17/01/2025 08:32
ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ ម៉ីញ៉ឹង
ឆ្នាំ ២០២៤ មជ្ឈមណ្ឌលទិន្នន័យរបស់ខេត្តធានាលទ្ធភាពផ្សព្វផ្សាយ ដំណើការបណ្តាការអនុវត្តន៍ មូលដ្ឋានទិន្នន័យប្រើរួមរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជាមួយនឹងម្ចាស់ចំនួន ២១២ គ្រឿង។ ក្នុងទូទាំងខេត្តបច្ចុប្បន្ននេះមានអនុស្ថានីយផ្សាយរលកអាកាសព័ត៌មានចល័តចំនួន ១.២៨៣ កន្លែង (កំពុងផ្សព្វផ្សាយរលកអាកាសពិសោធនកម្មអនុស្ថានីយ ៥G ចំនួន ០៤ កន្លែងនៅលើភូមិសាស្ត្រទីក្រុងត្រាវិញ)។ រក្សាខ្ជាប់បាន ៨៥/៨៥ ឃុំដែលមានកន្លែងបម្រើប្រៃសណីយ៍ គុណភាពសេវាកម្មតែងបានលើកកម្ពស់ ត្រៀមជាស្រេចដើម្បីផ្គត់ផ្គង់សេវាកម្មឱ្យការផ្លាស់ប្តូរឌីជីថលរបស់ខេត្ត។ ក្នុងឆ្នាំ ដកហូតដីកាបញ្ជាក់ហត្ថលេខាឌីជីថលជំនាញប្រើការបាន ៤១៥ ច្បាប់ ផ្តល់ថ្មីដីការបញ្ជាក់ហត្ថលេខាឌីជីថលជំនាញប្រើការបាន ៣៩៥ ច្បាប់ សព្វថ្ងៃមានដីកាបញ្ជាក់ចំនួន៣.៩៧១ កំពុងធ្វើសកម្មភាពបម្រើហត្ថលេខាឌីជីថលឯកសារ សំណុំលិខិតអេឡេចត្រូនិច។អនុវត្តសម្រេចការតភ្ជាប់ប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យចំនួន ០៧។ ផ្សព្វផ្សាយដំណើការជាផ្លូវការគ្រឹះស្ថានឌីជីថលចំនួន ១២។ ធ្វឧត្តានកម្មជូនប្រជាជននៅលើភូមិសាស្ត្រខេត្តដំឡើងបញ្ចូល ប្រើប្រាស់បណ្តាលេខកូដ Smart ត្រាវិញបានជិត៩០០.០០០លើកនាក់ ត្រាវិញVneID សេវាកម្មប្រឹក្សាពិនិត្យព្យាបាលជំងឺពីចម្ងាយ បញ្ជីព្យាបាលជំងឺអេឡិចត្រូនិច។ល។ ផ្តល់សច្ចាប័នកម្រិតសុវត្ថិភាពប្រព័ន្ធព័ត៌មានបាន ១៧ ប្រព័ន្ធសម្រាប់បណ្តាស្ថាប័ន អង្គភាពនៅលើភូមិសាស្ត្រខេត្ត លើកកម្ពស់ចំនួនប្រព័ន្ធដែលបានផ្តល់សច្ចាប័នចំនួន ៤៣/៥២ ប្រព័ន្ធ។
ប្រព័ន្ធព័ត៌មានដោះស្រាយសំណុំបែបបទរដ្ឋបាលរបស់ខេត្តផ្គត់ផ្គង់បាន ១.៧៤៦ សេវាកម្មសាធារណៈ ទទួលយកសំណុំលិខិតបាន ២៦៩.៤១៤ ច្បាប់។ ក្នុងឆ្នាំ មានប្រមាណ១៣២.៩៨០លើកបញ្ចូលច្រកចូលសេវាកម្មបញ្ជាក់ព័ត៌មានពលរដ្ឋបម្រើការដោះស្រាយសំណុំបែបបទរដ្ឋបាល បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២៣ កើន ៥០.៥៦៧ លើក ចំនួនលើកទាញយកគិតមកដល់ពេលនេះសរុបរួមប្រមាណ ២១៦.១២១ លើក។
អំពីសេដ្ឋកិច្ចឌីជីថល មានជាង៧៤អាជីវករ អាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថល មានអាជីវកម្មចំនួន១៩១កន្លែងចូលរួមស្ថានីយដោះដូរទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខេត្ត ជាមួយនឹងផលិតផលចំនួន ៨៨១ ជាមួយនឹងគ្រួសារផលិតកសិកម្មចំនួន៨៩.៨៣២គ្រួសារ ដែលមានគណនេយ្យអេឡិចត្រូនិច Buudien.vn និងមានគ្រួសារចំនួន ៥៩.៨៣០ គ្រួចូលរួមស្ថានីយដោះដូរទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច Voso.vn ជាមួយនឹងផលិតផលគ្រប់ប្រភេទចំនួន១.២៦៤ផលិតផលបានសាយភាយឧទ្ទេសនាមលើស្ថានីយដោះដូរទីផ្សារ។មាន៣៩,១៣%អាជីវកម្មបានច្បាមខ្ជាប់ចូលរួមកម្មវិធីផ្លាសប្តូរឌីជី ថល ១០០% អាជីវកម្មតូច និងល្មមប្រើប្រាស់គ្រឹះស្ថានឌីជីថល។ល។
