28/09/2021 08:56
លោកប៊ូយក្វាងហ្វី ។
ដើម្បីយល់បានច្បាស់លាស់ជាងអំពីភាពងាយស្រួល លោកប៊ូយក្វាងហ្វី នាយកគាំពារសង្គមខេត្តត្រាវិញ នឹងជម្រាបដំណឹងដល់មិត្តអ្នកអាន។
អ្នកយកសារព័ត៌មាន៖ បានដឹងថាប្រើប្រាស់ VssID ស្ថិតក្នុងប្រព័ន្ធជីវៈចម្រុះផ្លាស់ប្តូរលេខបម្រើប្រជាជនរបស់ផ្នែកគាំពារសង្គមវៀតណាម ដើម្បីទិសដៅបង្កើនប៉ុស្តិ៍ទំនាក់ទំនងប្រសព្វជាមួយព័ត៌មាន អនុវត្តសេវាកម្មសម្រាប់ឯកជនចូលរួមទំនាក់ទំនងជាមួយស្ថាប័នគាំពារសង្គម សូមលោកឱ្យដឹងពីការប្រើប្រាស់នេះមានលក្ខណៈលេចធ្លោអ្វីខ្លះ?
លោកប៊ូយក្វាងហ្វី៖ ប្រើប្រាស់ VssID គឺប្រើប្រាស់លើគ្រឹះធារឧបករណ៍ចល័តរបស់គាំពារសង្គមវៀតណាម សំដៅបង្កលក្ខណៈឲ្យអ្នកចូលរួមគាំពារសង្គមគាំពារសុខាភិបាលខិតទៅជិតព័ត៌មាន អនុវត្តបណ្តាសេវាកម្មសាធារណៈបានងាយស្រួល រហ័សបំផុត។ កម្មវិធី VssID បានបង្កើន កម្រិត សម្រេចរួចរាល់ទាំងស្រុង ដើម្បីផ្គត់ផ្គង់ បណ្តាលក្ខណៈ ភាពងាយស្រួលកាន់តែច្រើន បម្រើដល់តម្រូវការទាញយកព័ត៌មាន ប្រើប្រាស់ សេវាកម្មសាធារណៈលើបណ្តាញរបស់អ្នកចូលរួមទទួលរបប គោលនយោបាយគាំពារសង្គម គាំពារដាច់អាជីព គាំពារសុខាភិបាល។ គិតមកទល់ពេលនេះ កម្មវិធី VssID មាន ៥ ភាសា (វៀត អង់គ្លេស ចិន ជប៉ុន និងកូរេ) មានលក្ខណៈ វិសេសវិសាល ងាយស្រួលជាច្រើនជាក់ស្តែង ដូចខាងក្រោម៖
១. ងាយស្រួលបើករកបណ្តាព័ត៌មានអំពីលេខកូដគាំពារសង្គម ស្ថាប័នគាំពារសង្គម មូលដ្ឋានពិនិត្យព្យាបាលជំងឺគាំពារសង្គម
ជាមួយការប្រើប្រាស់ VssID ប្រជាជនអាចបើករកបណ្តាព័ត៌មានដូចជាលេខកូដគាំពារសង្គម ស្ថាប័នគាំពារសង្គម មូលដ្ឋានពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាលបានងាយស្រួលយ៉ាងច្រើន ប្រៀបជាមួយបណ្តារបៀបបើករកកាលពីមុន។ ក្រៅពីនោះ អ្នកប្រើអាចចូលទៅកាន់គណនីគាំពារសង្គមដើម្បីបើករកបណ្តាព័ត៌មានលម្អិត ស្តីពីគាំពារសង្គម គាំពារសុខាភិបាលរបស់ខ្លួន។
២.តាមដានរយៈពេលចូលរួមប្រវត្តិ ទទួលបណ្តារបបគោលនយោបាយ គាំពារសង្គម គាំពារសុខាភិបាល
