27/08/2021 04:33
យោងតាមនោះប្រជាជនធ្វើដំណើរទៅមកឆ្លង បណ្តាប៉ុស្ដិ៍ កម្មាភិបាល យុទ្ធជនបំពេញការងារ នៅបណ្តាប៉ុស្ដិ៍នេះ នឹងណែនាំ សំណូមពរប្រជាជនផ្ដល់ព័ត៌មាន របាយលការណ៍សុខាភិបាលធ្វើដំណើរទៅមករបាយការណ៍សុខាភិបាលការ ដឹកជញ្ជូនទៅមក តំបន់កូវីដ-១៩ របស់ខ្លួន ក្នុងអាសយដ្ឋានទំព័រ Web http://suckhoe.dancu quocgia.gov.vn បានអនុវត្តដូចខាងក្រោម៖
ជំហានទី ១៖ ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលិ ខិតរបាយការណ៍សុខាភិបាលតាមអាសយដ្ឋាន ទំព័រ Web http://suckhoe.dancuquocgia.gov .vn ឬក៏ប្រើប្រាស់ QR code តាមប្រព័ន្ធ Zalo ឬ QR code ដើម្បីចូលទៅតារាងគំរូរាយការណ៍សុ ខាភិបាល (ត្រូវចំណាប់អារម្មណ៍មិនប្រើប្រាស់ BlueZone ដើម្បីបបោសលេខកូដ QR នេះ។
ជំហានទី ២៖ អានឲ្យច្បាស់លាស់ រួចសរសេរចូលបណ្តាប្រអប់ក្នុងតារាងគំរូរាយការណ៍ (ប្រអប់មានសញ្ញា “*” បង្ខំឲ្យសរសេរចូល)។
ជំហានទី ៣៖ សរសេរលេខកូដជាក់ស្តែង ចូលទៅប្រអប់ចុងក្រោយរបស់តារាងគំរូរាយការណ៍សុខាភិបាល។
ជំហានទី ៤៖ ចុច “ផ្ញើទៅ” ហើយរង់ចាំដល់ពេលទទួលបានរបាយការណ៍ លេខកូដ QR code ប្រជាជនថតរូបមកវិញ ឬក៏ជ្រើសដើម្បីរក្សាទុកលេខកូដ)។
ជំហានទី ៥៖ ផ្តល់លេខកូដ QR code ដល់កម្មាភិបាលដែលប្រចាំប៉ុស្ដិ៍ត្រួតពិនិត្យ និងអត្តសញ្ញាណប័ណ្ណ។
*ផលប្រយោជន៍របស់ប្រជាជនពេលអនុវត្តរបាយការណ៍
ពលរដ្ឋម្ចាស់ការរាយការណ៍ព៌ត័មានមុនបង្កើតលេខកូដ QR code ដើម្បីពិនិត្យពេលឆ្លងប៉ុស្ដិ៍ត្រួត ពិនិត្យអាសន្នរោគ មិនបង់ពេលវេលារាយការណ៍ សរសេរដោយដៃ និងកាត់បន្ថយបានការផ្ដុំគ្នាច្រើន(ព័ត៌មានបានត្រួតពិនិត្យ មើលមកវិញ និង កំណត់ឲ្យត្រឹមត្រូវ)។ ពេលធ្វើដំណើរឆ្លងប៉ុស្ដិ៍ត្រួតពិនិត្យ សហការជាមួយកម្មាភិបាលនគរបាល អនុវត្តការត្រួតពិនិត្យឲ្យបានឆាប់រហ័ស។
ចំពោះអ្នកដែលមិនប្រើទូរស័ព្ទ អាចរាយការណ៍ ក្នុងតារាងគំរូរាយការណ៍តាមរបៀបសរសេរដោយដៃ ដើម្បីកម្មាភិបាលនគរបាលប្រមូលព៌ត័មាន រួចបញ្ចូលទៅក្នុងប្រព័ន្ធ ចំពោះរថយន្តជ្រលងខៀវត្រូវរាយការណ៍ និងត្រួតពិនិត្យមុនពេលចេញចាកចំណត់។
ក្រៅពីនោះ ទិន្នន័យក្រោយពេលពលរដ្ឋរបាយការណ៍ បានត្រួតពិនិត្យ ដោះស្រាយយោងលើទិន្នន័យជាតិ អំពីប្រជាជនស្នាក់នៅធានាពិតប្រាកដ ចំពោះព៌ត័មានដែលពលរដ្ឋរាយកាណ៍ ព័ត៌មាននេះ បានប្រកាសព្រមានដល់ថ្នាក់សង្កាត់ ទីប្រជុំ ជន ឃុំដែលប្រជាជនធ្វើដំណើរទៅមក ដើម្បីគ្រប់គ្រងទាន់ពេលត្រូវតាមព៌ត័មាន និងមនុស្សជាក់ស្តែង។ ឆ្លងតាមនោះស្វែងរកស្នាមការធ្វើដំណើរទៅមករបស់ប្រជាជនបានងាយស្រួល ឆាប់រហ័ស ប្រាកដបំផុត និងប្រិតសំចៃប្រាក់ចំណាយ ក្នុងការ បង្ការទប់ស្កាត់អាសន្នរោគជំងឺនាពេលបច្ចុប្បន្ន។
