• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ភាពរាលដាលពីការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ

07/09/2020 14:16

បណ្តាឆ្នាំកន្លងហើយ ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានសាខាអង្គការសម្ព័ន្ធយុវជនភូមិពាក់រហាត់ឃុំឡុងស៊ើង ស្រុកកូវង៉ាង កំណត់ជាភារកិច្ចមួយយ៉ាងសំខាន់។ ផ្តើមពីនោះមានមនុស្សល្អ ការងារល្អជាច្រើនលេចធ្លោឡើង និងបានពង្រីកទូលាយ បង្កបានជាភាពរាលដាលពីការងាររៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ។ ឈានមុខក្នុងចលនាមានទម្រង់ “ដោះស្រាយឲ្យសមាជិកយុវជនក្រីក្រដាំដំណាំពង្រីកការផលិត”។

 

បងហ្វិញវ៉ាំងឡឹម​លេខាសាខាសម្ព័ន្ធយុវជនភូមិពាក់រហាត់បានឲ្យដឹង៖ សាខាសម្ព័ន្ធយុវជនភូមិមានសមាជិក ១៤ នាក់ ក្នុងនោះមានគ្រួសារក្រីក្រ ០៤ គ្រួ និងគ្រួសារជិតក្រ ០៦ គ្រួ។ សមាជិកភាគច្រើនគ្មានការងារធ្វើលំនឹង គ្មានដីផលិតម៉្លោះហើយជីវភាពគ្រួសារជួបការលំបាក។ យោងលើមូលដ្ឋាននោះ ឆ្នាំ ២០១៦ សាខាសម្ព័ន្ធយុវជនភូមិឃើញ នៅលើភូមិសាស្ត្រភូមិមានប្រជាជនមួយចំនួនចោលដីទំនេរ ផ្តើមពីនោះសាខាសម្ព័ន្ធយុវជនភូមិបានសហការជាមួយអង្គការសម្ព័ន្ធយុវជនឃុំ និងគណៈកម្មការប្រជាជនភូមិ ទៅកាន់គ្រួសារប្រជាជនចលនាឲ្យសាខាសម្ព័ន្ធយុវជនភូមិខ្ចីដី ដើម្បីបង្កលក្ខណៈឲ្យសមាជិកយុវជនក្រីក្រខ្ចីដាំដុះ បង្កើនប្រភពចំណូល។ ដំបូងមានតែ ០៣ គ្រួសារឲ្យខ្ចីដីដែលចោលទំនេរចំនួន ០៥ កុង រួចសាខាសម្ព័ន្ធយុវជនភូមិដោះស្រាយឲ្យសមាជិកយុវជន ០២ នាក់ខ្ចីដាំម្ទេសដៃនាង និងឳឡឹក។ ជាលទ្ធផល បណ្តាគ្រួសារបានខ្ចីដីផលិតបានងាយស្រួល រដូវអំណោយផល និងលក់បានតម្លៃខ្ពស់។

            សមជិកយុវជនវិញហ៊ីវហូវ ចែករំលែកថា៖ ឆ្នាំ ២០១៨ គ្រួសារខ្ញុំបានគ្រួសារលោកមាង្វៀងវ៉ាំងរ៉ាង ដោះស្រាយឲ្យខ្ចីដី ១,៥ កុង សម្រាប់ដាំដុះ។ រដូវដំបូងខ្ញុំដាំម្ទេសដៃនាង ទទួលបានលទ្ធផល និងលក់បានតម្លៃខ្ពស់ មានពេលខ្លះខ្ញុំលក់បានតម្លៃ ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចខ្ញុំនៅចំណេញបាន ០៦​លានដុង ប្តីប្រពន្ធខ្ញុំរីករាយណាស់។ ក្រោយរដូវដាំម្ទេស ខ្ញុំបន្តដាំបណ្តាប្រភេទបន្លែដូចជា៖ស្ពៃ ម្រះ។ល។​ អាស្រ័យចេះប្រិតសំចៃទើបឆ្នាំ ២០១៨​ គ្រួសារខ្ញុំសាងសង់បានផ្ទះប្រក់សង្កសី និងលក់ដូរតូចតាចនៅនឹងផ្ទះ។ ផ្តើមពីនោះចុងឆ្នាំ ២០១៩ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ ។​ បច្ចប្បន្ន ខ្ញុំបានខ្ចីដីផលិតជាបន្ត ហើយខិតខំរួចផុតពីភាពក្រីក្រចីរភាព។

ក្នុងរយៈកាល ០៣ ឆ្នាំអនុវត្តទម្រង់ “ដោះស្រាយឲ្យសមាជិកយុវជនក្រីក្រដាំដំណាំពង្រីកការផលិត” មកដល់បច្ចុប្បន្ន សាខាសម្ព័ន្ធយុវជនភូមិពាក់រហាត់ចលនាបានគ្រួសារ ១០ គ្រួឲ្យខ្ចីដីជិត ១០ កុង។ដីដែលឲ្យខ្ចីនោះ​ សាខាសម្ព័ន្ធយុវជនឲ្យសមាជិក ០៥​ នាក់ខ្ចី ០៦​ កុង ចំណែកដីនៅសល់សាខាសម្ព័ន្ធយុវជន ប្រមូលផ្តុំយុវជនមកដើម្បីផលិត។ ការឲ្យសមាជិកយុវជនក្រីក្រខ្ចីដីគឺឲ្យខ្ចីប្ដូរវេនគ្នាសម្រាប់ផលិតក្នុងរយៈកាល ០៣ ឆ្នាំ ដើម្បីឧបត្ថម្ភសមាជិកយុវជនរួចផុតពីភាពក្រីក្រ។ ដីដែលគ្រួសារប្រជាជនឲ្យសាខាសម្ព័ន្ធយុវជនភូមិខ្ចី ពេលសាខាសម្ព័ន្ធលុបបំបាត់អស់គ្រួសារក្រីក្រក្នុងសមាជិកនឹងសងទៅម្ចាស់ដីវិញ៕ អត្ថបទ - រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.