11/06/2021 07:42
ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទធ្វើជាអធិបតីសហការជាមួយនឹងប្រធានបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តចង្អុលការអនុវត្តកម្មវិធីលេខ ១៣-CTr/TU ។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងលើភារកិច្ចសំខាន់ៗ ០២ យ៉ាងដូចជា៖ (១) វិភាគវាយតម្លៃ បញ្ជាក់ រៀបចំពង្រីកបណ្តាប្រភេទឈើដាំ សត្វចិញ្ចឹមមុខព្រួញតាមភាពមានព្រៀបរបស់តំបន់នីមួយៗ ដោយភ្ជាប់ជាមួយនឹងទីផ្សារ និងសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួលដើម្បីសមស្របក្នុងអភិក្រមខេត្តត្រាវិញក្នុងដំណាក់កាល ២០២១-២០៣០ ទស្សនៈវិស័យដល់ឆ្នាំ ២០៥០ និងគួបផ្សំទៅក្នុងផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ជារៀងរាល់ឆ្នាំនៅតាមបណ្តាថ្នាក់ដើម្បីផ្សព្វផ្សាយអនុវត្ត។ (២) បន្តផ្សព្វផ្សាយអនុវត្ត និងសុក្រឹតបែបបទ គោលនយោបាយដើម្បីកេណ្ឌប្រមូលបណ្តាប្រភពធនធានវិនិយោគចូលទៅក្នុងសេដ្ឋកិច្ចកសិកម្មនៅលើភូមិសាស្ត្រខេត្ត។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទយោងលើសមត្ថកិច្ច ភារកិច្ចរបស់បណ្តាមន្ទីរ គណៈ ផ្នែក លក្ខណៈពិសេសរបស់មូលដ្ឋានសហការមានលទ្ធផលដើម្បីផ្សព្វផ្សាយអនុវត្តផែនការនេះ៕
ប្រែសម្រួល៖ រតនា