ការផ្សព្វផ្សាយផ្នែកទន់នេះនឹងនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងការគ្រប់គ្រងពលរដ្ឋពេលធ្វើដំណើរចេញចូលតំបន់អាសន្នរោគរកឃើញ F0, F1, F2, រាយការណ៍ទាន់ពេលដល់គណៈចង្អុល ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បណ្តា ថ្នាក់ផ្សព្វផ្សាយទាន់ពេលបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងប្រិតសំចៃ បានប្រាក់ចំណាយផង៕
ប្រមូលពព័ត៌មានទិន្នន័យផែនទីលេខអំពីស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត
អនុវត្តផែនការលេខ ៥៨/KH-UBND ចុះថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្សព្វផ្សាយ និងអនុវត្តវិធីសាស្រ្តបច្ចេកវិទ្យាក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ នៅលើភូមិសាស្ត្រខេត្ត។
មន្ទីរព័ត៌មាន និងឃោសនាការសហការជាមួយមន្ទីរសុខាភិបាលខេត្ត ទូរគមនាគមន៍ត្រាវិញ បង្កើតទិន្នន័យព័ត៌មាន ផែនទីលេខ អំពីស្ថានភាពអាសន្នរោគជំងឺកូវីដ ១៩ នៅលើភូមិសាស្ត្រ ខេត្តត្រាវិញ លើប្រព័ន្ធអិនធើណែត។
ពេលទិន្នន័យព័ត៌មាននៅលើផែនទីលេខ ក្នុងអាសយដ្ឋាន https://covid.travinh.gov.vn អ្នក ប្រើប្រាស់អាចតាមដានដំណឹងអំពីអាសន្នរោគ ការប្រែប្រួលរបស់ស្ថានភាពអាសន្នរោគជំងឺកូវីដ ១៩ តាមមូលដ្ឋាននីមួយៗ ក្នុងខេត្ត កន្លែងបណ្តាមូលដ្ឋានសុខាភិបាលបណ្ដាតំបន់ចត្តាឡីស័ក សុខាភិបាល បណ្តាប៉ុស្ដិ៍ត្រួតពិនិត្យ បណ្តាតំបន់ហ៊ុមព័ទ្ធ។
ផែនទីលេខព័ត៌មានអាសន្នរោគជំងឺកូវីដ-១៩ បានផ្សព្វផ្សាយនៅលើ៖ ប្រព័ន្ធព័ត៌មានអេឡិចត្រូនិចត្រាវិញ របស់គណៈកម្មាធិការប្រជានខេត្ត៖ http://covid.travinh.gov.vn ទំព័រព័ត៌មានអេឡិច ត្រូនិច មន្ទីរព័ត៌មាន និងឃោសនាការ៖ http://stttt.travinh.gov.vn, ទំព័រព័ត៌មានអេឡិចត្រូនិចមន្ទីរសុខាភិបាលខេត្តhttp://syt.travinh.vn, ទំព័រព័ត៌មានអេឡិចត្រូនិចស្ថាននីយវិទ្យុទូរទស្សន៍ ត្រាវិញ៖ http://travinhtv.gov.vn និងកាសែតត្រាវិញ Online http://baotravinhtv.vn៕
ប្រែសម្រួល៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។