28/09/2021 09:20
ពិធីពិនិត្យទទួលស្គាល់ផ្ទះឧបការគុណ។ រូបថត៖ ក្វឹកត្វឹង
ឆ្នាំ ២០២១ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភថវិកាដល់ខេត្តត្រាវិញ ៧៥០ លានដុង សម្រាប់សាងសង់ផ្ទះមេត្តាធម៌ ១៥ ខ្នង (ក្នុងមួយខ្នងតម្លៃ ៥០ លានដុង)។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រជុំជម្រាបដល់គណៈកម្មាធិការបក្សខេត្តរួចឯកភាពជ្រើស ឧបត្ថម្ភដល់គ្រួសារគោលនយោបាយនៅស្រុកចូវថាញ់ ព្រោះនេះជាស្រុកបានជ្រើសកសាងស្រុកជនបទថ្មីក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ខេត្តបានទទួលថវិការរួចប្រគល់ឲ្យគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់សហការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញ ផ្សព្វផ្សាយសាងសង់នៅឃុំហ្វាឡើយ ០២ ខ្នង ដាឡុក ០៣ ខ្នង ភឿកហាវ ០៣ ខ្នង ម៉ីចាញ់ ០២ ខ្នង ថាញ់មី ០១ ខ្នង លឿងហ្វា ០១ ខ្នង សុងឡុក ០២ ខ្នង និងទីប្រជុំជន ០១ ខ្នង។ ចាប់តាំងពីពេលបានផ្សព្វផ្សាយ (ខែកក្កដា) មកដល់ពេលនេះបានសាងសង់សម្រេច ០៧ ខ្នងជូនបណ្ដាគ្រួសារ៖ ង្វៀងធីតៀង (នៅទីប្រជុំជនចូវថាញ់) ផាមធីត្រាញ (នៅឃុំសុងឡុក) ទ្រិញវុាំងបាវ (នៅឃុំមីចាញ់) ថាច់ធីផាយ ត្រឹងធីតើ ហ្វិញធីយើត (នៅឃុំដាឡុក) ង្វៀងថាញ់ហ៊ុង (នៅឃុំហ្វាឡើយ)។ ចំនួនផ្ទះ ក្រៅពីនោះ កំពុងបន្តផ្សព្វផ្សាយតាមការគ្រោងទុកនឹងសម្រេចរួចរាល់នៅខែវិច្ឆិកា ឆ្នាំ ២០២១។
បានដឹងថា ក្រោយពេលពិនិត្យទទួលស្គាល់រួច ក្រុមហ៊ុនអគ្គិសនីត្រាវិញរបាយការណ៍ជូន អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ដើម្បីសហការជាមួយគណៈកម្មាធិការស្រុកចូវថាញ់ និង បណ្ដាមូលដ្ឋានចាត់តាំងពិធីប្រគល់ជូនដល់គ្រួសារគោលនយោបាយក្នុងខែតុលាឆ្នាំ ២០២១ នេះ៕ ក្វឹកត្វឹង-ថាច់ហ្វាង