អ្នកប្រើប្រាស់តាមដានបានងាយស្រួលរយៈ ពេលចូលរួមប្រវត្តិទទួលបណ្តារបប គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល។ កម្មវិធីជួយឱ្យអ្នកប្រើប្រាស់អនុវត្តតួនាទីសើុបអង្កេតកាតព្វកិច្ចវាល់គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពរបស់អ្នកប្រើប្រាស់ពលករ រួមចំណែកប្រកាសចម្ហ តម្លាភាពព័ត៌មាន និងភាពអន់ខ្សោយខាងស្ថានភាពបំណុល គេចវាល់គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពសម្រាប់ពលកររបស់បណ្តាអង្គភាពអាជីវកម្ម។
៣.បញ្ចូលគណនីគាំពារសង្គមដើម្បីគ្រប់គ្រងព័ត៌មានគាំពារសង្គមលើបណ្តាញ
អ្នកប្រើប្រាស់ពេលនេះអាចគ្រប់គ្រងបណ្តាព័ត៌មានអំពីគាំពារសង្គម គាំពារសុខាភិបាលក៏ ដូចជាបណ្តាព័ត៌មានលម្អិតភ្លាមលើកម្មវិធី VssID ជាមួយលក្ខណៈបញ្ចូលដោយក្រយៅដៃ ឬក៏រង្វង់មុខសម្ងាត់ និងជិតស្និទ្ធ។
៤.សេវាកម្មប៉ុស្តិ៍មណ្ឌលឧបត្ថម្ភ ២៤/៧ លាតត្រដាងសំណើ៖
ជាមួយភាពងាយស្រួលនេះ ប្រជាជនអាចពឹងឱ្យជួយបណ្តាបញ្ហាតាមរយៈលេខទូរស័ព្ទបន្ទាន់ ធ្វើសកម្មភាព ២៤/៧ បន្ទាន់លើកម្មវិធី។ ឧបត្ថម្ភប្រឹក្សាយោបល់លើបណ្តាញ ២៤/៧ ឆ្លងតាមរយៈបណ្តារូបភាព៖ ផ្ញើទទួលការឧបត្ថម្ភប្រឹក្សាយោបល់តាមរយៈ email ប៉ុស្តិ៍មណ្ឌលឧបត្ថម្ភ ១៩០០ ៩០៦៨ ណែនាំប្រើប្រាស់ (ណែនាំ ផ្ទាល់ទៅផ្លូវ link ដល់បណ្តាហ្វៃល៍វីដេអូ ណែនាំ លើមណ្ឌលព័ត៌មានអេលិកត្រូនិកគាំពារសង្គមវៀតណាម)។
៥.អនុវត្តបណ្តាសេវាកម្មសាធារណៈលើបណ្តាញលើកម្មវិធី VssID ដូចជា៖ ចុះឈ្មោះគណនីសម្រាប់កូន (បណ្តាអ្នកមាន អាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ដើម្បីតាមដានរយៈពេលចូលរួមគាំពារសុខាភិបាល) ផ្តល់មកវិញ បញ្ជីគាំពារសង្គមមិនផ្លាស់ប្តូរព័ត៌មាន (ក្នុងករណី បញ្ជីគាំពារសង្គមចាស់ត្រូវបាត់ឬក៏ខូច) ផ្តល់មកវិញបញ្ជីគាំពារសុខាភិបាលអាស្រ័យខូចបាត់ ប្តូរភូមិសាស្រ្តទទួលប្រាក់ខែចូលនិវត្តន៍ ឧបភោគសោធនគាំពារសង្គម ផ្លាស់ប្តូររូបភាពទទួល ឬក៏ព័ត៌មានអ្នកទទួលរបបគាំពារសង្គម។
