• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រសិទ្ធភាពផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយចំពោះជនរួមជាតិខ្មែរ

16/05/2023 08:56

ខេត្តត្រាវិញមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរជាង ៣២%។ ជាច្រើនឆ្នាំកន្លងបក្ខភាគនិងរដ្ឋអំណាចខេត្តត្រាវិញ តែងយកចិត្តទុកដាក់គិតគូរជីវភាពសម្ភារ ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រ ពៃណីរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ខេត្តមានគ្រួសារក្រីក្រចំនួន ៣.២៣៩ គ្រួសារ ស្រូបអត្រា ១,៨៨% ក្នុងនោះ គ្រួសារជនជាតិខ្មែរក្រីក្រ ៣.២៣៩ គ្រួសារ ស្រូបអត្រា ៣,៦១%។ ឆ្នាំ ២០២៣ ខេត្តខិតខំកាត់បន្ថយគ្រួសារក្រីក្រនៅត្រឹមតែ ០,៥%។ ក្នុងនោះ កាត់បន្ថយគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅត្រឹមតែ ១%។

របាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។

     បណ្តាសំណង់គម្រោងការក្នុងតំបន់ជនរួមជាតិខ្មែរ ត្រូវបានខេត្តបន្តការវិនិយោគទុនអភិវឌ្ឍន៍។​​ អនុវត្តទុនជំនួយរបស់រដ្ឋាភិបាលអៀរឡង់(Ai Len) ក្នុងឆ្នាំ ២០២២ ខេត្តបានមជ្ឈិមជំនួយ ១០.៣០០ លានដុង អនុវត្តកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៩ ​សំណង់នៅឃុំទាំង ៨ ​ដូចជា ឃុំដូងចូវ ដូងស្វឹង ថាញ់ហ្វាស៊ើង ហាមយ៉ាង តឹងស៊ើង ង៉ាយស្វៀង​និងដាឡុក និងចំណុះស្រុកទាំង ៤ គឺ យ្វៀងហាយ ថ្កូវ កូវង៉ាងនិងចូវថាញ់។ គិតមកទល់បច្ចុប្បន្ន ​ សំណង់ ៩/៩ ត្រូវបានកសាងសម្រេចជាស្ថាពរប្រគល់ជូននិងដាក់ឲ្យប្រើប្រាស់។

     ទន្ទឹមនឹងនោះ គណ:កម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នៅទាំងខិតខំយ៉ាងសកម្មនិងមានដំណោះស្រាយជាច្រើនចង្អុលការដឹកនាំអនុវត្តគួបផ្សំជា មួយ​កម្មវិធី គម្រោងការផ្សេងៗ នៅគ្រប់ជ្រុងជ្រោយ សម្រេចបានប្រសិទ្ធភាព ធ្វើឲ្យផ្លាស់ប្តូរយ៉ាងសកម្មនិងផ្លាស់ថ្មីទិដ្ឋភាពនៅតំបន់ជនរួមជាតិខ្មែរ។ ជីវភាព    សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរសន្សឹមៗបានលើកកម្ពស់ពិតប្រាកដ សេដ្ឋកិច្ច ជីវភាពវប្បធម៌ សង្គម មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជនរួមជាតិស្ងប់អារម្មណ៍ពលកម្មផលិតនិងលំនឹងជីវភាព។

     ការបង្រៀននិងរៀនភាសាបាលី ភាសាខ្មែរ​ របស់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់ត្រូវតាមកម្រិត រៀបចំសម័យប្រឡងបានល្អបណ្តាថ្នាក់បាលីនិងថ្នាក់ខេមរភាសានៅតាមវត្តនានា។ លើភូមិសាស្រ្តខេត្តមានសាលាអន្តេវាសិកចំនួន ៨ ក៏បានបើកថ្នាក់បង្រៀនភាសាខ្មែរ មានមូលដ្ឋាន សិក្សាអប់រំសាកល រៀបចំបង្រៀនភាសាខ្មែរ ១២១/៤២៦ មូលដ្ឋាន និងមានវត្ត ពុទ្ធសាសនាគណៈមហានិកាយខ្មែរចំមនួន ១៣០​​ វត្ត បានរៀបចំបើកថ្នាក់បង្រៀនភាសាខ្មែរនៅឱកាសវិស្សមកាល។ ខេត្តបានឧបត្ថម្ភសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ នៅវត្តពោធិវង្សកំពង់ដូង(ផ្នោរដូង) ឃុំហ៊ឺវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ ដោយឧបត្ថម្ភទឹកប្រាក់ ២២០ លានដុង។

