14/02/2025 15:10
សមមិត្ត ឡេវុាំងហាំង អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុជនផាមស្វឹងក្វាងនៅអនុសង្កាត់ទី ១ សង្កាត់ លេខ ២ ទីផ្សាររួមខេត្តយ្វៀងហាយ។រូបថត៖ ថាញ់ញ៉ា
គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារយុវជនង្វៀងគាងហ្វីភូមិកោះសោមឃុំធ្វឹងហ្វា គឹមស៊ើងបៃ ភូមិស៊ើងឡាង ឃុំឡុងស៊ើង ស្រុកកូវង៉ាង។ ផាមស្វឹងក្វាង អនុសង្កាត់លេខ ១ សង្កាត់ទី ២ ផាមថាញ់យ្វី ភូមិចើ ឃុំហ៊ីបថាញ់ ទីផ្សាររួមខេត្ត យ្វៀងហាយ។
អញ្ជើញទៅកាន់គ្រួសារនីមួយៗ សមមិត្តឡេវុាំងហាំង បានស្ងើចសរសើរស្មារតីអង់អាចក្លាហាន និងស្ម័គ្រចិត្តរបស់យុវជន និងការជំរុញទឹកចិត្តរបស់គ្រួសារ ទើបយុវជននឹងនរចិត្តចូលបម្រើកងទ័ព។
គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារយុជនគឹមស្វឹងបៃនៅភូមិស៊ើងឡាងឃុំឡុងស៊ើងស្រុកកូវង៉ាង។
សមមិត្តឡេវុាំងហាំង បានបញ្ជាក់ថា៖ ការបំពេញកាតព្វកិច្ចយោធាគឺជាភារកិច្ចដ៏អស្ចារ្យ សម្រាប់មាតុភូមិ និងជាមោទនភាពរបស់យុវជនគ្រប់រូបនិងគ្រួសារ។បរិស្ថានយោធាបង្កលក្ខណៈសម្រាប់យុវជនបន្តការរៀនសូត្រលត់ដំអត្តចរិតដើម្បីមានវ័យវឌ្ឍនាការល្អ ក្លាយជាពលរដ្ឋដ៏ល្អចូលរួមធ្វើការងារមានប្រយោជន៍ជូនសង្គម និងដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ។
សមមិត្ត ឡេវុាំងហាំង សង្ឃឹមថា យុវជននឹងបន្តពង្រីកប្រវេណីស្នេហាជាតិមាតុភូមិ បំពាក់បំប៉នសីលធម៌បដិវត្តន៍ ស្នងតាមប្រវេណីដ៏រុងរឿងរបស់បុព្វបុរសក្នុងបុព្វហេតុកសាង និងការពារ មាតុភូមិ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏ផ្តល់ពត៌មានមួយចំនួនជូនគ្រួសារនិងយុវជនអំពីរបបគោលនយោបាយពេលដែលយុវជនចូលរួមបម្រើកងទ័ព ទន្ទឹមនឹងនោះក៏ បានសួរសុខទុក្ខអំពីជីវភាព គោលបំណងរបស់យុវជន គ្រួសារ និងជូនអំណោយដល់យុវជនម្នាក់ៗ ០១ ចំណែក ទៀតផង។
សមមិត្ត ឡេវុាំងហាំង អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសាយុវជន ង្វៀងគាងហ្វី នៅភូមិកោះសោម ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង។
តំណាងគ្រួសារនីមួយនិងយុវជនគ្រប់រូមបានថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំខេត្តនិងគណៈប្រតិភូការងារព្រមទាំងសន្យាថានឹងខិតខំបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋសក្តិសម នឹងប្រវេណី របស់ជនជាតិ របស់កងទ័ពប្រជាជនវៀតណាមវីរភាព៕ ប្រែសម្រួល៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។