02/11/2021 13:46
បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង
ទោះបីក្នុងខែតុលាខេត្តបានបន្ធូរបន្ថយគម្លាតសង្គម ស្តារឡើងវិញបណ្តាសកម្មភាពផលិត ធ្វើអាជីវកម្ម ប៉ុន្តែនៅជួបលំបាកអាស្រ័យតម្លៃសម្ភារវិនិយោគខ្ពស់ បណ្តាអាជីវកម្មចាប់ផ្ដើមធ្វើសកម្មភាពមកវិញក្នុងស្ថានភាពធម្មតាថ្មី (ដំណាក់កាលទី ២) ផលិតមិនទាន់សម្រេចដល់កម្រិតខ្ពស់ ផលិតអគ្គិសនីសម្រេចសមាមាត្រខ្ពស់ ប៉ុន្តែបរិមាណផលថយចុះ វិស័យឧស្សាហកម្មបានស្តារឡើងវិញ ប៉ុន្តែក្នុងរយៈកាល ១០ ខែដើមឆ្នាំថយចុះ ១១,២% ប្រៀបជាមួយដំណាក់កាលជាមួយនៃឆ្នាំមុន បណ្តាសកម្មភាពចាត់តាំងផ្សារណាត់ ជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធច្រកចេញចូលមុខទំនិញ ត្រួតពិនិត្យអំពីសុវត្ថិភាពម្ហូបអាហារ។ល។ ផ្សព្វផ្សាយមិនទាន់ត្រូវតាមផែនការ។ ក្នុងរយៈកាល ១០ ខែដើមឆ្នាំ ស្ថានភាពប្រមូលថវិការដ្ឋក៏ដូចជាផលិតកសិកម្ម ជលផល រំសាយប្រាក់ទុនវិនិយោគ។ល។ សម្រេចបានលទ្ធផលគួរកត់សំគាល់ ដូចជា៖ ប្រមូលថវិការដ្ឋសម្រេច ៤៩៤,៤ ពាន់លានដុង ស្មើ ៨៤% ប្រៀបជាមួយខែមុន ស្មើ ៤០% ប្រៀបជាមួយមធ្យមបណ្តាខែកន្លង។ អំពីការផលិតកសិកម្ម ក្នុងខែចុះពូជដំណាំបាន ២៣,២៥២ ហិកតា ចិញ្ចឹមជលផល ១,៦៤១ ហិកតា។ តម្លៃផលិតឧស្សាហកម្មតាមការប៉ាន់ស្មានសម្រេច ១.៧៦៨ ពាន់លានដុង កម្រិតលក់រាយមុខទំនិញ និងសេវាប្រើប្រាស់តាមការប៉ាន់ស្មានសម្រេច ១.៧៦៨ ពាន់លានដុង កើន ៣៣% ប្រៀបជាមួយខែមុនពង្រីកថ្មីបានអាជីវកម្ម ៣១ កន្លែង រំសាយប្រាក់ទុនវិនិយោគកសាងសំណង់រឹងមាំសម្រេច ៥២,៩% នៃផែនការ ពិគ្រោះបង្កការងារធ្វើជូនពលករថ្មី ៤២៣ នាក់ បំផុសចលនាឧបត្ថម្ភប្រាក់មុខ និងសម្ភារដល់មុខសញ្ញា ៦.៨៩៦ នាក់។ អំពីការកសាងជនបទថ្មី ខេត្តមាន ៧៣ ឃុំសម្រេច ១៩/១៩ លក្ខឋានជនបទថ្មី មានគ្រួសារប្រជាជន ៩២,១% និងភូមិ ៩៣,៦% សម្រេចលក្ខឋានជនបទថ្មី។ ស្រុកចូវថាញ់សម្រេច ០៩/០៩ លក្ខឋានស្រុកជនបទថ្មី (កំពុងសម្រេចសំណុំលិខិត ធ្វើការជាមួយក្រុមប្រតិភូត្រួតពិនិត្យទាក់ទងដល់សហផ្នែកការិយាល័យបត់បែងជនបទថ្មីមជ្ឈិម)។
ថ្លែងយោបល់ក្នុងសម័យប្រជុំ លោកឡេវ៉ាំងហាំងបានសង្កត់ធ្ងន់ថា៖ ស្ថិតក្នុងស្ថានភាពជំងឺកូវីដ‑១៩ ក៏ដូចជាជំងឺអាសន្នរោគលើសត្វចិញ្ចឹមកំពុងរាតត្បាតស្មុគស្មាញអាចបណ្ដាលឲ្យកម្រិតផែនការមួយចំនួនមិនសម្រេចនៅចុងឆ្នាំ។ ហេតុនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់បណ្តាមន្ទីរ ផ្នែកខេត្តសហការជាមួយបណ្តាមូលដ្ឋានត្រួតពិនិត្យ កំណត់ច្បាស់បណ្តាភារកិច្ច ដើម្បីបង្កើនការអនុវត្តបណ្តាភាគកម្រិតដែលសម្រេចនៅទាប។ ជាពិសេសគឺយកចិត្តទុកដាក់ដល់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺ ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី កេណ្ឌប្រមូលប្រភពកម្លាំងសុខាភិបាលដើម្បីអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺនៅខាងមុខសម្រេចតាមផែនការដាក់ចេញ។ ម្ចាស់ការជំរុញពាណិជ្ជកម្ម អំពាវនាវអាជីវករតាមដានស្ថានភាពប្រមូលថវិការដ្ឋ ជំរុញល្បឿនរំសាយទុនវិនិយោគកសាងបណ្តាសំណង់ គម្រោងការតាំងពីពេលនេះដល់ចុងឆ្នាំ តាមដានស្ថានភាពផលិតធ្វើអាជីវកម្មរបស់អាជីវករ ដើម្បីមានវីធីសាស្ត្រដោះស្រាយការលំបាកជូនអាជីវកម្ម បង្កើនសកម្មភាពត្រួតពិនិត្យ យាមល្បាតអំពីសន្តិសុខសង្គម ប្រឆាំងឧក្រិដ្ឋជន ធានាសន្តិសុខសង្គមពីពេលនេះដល់ចុងឆ្នាំ។
ក្នុងថ្ងៃដដែលនេះដែរ សម័យប្រជុំបន្តផ្ទាល់របស់បណ្តាមន្ទីរ បណ្តាផ្នែកក្នុងខេត្ត បានឆ្លងសេចក្តីព្រាងសេចក្ដីជម្រាបសេចក្តីសម្រេចចិត្តមួយចំនួនស្ថិតក្នុងសិទ្ធិអំណាចត្រៀមបម្រុងឲ្យសម័យប្រជុំចុងឆ្នាំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០៕
ប្រែសម្រួល៖ សុខា