ្ដុះបណ្ដាលស្រុកថ្កូវ មានភារកិច្ចបង្កលក្ខណៈឲ្យ ប្រជាជនគ្រប់វ័យបានរៀនសូត្រជារឿយៗ និងរៀនសូត្រអស់មួយជីវិត។

ពិធីបិទវគ្គថ្នាក់បង្រៀនវិជ្ជាជីវៈ “ចិញ្ចឹមគោ” នៅភូមិផ្នោរព្រាល (បេ)។ រូបថត៖ គឹមសី

     មូលដ្ឋានសម្ភាររបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំមានការិយាល័យដោយឡែកសម្រាប់ធ្វើការភ្ជាប់ជាមួយអាគារវប្បធម៌ឃុំ។ ក្រៅពីនោះ មជ្ឈមណ្ឌលនៅទាំងពង្រីកបាន កន្លែងសិក្សាសហគមន៍រាយ ០៧ កន្លែងនៅតាមភូមិ និងវត្តខ្មែរលើភូមិសាស្រ្តឃុំ បង្ក លក្ខណៈងាយស្រួលក្នុងការបើកថ្នាក់នៅតាមភូមិសម្រាប់ប្រជាជនចូលរួមរៀនសូត្រ។

     ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលសិក្សាសហគមន៍បានចាត់តាំងសកម្មភាពជាច្រើនមានខ្លឹម សារសម្បូរបែបយ៉ាង ហើយពង្រីក និងទាញយកផលបានល្អក្នុងការសហការជាមួយ បណ្ដាគណៈ ផ្នែក អង្គការចាត់តាំងមហាជនរបស់មូលដ្ឋានកសាងបណ្ដាឯកទេសបទ សមស្របតាមតម្រូវការសិក្សារបស់ប្រជាជនអំពីការផ្ទេរជូនបច្ចេកវិទ្យា អប់រំច្បាប់ អប់រំ វប្បធម៌-សង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ល។ គិតដោយឡែកតែក្នុងឆ្នាំ ២០២២ មជ្ឈ មណ្ឌលបានសហការផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលមាគ៌ា សារាចរ សេចក្ដី សម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផ្សព្វផ្សាយអំពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ផ្សព្វផ្សាយអំពីបណ្ដាព្រឹត្តិការណ៍ ពិធីបុណ្យធំៗក្នុងកម្មាភិបាល និងប្រជាជនបាន ៦៣ លើក ដោយមានមនុស្ស ២.៩២៥ លើកនាក់ចូលរួម។ សហការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តរបស់បក្សគ្រប់លំដាប់ថ្នាក់ បានចំនួន​ ០៨ លើក ដោយមានមនុស្ស ៦៤០ នាក់ចូលរួម។ ក្រៅពីនោះ មជ្ឈមណ្ឌល នៅទាំងចងសម្ព័ន្ធជាមួយសាលាឧត្តមសិក្សាវិជ្ជាជីវៈជនជាតិខេត្តត្រាវិញចាត់តាំងបើក ថ្នាក់បង្រៀនវិជ្ជាជីវៈជូនពលករជនបទតាមគម្រោងការលេខ ១៩៥៦ របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាលបានចំនួន ០៥ ថ្នាក់ជូនដល់សិក្ខាកាម ១១០ រូប រួមមាន (ថ្នាក់ជួសជុលគ្រឿងយន្ត ០២ ថ្នាក់ មានសិក្ខាកាម ៥១ រូប ថ្នាក់ចិញ្ចឹមគោ ០១ ថ្នាក់ មានសិក្ខាកាម ១៨​ រូប ថ្នាក់បច្ចេកទេសដាំម្ទេស ០១ ថ្នាក់ មានសិក្ខាកាម ១៨ រូប និង ថ្នាក់ជួសជុលផ្គុំដាក់ប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ០១ ថ្នាក់ មានសិក្ខា កាម ២៣ រូប)។

     អំពីការងារឧត្តានកម្មអប់រំ មជ្ឈមណ្ឌលបានសហការជាមួយរដ្ឋអំណាចមូលដ្ឋាននៃ បណ្ដាភូមិពិនិត្យឡើងវិញ និងក្ដាប់តម្រូវការរៀនសូត្របង្កើនកម្រិតវិជ្ជាវប្បធម៌របស់ប្រ ជាជន។ តាមរយៈនោះក៏បានចាត់តាំងបើកថ្នាក់បំពេញវិជ្ជាសកលថ្នាក់ទី ៦ ដោយមាន សិក្ខាកាម ២២ រូបបានចុះឈ្មោះចូលរៀន។

     ជាមួយបណ្ដាលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំឡុងហ៊ីបបានការិយាល័យអប់រំ-បណ្ដុះបណ្ដាលស្រុកថ្កូវទទួលស្គាល់ជាមជ្ឈមណ្ឌល សម្រេចប្រភេទល្អមានពិន្ទុខ្ពស់បំផុតប្រៀបនឹងបណ្ដាមជ្ឈមណ្ឌលសិក្សាសហគមន៍នៃឃុំដទៃលើភូមិសាស្រ្តស្រុកថ្កូវ៕

គឹមសី-ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.