06/12/2021 15:00
លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញជូនសេចក្ដីសម្រេចចិត្តជូនផ្ទះដល់លោកយាយត្រឹងធីសិន។
បន្តអនុវត្តសកម្មភាពរំលឹកគុណអតិថិជន និងសុខុមាលភាពសង្គមឆ្នាំ ២០២១។ កាលពីថ្ងៃទី ០៣ ធ្នូឆ្នាំ ២០២១ ទទួលការប្រគល់សិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុន អគ្គិសនីត្រាវិញចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០៦ ខ្នងក្នុងចំណោមផ្ទះឧបការគុណ ១៥ ខ្នង ដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភខេត្តត្រាវិញ ក្នុងឆ្នាំ ២០២១។
អញ្ជើញចូលរួមពិធីនេះ មានលោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ តំណាង ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អង្គភាពស្រុក ចូវថាញ់ លោកឡឺខាក់ហោយ អនុប្រធានការិយាល័យពលកម្ម -យុទ្ធជនពិការ និងសង្គមកិច្ច ស្រុកចូវថាញ់ លោកដាំងហ្វីហ្វាង អនុប្រធានសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ តំណាងរដ្ឋអំណាចមូលដ្ឋានរួមជាមួយបណ្ដាគ្រួសារដែល បានទទួលផ្ទះឧបការគុណលើកនេះ នៅឃុំភឿកហាវ ០៣ ខ្នង ឃុំដាឡុក ០១ ខ្នង ឃុំលឿងហ្វា ០១ ខ្នង និងឃុំសុងឡុក ០១ ខ្នង។ គ្រួសារ ទាំងនេះ ស្ថិតក្នុងក្របខណ្ឌគោលនយោបាយជួបលំបាកអំពីលំនៅឋាន។
ពិធីជូនផ្ទះឧបការគុណដល់គ្រួសារអ្នកមីងត្រឹងធីទើភូមិថាញ់ទ្រី ឃុំដាឡុក ស្រុកចូវថាញ់។
ថ្លែងយោបល់ក្នុងពិធីប្រគល់ជូនផ្ទះ ពូង្វៀងវុាំងណាំង នៅភូមិង៉ាយហ្វា ឃុំភឿកហាវបានជំនួសមុខឲ្យគ្រួសារ ថ្លែងអំណរគុណដល់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងបានឧបត្ថម្ភផ្ទះដល់គ្រួសារគាត់។ ទន្ទឹមនឹងនោះ គាត់បានសន្យាថានឹងខិតខំឈានឡើងក្នុងជីវភាពពង្រីកសេដ្ឋកិច្ចគ្រួសារ ចិញ្ចឹមកូនរៀនសូត្រឲ្យបានល្អ ពង្រីកប្រវេណីគ្រួសារបដិវត្តន៍។
ក្នុងពិធីនេះដែរ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានឧបត្ថម្ភផ្គុំដាក់ប្រព័ន្ធអគ្គិសនីដោយមិនគិតថ្លៃជូនគ្រួសារគោលនយោបាយគឺគ្រួសារលោកយាយ ង្វៀងធីហាយ នៅភូមិត្រកួន ឃុំភឿកហាវ និង គ្រួសារលោកយាយត្រឹងធីទើ នៅភូមិថាញ់ទ្រី (អា) ឃុំដាឡុក៕ ក្វឹកត្វឹង-ថាច់ហ្វាង