• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ភឿកហ៊ឹងស្ថិតលើមាគ៌ាអភិវឌ្ឍន៍

22/04/2025 13:53

ដើម្បីកត់សម្គាល់ឧបការគុណរួមចំណែកក្នុងសម័យសង្គ្រាម នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាយក​ រដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៣១៧/QĐ-TTg ទទួលស្គាល់ឃុំភឿកហ៊ឹង ជាឃុំសុវត្ថិភាពតំបន់។ នេះជាការបញ្ជាក់របស់បក្ស រដ្ឋចំពោះការរួមចំណែកដ៏ធំធេងរបស់បក្ខភាគ រដ្ឋ អំណាចឃុំភឿកហ៊ឹងក្នុងសម័យសង្គ្រាមទាំងពីរលើក និងដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ បក្ខភាគ កងទ័ព ប្រជាជនឃុំភឿកហ៊ឹងដើម្បីបុព្វហេតុរំដោះជនជាតិ ឯកភាពទឹកដី។ ជាលក្ខណៈងាយ ស្រួល ដើម្បីឃុំភឿកហ៊ឹងមានឱកាសច្រើនសម្រាប់វិនិយោគ ពង្រីកសេដ្ឋកិច្ច សង្គម រក្សាស្ថិរ ភាពកិច្ចការ ពារជាតិ សន្ដិសុខ កែលម្អនិងលើកស្ទួយជីវភាព សម្ភារ ស្មារតីជូនប្រជាជន។

             ពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការទទួលស្គាល់ឃុំសុវត្ថិភាពតំបន់ភឿកហ៊ឹង។

ក្នុងសម័យសង្គ្រាមទាំងពីរលើក ឃុំភឿក ហ៊ឹង (ស្រុកថ្កូវ)មានកុលបុត្រឆ្នើម ១៦៩ នាក់ អង់អាចធ្វើពលិកម្មដើម្បីបុព្វហេតុរំដោះជន ជាតិ ឯកភាពទឹកដី។ មានអ្នកម្ដាយចំនួន ២៨ នាក់ បានរដ្ឋប្រទាននិងឧទ្ទិសកិត្តិនាមឧត្តុង ឧត្តមអ្នកម្ដាយវៀតណាមវីរភាព។ មានយុទ្ធ ជនពិការ យុទ្ធជនជំងឺ ៣៨ នាក់។ មានបុគ្គល ១២ នាក់ជាកម្មាភិបាលបុព្វកុបកម្ម។ មាន ជន ០៥ នាក់ជ្រាបជាតិពុលគីមីឌីអូស៊ីន។  មានគ្រួសារចិញ្ចឹមលាក់បំពួនបដិវត្តន៍ជាង ១០០ គ្រួសារបានប្រទានឥស្សរិយយស មេ ដាយរបស់រដ្ឋ។
ជាភូមិសាស្រ្តស្ថិតនៅជាប់បន្ទាប់គ្នាជាមួយ ឃុំជាច្រើន និងស្ថិតនៅត្រង់ផ្លូវច្រកចូលកាន់ ស្រុកថ្កូវ ម៉្លោះហើយវិស័យឧស្សាហកម្ម សិប្ប កម្ម ពាណិជ្ជកម្ម សេវាកម្មនៅភឿកហ៊ឹងពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ សរុបតម្លៃ ផលិតឧស្សាហកម្មក្នុង ០៥ ឆ្នាំកន្លង សម្រេច ៦៦៧,១ ពាន់លានដុង។ វិស័យពាណិជ្ជកម្ម  សេវាកម្មសម្រេច ២,៤១៤ ពាន់ លានដុង។  នៅលើភូមិសាស្រ្តឃុំមានមូលដ្ឋានផលិត  ធ្វើអាជីវកម្មលើបណ្ដាវិស័យចំនួន ១.០២៦  មូលដ្ឋាន។ កាត់បន្ថយអត្រាគ្រួសារក្រីក្ររាល់ ឆ្នាំសម្រេចតាមភាគកម្រិតដែលថ្នាក់លើប្រ គល់ជូន។ ឃុំអនុវត្តសម្រេចលក្ខឋានឃុំជន បទថ្មីលើកកម្ពស់មុនឆ្នាំ ២០២៥ និងរក្សាស្ថិរភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។

