• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង៖ បំផុសចលនាមហាជនការពារព្រំដែនសមុទ្រ

10/06/2021 14:32

បំផុសចលនាមហាជន ជាភារកិច្ចម្យ៉ាងក្នុង​ចំណោមភារកិច្ចនយោបាយសំខាន់ ចំពោះកង​កម្លាំងកងទ័ពការពារព្រំដែនក្នុងការងារការពារព្រំដែន។ ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង គ្រប់គ្រងតំបន់ស្ថិតក្នុងភូមិសាស្រ្តឃុំម៉ីឡុងបាក់ ម៉ីឡុងណាម និងទីប្រជុំជនម៉ីឡុង។ លោកវរសេនីយ៍ត្រី ផាងថាញ់សាង ស្នងការនយោបាយរង ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុងបានឲ្យដឹង៖ បណ្តាឆ្នាំកន្លង នៅតំបន់ព្រំដែនសមុទ្រអាស្រ័យអង្គភាពទទួលបន្ទុក តែងមានភាពលំនឹង ប្រជាជននឹងនរចិត្តពលកម្មផលិត ពង្រីកសេដ្ឋកិច្ច ប្រតិបត្តិល្អគោលការណ៍ របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ការកំណត់របស់មូលដ្ឋាន រួមចំណែកការពាររឹងមាំតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។

      ពង្រីកតួនាទីការងារចលនាមហាជន រយៈពេល ៦ ខែដើមឆ្នាំ ២០២១ បញ្ជាការដ្ឋានអង្គភាព ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង ចង្អុលការកងកម្លាំងចុះទៅមូលដ្ឋានអនុវត្តការផ្សព្វផ្សាយបានចំនួន ៧៨ លើកអំពីអធិបតេយ្យភាពសន្តិសុខព្រំដែន។ ទន្ទឹមនឹងនោះ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជនមូលដ្ឋានផ្សព្វផ្សាយអត្ថន័យបណ្តាថ្ងៃបុណ្យមហោឡារិករបស់ប្រទេសជាតិ របស់ខេត្ត របស់មូលដ្ឋាន  បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ កូវីដ-១៩ បង្ការ ជម្នះគ្រោះធម្មជាតិ អាសន្នរោគលើមនុស្ស លើពាហនៈសត្វ បក្សីសត្វ ជំរុញមាំចលនាមហាជនការពារសន្តិសុខមាតុប្រទេស រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ថ្កោលទោសបទល្មើស រួមចំណែកការពាររឹងមាំតំបន់ព្រំដែនសមុទ្រអាស្រ័យអង្គភាពគ្រប់គ្រង។ កសាងមូលដ្ឋាននយោបាយភូមិភាគឲ្យកាន់តែរឹងមាំ រក្សាភាពសុខសាន្តជូនប្រជាជន នឹងនរចិត្តពលកម្ម ផលិត ពង្រីកសេដ្ឋកិច្ច។
      បណ្តាខែដើមឆ្នាំ ២០២១ ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង សហការជាមួយឃុំម៉ីឡុងណាម ជីកប៉ះទំនប់បង្ខាំងទឹកជន់ជោរនៅភូមិញ៉ី ធានាបម្រើការផលិតជូនប្រជាជន ធ្វើអនាម័យតាមដងផ្លូវជនបទលេខ ២៣ ឆ្លងកាត់ភូមិសាស្រ្តឃុំ ចូលរួមប្រជុំជីវភាពក្លឹប “នារីចូលរួមការពារបរិស្ថានសមុទ្រ” ជារៀងរាល់ខែ ចេញដំណើររៀបចំអនាម័យឆ្នេរសមុទ្រម្តង។  សហការជាមួយសម្ព័ន្ធយុវជនស្រុកកូវង៉ាង និងសម្ព័ន្ធយុវជនឃុំ ទីប្រជុំជនចំនួន ៣ លើភូមិសាស្រ្តផ្សព្វផ្សាយចលនា “គប្បីធ្វើឲ្យជ្រះសមុទ្រ” ប្រមូលសំរាមនៅតំបន់ឃុំម៉ីឡុងបាក់ ម៉ីឡុងណាម និងទីប្រជុំជនម៉ីឡុង សហការជាមួយ ឃុំម៉ីឡុងបាក់ថែទាំផ្លូវផ្កាភូមិហាញ់ម៉ី ប្រវែង ១,២ គីឡូម៉ែត្រ បង្កទិដ្ឋភាពបរិស្ថានបៃតង - ជ្រះ - ស្អាត ធានាបណ្តាលក្ខឋានឃុំជនបទថ្មី លើកកម្ពស់ និង កសាងផ្សារអារ្យធម៌។
      លោកវរសេនីយ៍ឯកបម្រុង ផាងវុាំងរ៉ឹង ស្នងការនយោបាយ លេខាគណៈកម្មាធិការបក្សប៉ុស្តិ៍ការពារព្រំដែនម៉ីឡុងបានឱ្យដឹង៖ គណៈកម្មាធិការបក្សចង្អុលការបណ្តាសាខាបក្សអនុវត្តល្អខ្លឹមសារ បក្ខជនទទួលបន្ទុកគ្រួសារ ផ្សព្វផ្សាយ បំផុសចលនាប្រជាជនរស់នៅ និងធ្វើការតាមរដ្ឋធម្មនុញ្ញ និងក្រឹត្យច្បាប់។ ក្តាប់ស្ថានភាពផលិតរបស់ ២៥ គ្រួសារ(ជួយប្រមូលផលដំណាំ) និងចូលរួមប្រជុំជីវភាពរបស់ឃុំ អនុសង្កាត់ចំនួន ៦ លើភូមិសាស្រ្ត ទទួលបន្ទុក។
      ជារៀងរាល់ឆ្នាំ អង្គភាពរក្សាអនុវត្តការងារចុះកិច្ចព្រមព្រៀង  សហការជាមួយបណ្តាអង្គការមហាជន និងអាណត្តិកាលនីមួយៗចុះកិច្ចព្រមព្រៀង ជាមួយគណៈកម្មាធិការបក្សមូលដ្ឋានចូលរួមពង្រឹងបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់របស់ ឃុំម៉ីឡុងបាក់ និងម៉ីឡុងណាម និងកសាងទីប្រជុំជនម៉ីឡុងឲ្យកាន់តែមានអារ្យធម៌៕ 
          ប្រែសម្រួល៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.