• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ភាពរាលដាលនៃចលនាកសាង”គ្រួសារសុខដុម សមភាពភេទ ជឿនលឿន សុភមង្គល”

15/12/2020 08:12

      បងស្រីឡេធីគឹមឡង ប្រធានសមាគមសហព័ន្ធនារីស្រុកទីវកឹងបានឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លងហើយ សមាគមនារីស្រុកបានចង្អុលការបណ្ដាសមាគម សាខាសមាគម ក្រុមមូលដ្ឋាន អនុវត្តល្អការដំណើរការពិនិត្យឡើងវិញ បូកសរុបចំនួនគ្រួសារក្រីក្រដែលអាស្រ័យដោយនារីធ្វើម្ចាស់គ្រួសារដើម្បីមានវិធីសាស្រ្ដឧបត្ថម្ភនិងបង្កលក្ខណៈឲ្យបងប្អូននារីប្រសព្វជាមួយបណ្ដាប្រភពទុន ប្រសព្វជាមួយបណ្ដាវិទ្យាសាស្រ្ដបច្ចេកទេសជឿនលឿន លើកកម្ពស់ការយល់ដឹង ជំនាញគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ គ្រប់គ្រងការចំណាយប្រិតសំចៃដើម្បីសន្សឹមៗរួចផុតពីភាពក្រីក្រស្ថិរភាព។ យោងតាមនោះ សមាគមនារីស្រុកនៅទាំងចង្អុលការសមាគមមូលដ្ឋានអនុវត្តល្អសកម្មភាពបញ្ចាំសក្សីជាមួយធនាគារគោលនយោបាយសង្គមកសាងបណ្ដាគម្រោងការវិនិយោគឲ្យបងប្អូននារីបុលទុនអាទិភាពសម្រាប់បម្រើក្នុងការផលិត ធ្វើអាជីវកម្ម ទន្ទឹមនឹងនោះចលនាសមាជិកា នារីចូលរួមបណ្ដាចលនា “ នារីជួយគ្នាក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ” “ជួយនារីក្រីក្រមានអាសយដ្ឋាន” រក្សានិងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្លឹប  “នារីផ្ដើមអាជីព” ទម្រង់ “ក្រុមនារីធ្វើសេដ្ឋកិច្ចពូកែ” “នារីជួយគ្នារួចផុតពីភាពក្រីក្រឈានឡើងធូរធា”និងបណ្ដាទម្រង់ផលិតសម្រេចលទ្ធផលខ្ពស់​ដូចជា៖ “ក្រុមសហការចិញ្ចឹមគោមេ” “ចិញ្ចឹមមាន់ដោយប្រើកម្រាលជីវសាស្រ្ដ” ។ល។ អាស្រ័យហេតុនោះ ក្នុងរយៈពេល ០៥ ឆ្នាំកន្លង ស្រុកមានគ្រួសារនារីក្រីក្រ ៨៣៩ គ្រួទៀតរួចផុតពីភាពក្រីក្រ រួមចំណែកបន្ថយអត្រាគ្រួសារក្រីក្ររបស់ស្រុកមកដល់ចុងឆ្នាំ ២០១៩ នៅតែ ១,០៥% ។