ក្រៅពីនោះ លើកម្មវិធី VssID មានលេចឡើងរូបភាពឯកជនលើកញ្ចក់រូបភាព “ប្រើប្រាស់ បណ្ណគាំពារសុខាភិបាល”។ តាមរយៈនោះ អ្នកចូលរួមគាំពារសុខាភិបាលអាចប្រើប្រាស់រូបភាព បណ្ណគាំពារសុខាភិបាលលើ VssID ដើម្បីទៅពិនិត្យ ព្យាបាលជំងឺលើទូទាំងប្រទេសគិតចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ ដោយមិនបាច់យកតាមបណ្ណគាំពារសុខាភិបាលជាក្រដាស់ ដូចកាលមុនទៀត។
៦.តាមដានបណ្តាដំណឹងអំពីវិស័យគាំពារសង្គម គាំពារសុខាភិបាល បានបញ្ចូលថ្មីបំផុត
កម្មវិធី VssID នៅទាំងជាប៉ុស្តិ៍ព័ត៌មានផ្ទាល់ដល់អ្នកប្រើប្រាស់ ផ្តល់បណ្តាព័ត៌មានអំពីគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពបានគ្រប់គ្រាន់ ទាន់ពេល ដើម្បីអ្នកប្រើប្រាស់តាមដានបណ្តាព័ត៌មាន ទាក់ទងដល់ បណ្តាគោលនយោបាយស្ដីពីគាំពារសង្គម គាំពារសុខាភិបាលបានបញ្ចូលថ្មីបំផុត។
អ្នកយកសារព័ត៌មាន៖ ជាមួយលក្ខណៈភាពងាយស្រួលលេចធ្លោដូចពោលខាងលើការតម្លើង និងការប្រើប្រាស់កម្មវិធី VssID ដូចម្តេចខ្លះ ជម្រាបលោក?
លោកប៊ូយក្វាងហ្វី៖ ការតម្លើង និងការប្រើប្រាស់កម្មវិធីងាយស្រួល។ មុនពេលតម្លើងកម្មវិធីអ្នកចូលរួមត្រូវបម្រុងព័ត៌មានដើម្បីផ្តល់ដំណឹងដូចជាលេខ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់ពលរដ្ឋ លេខកូដបណ្ណគាំពារសង្គម ឬក៏លេខកូដ បណ្ណគាំពារសុខាភិបាលប្រមាណ ១០ លេខចុង បង្អស់នៅលើបណ្ណគាំពារសុខាភិបាល។ បន្ទាប់មកទាញយកកម្មវិធី VssID មកលើទូរស័ព្ទចល័ត។ ចំពោះប្រព័ន្ធបញ្ជា Android ចូលទៅក្នុងនិមិត្ត សញ្ញា Google Play/CH Play។ ចំពោះប្រព័ន្ធបញ្ជា iOS ចូលទៅក្នុងនិមិត្តសញ្ញា App Store វាយចូលប្រឡោះស្វែងរកលេខបើក “VssID” និង ជ្រើសយកស្វែងរក។
របៀបចុះឈ្មោះគណនីនឹងមាន ៤ ជំហាន។ អ្នកប្រើប្រាស់ចូលទៅកាន់និមិត្តសញ្ញា VssID លើកញ្ចក់រូបទូរស័ព្ទចល័ត រួចអនុវត្តបណ្តាជំហានតាមការណែនាំ។
ជំហានទី ១៖ ចុច “ចុះឈ្មោះភ្លាម” រួចជ្រើស “បន្ត” ដើម្បីលេចឡើងកញ្ចក់រូបចុះឈ្មោះ។
ជំហានទី ២៖ ជ្រើសមុខសញ្ញាចុះឈ្មោះ “ឯកជន” រួចចុចជ្រើស “បន្ត”។
ជំហានទី ៣៖ផ្តល់ជូនបណ្តាដំណឹងចុះឈ្មោះ ទំនាក់ទំនងជាមួយស្ថាប័នគាំពារសង្គមដោយវិធីសាស្រ្តអេលិកត្រូនិកលើគំរូលិខិតផ្តល់ដំណឹង។
