• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសម្រេចចិត្ត៖ ពង្រឹងគណៈចង្អុលការផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាលឧត្តានកម្មអប់រំលុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សា

02/07/2021 10:25

កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ​ ២០២១ លោក ឡេវ៉ាំងហាំង ​ប្រធានគណៈកម្មាធិការប្រជាជន ខេត្តត្រាវិញ បានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១១៩៦/QĐ-UBND ស្តីពីពង្រឹងគណៈចង្អុលការផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាលឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សានៅខេត្តត្រាវិញ រួមមានសមាជិក ២៨​ នាក់អាស្រ័យដោយលោកឡេថាញ់បិញ​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាប្រធានគណៈចង្អុលការ និងអនុប្រធានគណៈចង្អុលការ ០៣ នាក់ រួមមាន៖ លោកស្រីង្វៀងធីបាច់យ៉ឹង នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាល លោកគាងគ្វឹង អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត លោកស្រី ង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្ត និងសមាជិក ២៤ នាក់ទៀត។

        គណៈចង្អុលការមានភារកិច្ច ជំនួយឲ្យគណៈកម្មាធិការប្រជាជនខេត្ត និងប្រធានគណៈកម្មា ធិការប្រជាជនខេត្តចង្អុលការ បត់បែងសកម្មភាពរវាងបណ្តាមន្ទីរ គណៈ ផ្នែក និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត​ ទីក្រុង បណ្តាស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ  ស្តីពីការផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល ឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាង សង្គមសិក្សានៅលើភូមិសាសាស្ត្រខេត្ត។​ ចូលរួមធ្វើជាសេនាធិការគណៈកម្មាធិការប្រជាជនខេត្ត បណ្តាវិធានការចាត់តាំងអនុវត្ត និងកេណ្ឌបណ្តាប្រភពកម្លាំងដើម្បីអនុវត្តការងារផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល ឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សា ចាត់តាំងត្រួតពិនិត្យ ស្នើដល់ថ្នាក់មានសមត្ថកិច្ចទទួលស្គាល់បណ្តាឃុំ​ ទីផ្សាររួមខេត្ត ទីក្រុង សម្រេចសម្បទាឧត្តានកម្ម និងលុបបំបាត់អនក្ខរកម្មតាមការកំណត់។ ទន្ទឹមនឹងនោះ ទទួលខុសត្រូវនៅចំពោះមុខគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីល្បឿនអនុវត្តបណ្តាផែនការផ្លាស់ថ្មីវិស័យ អប់រំនិងបណ្តុះបណ្តាលឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សា។

          មន្ទីរអប់រំនិងបណ្តុះបណ្តាលជាស្ថាប័នប្រចាំការរបស់គណៈចង្អុលការ មានភារកិច្ចធានា រាល់លក្ខណៈសកម្មភាពរបស់គណៈចង្អុលការ គណៈចង្អុលការបង្កើតក្រុមប្រតិភូត្រួតពិនិត្យ ក្រុមលេខាធិការ យោងលើមូលដ្ឋានស្ដីទីនិយោគជិត បុគ្គលិករបស់បណ្តាមន្ទីរ គណៈ ផ្នែករបស់ខេត្តដែលជាសមាជិកគណៈចង្អុលការ។ គណៈចង្អុលការធ្វើសកម្មភាពតាមរបបស្ដីទី ប្រធានគណៈចង្អុលការប្រើប្រាស់ត្រារបស់គណៈកម្មាធិការប្រជាជនខេត្ត បណ្តាអនុប្រធានគណៈចង្អុលការប្រើត្រារបស់អង្គភាពក្នុងការទំនាក់ទំនងសកម្មភាព និងរំសាយដោយខ្លួនឯងក្រោយពេលសម្រេចភារកិច្ច។

        សេចក្តីសម្រេចចិត្តនេះជំនួសឲ្យសេចក្តីសម្រេចចិត្តលេខ ១៨៣៣/QĐ-UBND ចុះថ្ងៃ ទី ១៤ កញ្ញា ឆ្នាំ​ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការបង្កើតគណៈចង្អុលការផ្លាស់ថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សាខេត្តត្រាវិញ ដំណាក់កាល ២០១៨-២០២០៕

​ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.