• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បំផុសចលនាកម្មវិធី “រលកអាកាស និងម៉ាស៊ីនកំព្យូទ័រសម្រាប់ប្អូនៗ”

17/09/2021 09:02

សប្តាហ៍កន្លងហើយ ស្ថិតនៅនឹងក្រសួងអប់រំ-បណ្តុះបណ្តាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាលផាមមិញជីញ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ ដើម្បីបំផុសចលនាកម្មវិធី “រលកអាកាស និងម៉ាស៊ីនកំព្យូទ័រឱ្យប្អូនៗ” ជាមួយនឹង ៦៣ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។

កម្មវិធី “រលកអាកាស និងម៉ាស៊ីនកំព្យូទ័រ ឱ្យប្អូនៗ” អាស្រ័យដោយក្រសួងព័ត៌មាន និងឃោនាការ និងធ្វើជាអធិបតីសហការជាមួយនឹងក្រសួងអប់រំ-បណ្តុះបណ្តាលអនុវត្ត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រ ជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថា្នក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ​ថ្នាក់ដឹកនាំមន្ទីរអប់រំ-បណ្តុះបណ្តាល មន្ទីរព័ត៌មាន និងឃោសនាការ បណ្តាអាជីវកម្ម ទូរគមនាគមន៍ ធនាគាររដ្ឋវៀតណាមសាលាត្រាវិញបានអញ្ជើញចូលរួម។

លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជីញ មានប្រសាសន៍ចង្អុលការក្នុងពិធីបំផុសចលនា។ រូបថត៖ ឯកសារ

ស្ថិតក្នុងស្ថានភាពប្រែប្រួលស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ សកម្មភាពចាត់តាំង បង្រៀននិងរៀនក្នុងបណ្តាថ្ងៃដំបូងរបស់ឆ្នាំសិក្សា ២០២១-២០២២ តែងជួបការទុក្ខលំបាកច្រើន ពិសេសគឺចំពោះបណ្តាមូលដ្ឋានដែលកំពុងអនុវត្តគម្លាតសង្គម។ ទីក្រុង ខេត្តជាច្រើនត្រូវចាត់តាំងបង្រៀន និងរៀនផ្សាយ បន្ត ថ្វីត្បិត ប្រព័ន្ធរលកអាកាសបណ្តាញអីនធើណែតមានភាពអន់ខ្សោយ ផ្នែកទន់ខាងបង្រៀនធ្វើសកម្មភាពមិនបានលំនឹង សិស្សភាគច្រើនខ្វះការផ្គត់ផ្គង់ឧបករណ៍រៀនសូត្រ ការឧបត្ថម្ភរបស់គ្រួសារនៅជួបការទុក្ខលំបាកច្រើនបានជាការបង្រៀន និងរៀននៅកន្លែងជាច្រើនមិនទាន់មានប្រសិទ្ធភាព។

កម្មវិធី “រលកអាកាស និងម៉ាស៊ីនកំព្យូទ័រឱ្យប្អូនៗ” ដោយបានកសាង និងផ្សព្វផ្សាយជាមួយនឹងគោលដៅឧបត្ថម្ភសិស្ស ពិសេសគឺចំពោះបណ្តាប្អូនៗដែលកំពុងនៅតំបន់ជំងឺកូវីដ-១៩ ឱ្យមានលក្ខណៈរៀនសូត្រផ្សាយបន្តប្រសិទ្ធភាព។ កម្មវិធីអាទិភាពឧបត្ថម្ភម៉ាស៊ីនកំព្យូទ័រ សេវាទូរគមនាគមន៍ឱ្យប្អូនៗសិស្សានុសិស្ស និសិ្សតមានស្ថានភាពទុក្ខលំបាក។

មានយោបល់ក្នុងពិធីបំផុសចលនានេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញបានសង្កត់ធ្ងន់ថា៖ គោលដៅមួយក្នុងចំណោមគោលដៅរបស់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នោះគឺឆ្ពោះទៅដល់ការបើកច្រកសុវត្ថិភាពសាលារៀន បង្កជាចិត្តសាស្រ្តសុវត្ថិភាពឱ្យសិស្សពេលចូលរៀនក្នុងសាលា។ អាស្រ័យដោយហេតុរោគជំងឺ និងមានសិស្សជាច្រើនរូបមិនទាន់បានចូលសាលារៀន។ ហេតុនោះហើយ យើងគប្បីអនុវត្តទន្ទឹមជាមួយនឹងបណ្តាវិធានការបង្ការរោគជំងឺផង និងឧបត្ថម្ភសិស្សរៀនសូត្រផង ពិសេសគឺការគ្របដណ្តប់បណ្តាញរលកអាកាសតាមតំបន់ឆ្ងាយអន់រលក លើកកម្ពស់គុណភាពរលកអាកាសបណ្តាញនៅបណ្តាកន្លែងនៅខ្សោយ បន្តចលនាឱ្យជះឥទ្ធិពលដល់បណ្តាអង្គការចាត់តាំង​ បុគ្គលចូលរួមកម្មវិធីឧបត្ថម្ភទាន់ពេលដល់បណ្តាសិស្សទុក្ខលំបាក តំបន់ឆ្ងាយ តំបន់ជ្រៅឱ្យបានច្បាមខ្ជាប់នឹងប្រព័ន្ធអិនធើណែតឱ្យគ្រប់លក្ខណៈរៀនលើប្រព័ន្ធផ្សាយបន្ត ជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមលេខធានាគុណភាពជាក់ស្តែង ប្រសិទ្ធិភាព និងធានាតម្លាភាពក្នុងអប់រំ មិនទុកឱ្យសិស្សម្នាក់ណា “ត្រូវបោះបង់នៅមកពីក្រោយឡើយ” មិនសម្រេចកម្មវិធីរៀនសូត្រអាស្រ័យដោយជះឥទ្ធិពលរបស់មហាអាសន្នរោគជំងឺកូវីដ-១៩។

ស្ថិតក្នុងវិធីបំផុសចលនានេះ រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាល ង្វៀងគីមស៊ើងតំណាងទទួលគ្រឿងម៉ាស៊ីនឧបត្ថម្ភពីបណ្តាអង្គការចាត់តាំង បុគ្គល អាជីវកម្ម។ ដោយបានដឹងថា៖ ចំនួនគ្រឿងម៉ាស៊ីនកំព្យូទ័រដែលបានកម្មវិធីទទួលយកមកដល់ពេលនេះបានជាង ១.០៣៤.០០០  គ្រឿង៕              

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.