02/02/2021 09:06
លោកង្វៀងវ៉ាំងត្រៀក។ រូបថត៖ វ៉ីង្វៀង
អ្នកយកព័ត៌មាន៖ សូមសមមិត្តជូនព័ត៌មានដល់មិត្តអ្នកអានបានជ្រាបអំពីលទ្ធផលលេចធ្លោដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសម្រេចបានក្នុងឆ្នាំ ២០២០?
សមមិត្តង្វៀងវ៉ាំងត្រៀក៖ ឆ្នាំ ២០២០ ផ្សព្វផ្សាយកសាងផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្របាន ១៧៥ ខ្នង ជាមួយនឹងថវិកា ០៧ ពាន់លានដុង ធ្វើជាសំណង់អំណរមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ចាត់តាំងល្អបណ្តាសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម(១៨ វិច្ឆិកាឆ្នាំ ១៩៣០-១៨ វិច្ឆិកាឆ្នាំ ២០២០)។ សហការចាត់តាំងបំផុសចលនាធំបាន ០៤ លើក ទាក់ទាញការចូលរួមរបស់ប្រជាជននៅក្នុងនិងក្រៅខេត្តយ៉ាងកុះករ។ ក្នុងនោះ ចលនាមូលនិធិ “សុខុមាលភាពសង្គម” នាអនុស្សាវរីយ៍ឆ្នាំទី ១២០ ទិវាបង្កើតខេត្តជាមួយនឹងចំនួនប្រាក់ និងសម្ភារៈជាង ១៨០ ពាន់លានដុង អំពាវនាវឧបត្ថម្ភធនធានកម្លាំងបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ និងការរាំងស្ងួតជ្រាបជាតិជូរប្រៃបានជាង ៩,៤ ពាន់លានដុង ចលនាមូលនិធិ “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២០ និងឧបត្ថម្ភប្រជាជនបណ្តាខេត្តភាគកណ្តាលត្រូវរងព្យុសង្ឃរាទឹកជន់លិចជិត ៧,៥ ពាន់លានដុង បំផុសចលនាកម្មាភិបាល បុគ្គលិកនិយោជិតចូលរួមបរិច្ចាគឈាមបានជិត ១.១០០ ឯកតាឈាម។
ផ្សព្វផ្សាយឧបត្ថម្ភដល់ ៤៧១ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម (មានអាយុពី ៦០ ឆ្នាំឡើងទៅរស់នៅតែម្នាក់ឯងគ្មានញាតិសន្តាន) ជាមួយនឹងកម្រិតឧបត្ថម្ភក្នុងម្នាក់ក្នុងមួយខែ ៤៥០.០០០ ដុងគាំពារអស់មួយជីវិត។ចាត់តាំងសម្រេចជោគជ័យពិធីប្រឡងរូបថត “ខ្ញុំស្រឡាញ់មុខទំនិញវៀតណាម” ឆ្នាំ ២០២០ សហការអនុវត្តល្អការងារសុើបអង្កេតការអនុវត្តន៍គោលនយោបាយឧបត្ថម្ភដល់ជនជូបលំបាកអាស្រ័យដោយអាសន្នរោគកូវីដ-១៩តាមសេចក្តីសម្រេចចិត្តលេខ ៤២/NĐ-CP របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តលេខ១៥/២០២០/QĐ-TTgរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាត់តាំងធ្វើប្រតិកម្មសង្គម រួមបំពេញយោបល់កសាងបណ្តាសេចក្តីព្រាងឯកសារមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ចាត់តាំងហ្វឹកហាត់អំពីជំនាញបាន ០៩ វគ្គជូនដល់កម្មាភិបាល បុគ្គលិក កងជួរបំពេញការងាររណសិរ្សគ្រប់លំដាប់ថ្នាក់ និងតំបន់អាសយជនជាង ១.០០០ នាក់។
អ្នកយកព័ត៌មាន៖ ឆ្នាំ ២០២១ គឺជាឆ្នាំបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ ហេតុនេះ រណសិរ្សមាតុភូមិវៀតណាមខេត្តបានត្រៀមលក្ខណៈអ្វីខ្លះឲ្យភារកិច្ចនយោបាយសំខាន់នេះ?
