26/04/2022 08:11
លោកយឿងហ្វាងស៊ុមជូនរង្វាន់លេខ ១ ដល់អង្គភាពស្រុកកូវង៉ាង។
ពិធីតាំងពិព័រណ៍សៀវភៅពុម្ពឆ្នាំ ២០២២ ចាត់តាំងឡើងនាទិវាវប្បធម៌សៀវភៅ និងវប្បធម៌ អានសៀវភៅវៀតណាម (ថ្ងៃទី ២១ មេសា)។ ជាមួយសារ "សាយភាយចំណេះដឹង ផ្សារភ្ជាប់ជាមួយសហគមន៍" ភ្ជាប់ជាមួយសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើង វិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២) ដោយមាន ១៩ អង្គភាពក្នុង និងក្រៅ ខេត្តចូលរួម។ ក្នុងនោះ មានបណ្ណាល័យថ្នាក់ស្រុក ០៨ កន្លែង និងអង្គភាព ១១ កន្លែង ក្នុងខេត្តចូលរួមតាំងពិព័រណ៍សៀវភៅពុម្ពជាង ២០ ពាន់ក្បាលដែលមានខ្លឹមសារអំពីទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍ ព្រមទាំងសមិទ្ធផលនានាក្នុងការពង្រីកសេដ្ឋកិច្ចសង្គមរបស់ ប្រទេស និងខេត្តត្រាវិញ ក្រោយរយៈពេល ៣០ ឆ្នាំបង្កើតខេត្តឡើងវិញ។ល។ ក្នុងរយៈកាល ០៤ ថ្ងៃ ចាត់តាំងសកម្មភាពតាំងពិព័រណ៍ (ចាប់ពីថ្ងៃទី១៨-២១ ខែមេសា) ទាក់ទាញអ្នក អានជាង ៦.០០០ លើកនាក់ចូលរួមអានសៀវភៅ លេងល្បែងកម្សាន្តមានប្រយោជន៍ ទស្សនាទម្រង់តាំងពិព័រណ៍។ល។
នៅក្នុងវិធីបិទពិធីតាំងពិព័រណ៍សៀវភៅពុម្ពឆ្នាំ ២០២២ គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ដល់អង្គភាពស្រុកកូវង៉ាង អង្គភាពស្រុកទីវកឹងទទួលរង្វាន់លេខ ២ អង្គភាពស្រុកយ្វៀងហាយ និងកូវកែទទួលរង្វាន់លេខ ៣ ។ ក្រៅពីនោះគណៈចាត់តាំងនៅទាំងជូនរង្វាន់ដល់បណ្តា បុគ្គលដែលចូលរួមប្រឡងឧទ្ទេសនាមសៀវភៅ និងរង្វាន់ អង្គភាពសកម្មជូនដល់បណ្តា អង្គ ភាពដែលចូលរួមតាំងពិព័រណ៍សៀវភៅពុម្ពឆ្នាំ ២០២២ ទៀតផង៕ ដំណឹង-រូបថត៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។