ថ្លេងយោបល់ចង្អុលការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានសង្កត់ធ្ងន់ថា៖ ពេលខាងមុខនេះ បណ្តាស្ថាប័ន អង្គភាព មូលដ្ឋានបន្តផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ច វិធានការផ្លាស់ប្តូរឌីជីថល ក្នុងនោះប្រមូលផ្តុំអនុវត្តភារកិច្ចសំខាន់ៗដូចជា៖ បណ្តាស្ថាប័ន អង្គភាពគ្រប់គ្រងទិន្នន័យដែលស្ថិតក្នុងបញ្ជីទិន្នន័យប្រើរួម ទិន្នន័យបើករបស់ខេត្តសហការជាមួយនឹងមន្ទីរព័ត៌មាន និងឃោសនាការផ្សព្វផ្សាយបណ្តាវិធីសាស្ត្រដើម្បីផ្គត់ផ្គង់ទិន្នន័យអំពីឃ្លាំងទិន្នន័យរួមរបស់ខេត្ត (អនុវត្តសម្រេចមុនខែមិថុនា ឆ្នាំ ២០២៥) ពិនិត្យឡើងវិញ ធ្វើសម្រេចបណ្តាញផ្ទៃក្នុងរបស់បណ្តាស្ថាប័ន អង្គភាព ធានាកំព្យុទ័ររបស់កម្មាភិបាល បុគ្គលិកនិយោជិតបានបញ្ចូលចូលប្រើប្រាស់បនញតាប្រព័ន្ធព័ត៌មានប្រើរួមរបស់ខេត្តដោយឆ្លងតាមបណ្តាញទិន្នន័យរួម និងឆ្លងតាមឧបករណ៍ការពារសម្ងាត់។ ប្រមូលផ្តុំពិនិត្យឡើងវិញ រកឃើញ និងកែសម្រួលអង្គភាព អង្គការចាត់តាំង បុគ្គលនៅមានការអន់ខ្សោយក្នុងការចាត់តាំងប្រើប្រាស់បណ្តាផ្នែកទន់ប្រើរួម។ ប្រញាប់ពិនិត្យឡើងវិញ និងម៉ឺងម៉ាត់ក្នុងការចាត់តាំងផ្សព្វផ្សាយបណ្តាវិធានការជម្នះបណ្តាសន្ទស្សន៍សន្ទុះនៅទាបដោយឆ្លងតាមរយៈវាយតម្លៃកន្សោមសន្ទស្សន៍ចង្អុលការ បញ្ជាការ និងវាយតម្លៃគុណគភាពបម្រើប្រជាជន បម្រើអាជីវកម្មក្នុងការអនុវត្តន៍បែបបទរដ្ឋបាល សេវាកម្មសាធារណៈតាមរយៈអនុវត្តលើបរិស្ថានអេឡិចត្រូនិចដែលស្ថិតក្នុងភារកិច្ចរបស់ស្ថាប័ន អង្គភាព មូលដ្ឋាន។
កសាង និងចាត់តាំងផ្សព្វផ្សាយផែនការអនុវត្តភារកិច្ច វិធានការផ្លាស់ប្តូរឌីជីថលដែលស្ថិតក្នុងភារកិច្ចរបស់ស្ថាប័ន អង្ភភាព មូលដ្ឋាន ជានិច្ចកាលតាមដាន ត្រួតពិនិត្យ ដាស់តឿងការចាត់តាំងអនុវត្តនៅនឹងស្ថាប័ន អង្គភាពដែលស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រង ធានាសម្រេច និងសម្រេចលើសភាគកម្រិតដែលបានប្រគល់ជូន។ជំរុញមាំសកម្មភាពឃោសនាការអំពីការផ្លាស់ប្តូរឌីជីថលរបស់ផ្នែកវិស័យទទួលបន្ទុកដោយច្រើនវិធានការដើម្បីបង្កភាពព្រមៗគ្នាការយល់ស្របជាឯកច្ឆន្ទទូទាំងសង្គមរួមចំណែកពង្រីករដ្ឋអំណាចអេឡិចត្រូនិចឆ្ពោះដល់រដ្ឋអំណាចឌីជីថលពង្រីកសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល របស់ខេត្តក្នុងអនាគត៕ រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។