24/01/2025 09:33
ទិដ្ឋភាពពិធីជួបជុំ។
ថ្លែងសុន្ទរកថាពិធីជួបជុំនេះ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនដំណឹងទូទៅអំពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ-សន្តិសុខ ការងារកោះហៅវិនិយោគ សុខុមាលភាពសង្គម និងចលនាកសាងជនបទថ្មីរបស់ខេត្តសម្រេចបានក្នុងឆ្នាំ ២០២៤។ សមមិត្ត ឡេវ៉ាំងហាំង បញ្ជាក់ថា បណ្តាលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងក៏មានការរួមវិភាគទានយ៉ាងសកម្មរបស់បណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌មាននៅក្នុង និងក្រៅខេត្តផងដែរ។ ទន្ទឹមនឹងនោះ សមមិត្ត ឡេវ៉ាំងហាំង ជូនព័ត៌មានកំណត់ទិសដៅគប្បីត្រូវមូលផ្តុំអនុវត្តលើបណ្តាវិស័យក្នុងឆ្នាំ ២០២៥។
សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌មាននៅក្នុង និងក្រៅខេត្តសកម្មផ្សព្វផ្សាយ ឆ្លុះបញ្ចាំងលើគ្រប់វិស័យជួយឱ្យថ្នាក់ដឹកនាំខេត្តក្តាប់បានព្រឹត្តិការណ៍ទាន់ពេល និងចង្អុលការបណ្តាមូលដ្ឋាន អង្គភាពតម្រែតម្រង់ កែលម្អធ្វើសកម្មភាពបានល្អប្រសើរជាង។ អនុលេខាគណៈកម្មាធិការបក្សខេត្ត សង្ឃឹមថា ឆ្នាំ ២០២៥ នេះ បណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌មាននៅក្នុង និងក្រៅខេត្ត បន្តផ្សព្វផ្សាយបណ្តាភាពមានប្រៀបរបស់ខេត្តដើម្បីទាក់ទាញវិនិយោគទៅលើបណ្តាវិស័យរបស់ខេត្ត ជាពិសេសគឺផ្សព្វផ្សាយអំពីលទ្ធផលរៀបចំ បន្សុទ្ធសម្រាំងប្រព័ន្ធយន្តការ ផ្សព្វផ្សាយមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំ ២០២៥ និងបណ្តាព្រឹត្តិការណ៍អនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវារំដោះភាគខាងត្បូង អនុស្សាវរីយ៍ឆ្នាំទី ៦៥ ទិវាចុះកិច្ចសន្យាចងសម្ព័ន្ធមេត្រីភាពរវាង ០២ ខេត្តត្រាវិញ និងថាយបិញ៕
រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។