                លូរាំងស្កាត់ទឹកប្រៃនៅឃុំភឿកហ៊ឹងស្ថិតក្នុងប្រព័ន្ធសំណង់អំណរមហាសន្និបាតបក្ខភាគ ខេត្តត្រាវិញ។
លេខាគណៈកម្មាធិការបក្សឃុំភឿកហ៊ឹង សមមិត្តង្វៀងវ៉ាំងត្វឹងអះអាង៖ ដោយមានស្មារ តីសាមគ្គីនិងទំនួលខុសត្រូវខ្ពស់របស់ទូទាំង ប្រព័ន្ធនយោបាយ បក្ខភាគចាត់តាំងអនុវត្ត  សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគ ឃុំលើកទី ១១ អាណត្តិកាល ២០២០-២០២៥ សម្រេចបានលទ្ធផលលេចធ្លោច្រើន។ ការ អភិវឌ្ឍន៍សេដ្ឋកិច្ចបានគណៈកម្មាធិការបក្ស ឃុំអនុវត្តតាមទិសដៅចីរភាព បង្កើនតម្លៃផលិត ភ្ជាប់ជាមួយគម្រោងការរៀបចំឡើងវិញវិស័យ  ដាំដុះ ចិញ្ចឹមសត្វ។ ឃុំកសាងតំបន់ផលិត ស្រូវគុណភាពខ្ពស់ ទម្រង់វាលស្រែធំ ៣១៩  ហិកតា លទ្ធផលផ្ដល់ខ្ពស់ជាងការផលិតស្រូវធម្មតា ១២ លានដុងក្នុងមួយហិកតា។ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំស្មៅ ដំណាំ ឈើហូបផ្លែ ក្រូចឆ្មារគ្មានគ្រាប់។ល។ ១៣,១ ហិកតា។ បង្កើតទម្រង់កសិដ្ឋានចិញ្ចឹម សត្វចតុប្បាទបាន ០៣ ទម្រង់។ ឃុំបានថ្នាក់ លើវិនិយោគទុនកសាងសំណង់ហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គម  ១៩ សំណង់ សរុបតម្លៃ ជាង ២៤,៨៥៣ ពាន់លានដុង បម្រើតម្រូវការពង្រីកការផលិតកសិកម្មរបស់ឃុំនិងជីវភាព រស់នៅរបស់ប្រជាជនបានល្អ។
អូររូងជាភូមិនៅតំបន់ជ្រៅស្ថិតក្នុងក្រប ខ័ណ្ឌភូមិលំបាករបស់ឃុំភឿកហ៊ឹងជាកន្លែង ដែលគណៈកម្មាធិការបក្សខេត្ត គណៈកម្មា ធិការសង្គ្រាមធ្លាប់ជ្រើសធ្វើជាទីតាំងសម្រាក និងបន្តដំណើរក្នុងសម័យសង្គ្រាមប្រឆាំង អាណានិគមបារាំង។ ទូទាំងភូមិមានប្រជាជន ៤៦៤ គ្រួសារ ក្នុងនោះ ៤០% ជាជនជាតិ ខ្មែរ។ ផ្ដើមពីបណ្ដាគម្រោងការឧបត្ថម្ភពង្រីក ការផលិតសម្រាប់គ្រួសារក្រីក្រ ក្នុងឆ្នាំ ២០២៤ ភូមិមានគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ៣៩ គ្រួសារបានឧបត្ថម្ភប្រាក់ជាង ៧០០ លាន ដុង។

                                      ប្រជាកសិករប្រមូលផលស្រូវក្នុងទម្រង់ផលិតស្រូវគុណភាពខ្ពស់។

ភូមិបំផុសចលនាកសិករ ០៣ គ្រួសារ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ០,៣  ហិកតាមកដាំស្មៅចិញ្ចឹមគោនិងដាំដំណាំផ្ដល់ ផលសេដ្ឋកិច្ចខ្ពស់។ ផ្ដើមពីនោះបានរួមចំណែក កាត់បន្ថយគ្រួសារក្រីក្រពី ២០ គ្រួសារ (ដើម ឆ្នាំ ២០២៤) នៅ ១៤ គ្រួសារ។ គ្រួសារប្រ ជាជនក្នុងភូមិទាំងអស់សម្រេចសម្បទាវប្ប ធម៌ ជនបទថ្មី។ ផ្ដើមពីនោះ ជីវភាព សម្ភារ   ស្មារតីរបស់ប្រជាជនសន្សឹមៗបានលើកកម្ពស់។ សន្ដិសុខសណ្ដាប់ធ្នាប់បានរក្សាស្ថិរភាព ប្រ ជាជនរួមកម្លាំងកសាងជនបទថ្មី។
បណ្ដាសមិទ្ធផលដែលសម្រេចបានលើវិស័យសេដ្ឋកិច្ច វប្បធម៌ ការពារជាតិ សន្ដិសុខ ។ល។ ក្នុងពេលកន្លងជាបុព្វបទសម្រាប់ភឿក ហ៊ឹងបន្តការអភិវឌ្ឍន៍ក្នុងដំណាក់កាលបន្ទាប់។ ប្ដេជ្ញាបង្កើតជាជំហរនិងថាមពលថ្មី បក្ខភាគនិងប្រជាជនឃុំភឿកហ៊ឹងបញ្ចេញកម្លាំង ពង្រីក កម្លាំងផ្ទៃក្នុង ឆ្លៀតចាប់យករាល់ឱកាស ជម្នះ ការលំបាក ខិតខំប្រឹងប្រែងរួមជាមួយទូទាំង ស្រុក ទូទាំងខេត្តនិងទូទាំងប្រទេសទទួលបាន ជ័យជម្នះលើមាគ៌ាឈានឡើងកាន់ឧស្សា ហូបនីយកម្ម ភាវូបនីយកម្ម៕    អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.