ចំណាំ៖ អ្នកប្រើប្រាស់ត្រូវកត់ឱ្យត្រូវលេខទូរស័ព្ទឯកជន ដើម្បីបញ្ជាក់ព័ត៌មានចុះឈ្មោះ និងទទួលលេខកូដ OTP។ ទន្ទឹមនឹងនោះ ជ្រើសស្ថាប័នគាំពារសង្គមកន្លែងជិតបំផុតដើម្បីដាក់សំណុំលិខិតចុះឈ្មោះទំនាក់ទំនងអេលិកត្រូនិក។ បន្ទាប់មកជ្រើស “កត់សម្គាល់”ដើម្បីសម្រេចការចុះ ឈ្មោះ។
ជំហានទី ៤៖ ប្រព័ន្ធនឹងផ្ញើសារ (គណនីលេខ សម្ងាត់) ទៅកាន់ទូរស័ព្ទដែលបានចុះឈ្មោះ។ ក្រោយមកអ្នកប្រើប្រាស់អាចផ្លាស់ប្តូរលេខសម្ងាត់ ក្រោយលើកបញ្ចូលដំបូង។
អំពីរបៀបប្រើប្រាស់កម្មវិធី VssID៖ ដើម្បីប្រើ ប្រាស់កម្មវិធី VssID អ្នកប្រើប្រាស់អនុវត្តតាមជំហានទាំង ២ ដូចខាងក្រោម៖
ជំហានទី ១ បញ្ចូលគណនី (លេខកូដគាំ ពារសង្គម) និងលេខសម្ងាត់(បានផ្ញើមុននោះដល់ទូរស័ព្ទដែលបានចុះឈ្មោះ) ចូលក្នុងប្រឡោះសមស្របដើម្បីបញ្ចូលកម្មវិធី។
ជំហានទី ២ ក្រោយពេលចូលទៅកាន់កម្មវិធី VssID អ្នកប្រើប្រាស់ចូលទៅក្នុងសមត្ថភាព “គ្រប់គ្រងឯកជន ” ដើម្បីលេចឡើងបណ្តាព័ត៌មាន របស់ខ្លួនដូចជា លេខកូដគាំពារសង្គម គោត្តនាម និងបកតិនាម ថ្ងៃកំណើត អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់ពលរដ្ឋ លិខិតឆ្លងដែនលេខទូរស័ព្ទ សមត្ថភាពបណ្ណគាំពារសុខាភិបាល រយៈ ពេលចូលរួមគាំពារសង្គម ព័ត៌មានទទួលបណ្តារបបគាំពារសង្គម។ល។
ជាមួយភាពងាយស្រួលរបស់កម្មវិធី VssID នាំមកជាជំហានវិវឌ្ឍន៍ខ្លាំងក្លាក្នុងការអនុវត្តន៍ប្តូរលេខរបស់ផ្នែកគាំពារសង្គម ឆ្ពោះទៅដល់ការបម្រើបានល្អប្រសើរជាងដល់ប្រជាជនចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ នេះជាកម្មវិធីដ៏ចាំបាច់ ដើម្បីប្រជាជនតាមដានបណ្តាព័ត៌មានអំពីគាំពារសង្គម គាំពារសុខាភិបាល និងជាកម្មវិធីបានវាយតម្លៃខ្ពស់គប្បីបានតម្លើង សម្រាប់ប្រើប្រាស់។
បច្ចុប្បន្ន គាំពារសង្គមខេត្តត្រាវិញប្រមូលផ្តុំ ដំណោះស្រាយជាច្រើនដើម្បីផ្សព្វផ្សាយបានងាយស្រួល និងណែនាំបញ្ចូលកម្មវិធី VssID ដល់អ្នកប្រើបប្រាស់ក្នុងខេត្ត។ នេះក៏ជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់របស់ផ្នែកគាំពារសង្គម វៀតណាមកំពុងអនុវត្ត។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
ប្រែសម្រួល៖ ថាច់សម្បត្តិ