ពិធីជូនប្រាក់ដល់គ្រួសារសមាជិកា។ រូបថត៖ តូវៀង

         រួមជាមួយការឧបត្ថម្ភសមាជិកានារីពង្រីកសេដ្ឋកិច្ចគ្រួសារ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកផ្ដុំកម្លាំងអនុវត្តល្អចលនា “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” លើកកម្ពស់ជីវភាពនិងជះឥទ្ធិពលខ្លាំងក្លាដល់កម្មាភិបាល សមាជិកា នារីនៅមូលដ្ឋាន។ រៀងរាល់ឆ្នាំមានកម្មាភិបាល សមាជិកាជាង ៩០% ចុះឈ្មោះអនុវត្តចលនាប្រឡងប្រណាំង ឆ្លងតាមនោះបានជួយឲ្យសមាជិកានារីបានរៀនសូត្រ លត់ដំ លើកកម្ពស់ជំហរ តួនាទីរបស់ខ្លួនដើម្បីក្លាយជាប្រពន្ធ អ្នកម្ដាយគំរូ ជាគ្រឹះស្ថាននៃសុភមង្គល រួមចំណែកដល់ការពង្រីកសេដ្ឋកិច្ចយ៉ាងរឹងមាំរបស់មូលដ្ឋាន។ គួរឲ្យកត់សម្គាល់នោះគឺមានបងប្អូននារីជាច្រើនសកម្មចូលរួមជ្រោមជ្រែងក្នុងចលនាកសាងគ្រួសារ “គ្មាន ០៥ យ៉ាង ជ្រះ ០៣ យ៉ាង” ភ្ជាប់ជាមួយ នឹងការកសាងជនបទថ្មីនិងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន”។ គិតមកទល់ពេលនេះបណ្ដាមូលដ្ឋានសមាគមកសាងបានក្រុមប្រិតសំចៃឥណទានជួយគ្នាពង្រីកសេដ្ឋកិច្ច ភ្ជាប់ជាមួយការកសាងគ្រួសារ សុភមង្គលជិត ១.០០០ ក្រុម លេចធ្លោដូចជាក្លឹប៖ មិនសម្រាលកូនទី ០៣ ក្លឹបបង្ការបង្រ្កាបឧក្រឹដ្ឋជន គ្រឿងញៀន ក្លឹបផ្សព្វផ្សាយ អប់រំមុខសញ្ញានៅសហគមន៍ ក្លឹបគ្រប់គ្រងកូនចៅក្នុងគ្រួសារមិនបំពានច្បាប់ បណ្ដាអបាយមុខសង្គម ក្លឹបបង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ក្លឹប “ គ្មាន ០៥ យ៉ាង ជ្រះ ០៣ យ៉ាង” ក្លឹបនារីខ្មែរជាមួយកិច្ចការពារបរិស្ថាន ក្លឹបសមភាពភេទ ចិញ្ចឹមកូនមួនមាំ ចេះស្ដាប់បង្គាប់និងបណ្ដាប្រភេទក្រុមផ្សេងៗជាច្រើនទៀតទាក់ទាញកម្មាភិបាល សមាជិកា នារីជាង ៣៥.០០០ លើកនាក់ចូលរួម។ ឆ្លងតាមបណ្ដាទម្រង់ខាងលើ បានបង្ហាញឲ្យឃើញថាសកម្មភាពថែទាំ កសាង “គ្រួសារសុខដុម សមភាព ជឿនលឿន សុភមង្គល” “ជួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ”របស់សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុក នៅ ពេលកន្លងហើយកាន់តែមានភាពរាលដាលនៅគ្រប់ទីកន្លែងលើភូមិសាស្រ្ដស្រុក រួមចំណែកជួយឲ្យបងប្អូននារីសន្សឹមៗលើកកម្ពស់ជីវភាពសម្ភារ ស្មារតីនិងកសាងគ្រួសារអភិវឌ្ឍតាមទិសដៅស្ថិរភាព ។

      ក្រៅពីនោះ សមាគមនារីពីថ្នាក់ស្រុកដល់ថ្នាក់មូលដ្ឋាននៅទាំងសហការជាមួយសម្ព័ន្ធពលករស្រុក សហជីពមូលដ្ឋាន បណ្ដាផ្នែកមូលដ្ឋានជំរុញមាំចលនាប្រឡងប្រណាំង “ពូកែទាំងកិច្ចការរដ្ឋ រ៉ាប់រងកិច្ចការផ្ទះ” ក្នុងកម្មករនិយោជិត ពលករទៀតផង។ លទ្ធផល រយៈពេល ០៥ ឆ្នាំកន្លង ស្រុកទីវកឹងមានកម្មករ និយោជិត ពលការិនី ៦១៦ លើកនាក់បានសហជីពគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរជូនរង្វាន់។ ប្រការនោះបានសឲ្យឃើញថា នារីគ្រប់ជាន់ស្រទាប់និយាយរួម កម្មករ និយោជិត ពលការិនីនិយាយដោយឡែក មិនត្រឹមតែសម្រេចបានស្នាដៃជាច្រើនក្នុងការងារមុខជំនាញ ពលកម្មផលិត ហើយនៅទាំងពូកែក្នុងការរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជា យល់ដឹងច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមទៀតផង។ បងប្អូននារីបញ្ចាក់បានសមត្ថភាពរបស់ខ្លួន ក្នុងការងារក៏ដូចជាតួនាទីជំហររបស់នារីក្នុងដំណាក់កាលបច្ចុប្បន្ន រួមចំណែកធ្វើឲ្យចលនាកសាង “គ្រួសារសុខដុម សមភាព ជឿនលឿន សុភមង្គល” ក្លាយជាចលនាប្រឡងប្រណាំងខ្លាំងក្លា និងមានកម្លាំងរាលដាលពិតប្រាកដនៅគ្រប់ទីកន្លែងលើភូមិសាស្រ្ដស្រុកនាបណ្ដាឆ្នាំខាងមុខទៀត៕                       តូវៀង-លឺវវូ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.