សមមិត្តង្វៀងវ៉ាំងត្រៀក៖ ចាប់តាំងពីបណ្តាខែចុងឆ្នាំ ២០២០ យើងខ្ញុំបានកំណត់បានការងារភារកិច្ចសម្រាប់ឆ្នាំ ២០២១ ទន្ទឹមនឹងនោះបញ្ជាក់បានឆ្នាំនេះគឺជាឆ្នាំដែលមានអត្ថន័យយ៉ាងសំខាន់យ៉ាងធ្ងន់ធ្ងរសម្រាប់រណសិរ្សមាតុភូមិ។ ជាក់ស្តែងនោះគឺចង្អុលការ និងជ្រួតជ្រាបទូទាំងប្រព័ន្ធនយោបាយរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគប្បីត្រូវមានការត្រៀមលក្ខណៈប្រមូលផ្តុំ ម្ចាស់ការ ជ្រោងខ្ពស់ស្មារតីភារកិច្ចក្នុងការងារសហការអនុវត្តការបោះឆ្នោត ដើម្បីសម្រេចភារកិច្ចរបស់យើងចំពោះបក្ស រដ្ឋ និងប្រជាជន។ ប្រមូលផ្តុំកម្លាំងសិក្សាស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តបានត្រឹមត្រូវតាមស្មារតីនៃបណ្តាឯកសារចង្អុលការ សេចក្តីណែនាំអំពីការងារបោះឆ្នោត អំពីកាលបរិច្ឆេទបោះឆ្នោតរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១១៨៦/ ២០២១/UBTVQH ១៤ ចុះថ្ងៃទី ១១ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ ស្តីអំពី “សេចក្តីកំណត់លម្អិតសេចក្តីណែនាំការចាត់តាំងសន្និបាតម្ចាស់ឆ្នោត ការឧទ្ទេសនាមអ្នកចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ភូមិ ក្រុម ប្រជាជនក្រុងការប្រជុំពិភាក្សា ឧទ្ទេសនាមអ្នកចេញឈរឆ្នោត បង្កើតបញ្ជីរាយនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនក្នុងការបោះឆ្នោតបំពេញ”។
អ្នកយកព័ត៌មាន៖ ចំពោះការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្កត្រាវិញលើកទី ១១ និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដូចម្តេចខ្លះ? ជម្រាបសមិត្ត?
សមមិត្តង្វៀងវ៉ាំងត្រៀក៖ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្សភាគខេត្តលើកទី ១១ បានឆ្លងក្នុងមហាសន្និបាតគឺជាសំណង់ សមូហភាពដែលបានកសាងដោយប្រាជ្ញា សេចក្តីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ទូទាំងបក្ខភាគ កងទ័ព និងប្រជាជនខេត្តយើង។ ដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាត យើងខ្ញុំមានផែនការនិងចាត់តាំងផ្សព្វផ្សាយឯកទេសបទសម្រាប់ប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ ចំពោះមុខគឺសំណូមពររណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគប្បីជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពការចូលរួមកសាងបក្សកសាងរដ្ឋឆ្នាំ ២០២១។
កម្មាភិបាល បុគ្គលិក និងកងជួរអ្នកធ្វើការងាររណសិរ្ស គណៈការងាររណសិរ្សនៅតំបន់អាសយជនគប្បីសិក្សាស្រាវជ្រាវ ក្តាប់ និងជ្រួតជ្រាបត្រឹមត្រូវអំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ បណ្តាចំណុចថ្មី ចំណុចលេចធ្លោ ជ្រួតជ្រាប ជ្រាលជ្រៅ បណ្តាទស្សនៈ គោលដៅ ភារកិច្ច វិធានការក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតអាណត្តិកាល ២០២០-២០២៥ អំពីបណ្តាចំណុចថ្មី សារសំខាន់ ភាពទម្លុះទម្លាយតាមបធានបទមហាសន្និបាតដែលបានដាក់ចេញ។ ឆ្លងតាមនោះ ធ្វើលម្អិតការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតបានជិតដិតជាមួយនឹងស្ថានភាព លក្ខណៈជាក់ស្តែងរបស់មូលដ្ឋានរបស់មូលដ្ឋាន ពិសេសគឺបណ្តាភារកិច្ច វិធានការទាក់ទិនដល់តួនាទី ភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម ពិសេសគឺកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ដោយភ្ជាប់ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រចីរភាពដើម្បីភាពជាក់ស្តែងគោលដៅកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត។
អ្នកយកព័ត៌មាន៖ សូមអរគុណសមមិត្ត៕ ប្រែសម្រួល៖ រតនា