     ការងារថែទាំសុខភាពប្រជាជនត្រូវបានអនុវត្តល្អ។ ទូទាំងខេត្តមានមូលដ្ឋានពិនិត្យព្យាបាលជំងឺ ១២៧ កន្លែង។​ មានកម្មាភិបាល បុគលិកជាជនជាតិខ្មែរបម្រើការផ្នែក សុខាភិបាល ៩៥៧ នាក់ ស្រូបអត្រា ២៩,១៨% ការងារកសាងបក្សតែងបានយកចិត្តទុកដាក់ ពង្រឹងពង្រីកនិងបង្កើនប្រព័ន្ធគោលនយោបាយក្នុងតំបន់ជនជាតិខ្មែរតែងបានចាប់អារម្មណ៍។​ ទូទាំងខេត្តមានបក្ខជនជាជនជាតិខ្មែរ៨.១២៩នាក់ ស្រូបអត្រា១៧,៣៩% បើប្រៀបនឹងចំនួនបក្ខជនទូទាំងខេត្ត  ភូមិ អនុសង្កាត់  ១០០% មានបក្ខជនជាជនជាតិខ្មែរ។

     ក្តីរីករាយចំពោះលទ្ធផលដែលទទួលបានរបស់ខេត្ត នៅក្នុងពិធីជួបជុំអំ ណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣កន្លង ព្រះឧប្ឈាយ៍ ថាច់ហ្វាយ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានថេរដីការថា៖ ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍន៍លើគ្រប់វិស័យ ចាប់តាំងពីពេលនោះមក ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ បន្តការពង្រីកស្មារតីសាមគ្គីជនជាតិ គាំទ្របណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានយ៉ាងសកម្ម រួមកម្លាំងកសាងភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានភាពសម្បូរសប្បាយ។

     នៅក្នុងពិធីជួបជុំ ប្រធានគណ:កម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អំពាវនាវព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរ ក្នុងខេត្តឲ្យស្របមតិគ្នារួមកម្លាំងបន្តការពង្រីកប្រពៃណីស្នេហាជាតិ ប្រពៃណីសាមគ្គីជនជាតិ សាមគ្គីអ្នកកាន់សាសនា លើកកម្ពស់ឆន្ទ: ខ្លួនទីពឹងខ្លួន ខិតខំប្រឡងប្រណាំងពលកម្មផលិត អាជីវកម្ម ប្រិតសំចៃប្រឆាំងការខ្ជះខ្ជាយ ដើម្បីប្រមូលផ្តុំរាល់ប្រភពកម្លាំងវិនិយោគទុនអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តល្អសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ទន្ទឹមនឹងនោះ បន្តការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយចំពោះជនរួមជាតិខ្មែរ គួបផ្សំជាមួយ ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កសាងជនបទថ្មី កសាងជីវភាពវប្បធម៌ ដើម្បីលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់ប្រជាជន។

     អនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ២០២២-២០២៥ ខេត្តត្រាវិញដាក់ពង្រាយគម្រោងការចំនួន១០ សរុបថវិកាទុនវិនិយោគជាង ១.៧១១ពាន់ ​លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភជាង១.១២៤ ពាន់លានដុង។តាមផែនការ ឆ្នាំ ២០២៣ ខេត្តត្រាវិញត្រូវបានលៃលកទុនឲ្យជាង ៣០០ ពាន់លានដុងពីបណ្ដាប្រភពទុនមជ្ឈិម និងមូលដ្ឋានទុនឥណទានគោលនយោបាយ កេណ្ឌប្រមូលពីប្រភពផ្សេងៗសម្រាប់វិនិយោគទៅលើគម្រោងការចាំបាច់បម្រើតាមតម្រូវការជីវភាពប្រជាជននិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស បំពេញតាមតម្រូវការអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរខេត្តត្រាវិញ។

អត្ថបទ‑​រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.