• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បទបំពាន ១៤ យ៉ាងទាក់ទងដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្រិតពិន័យ

15/06/2021 08:15

១. អំពើមិនចាត់តាំងព័ត៌មាន អប់រំឃោសនា អំពីការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ដល់ពលករតាមសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ច៖

-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១.០០០.០០០ - ២៥.០០០.០០០ លានដុង ចំពោះបុគ្គល (ពី ២.០០០.០០០ - ៥០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។
-កំណត់ត្រង់អនុប្រយោគទី ១ មាត្រាទី ៥ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។ 
-អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ប្រធានគណៈកម្មាធិ ការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ចផ្នែកព័ត៌មាន និងឃោសនាការ វប្បធម៌ ទេសចរណ៍ និង កីឡា សុខាភិបាល អប់រំ គមនាគមន៍ដឹកជញ្ជូន។
២. អំពើផ្សាយដំណឹងមិនពិតអំពីស្ថានភាពជំងឺកូវីដ -១៩៖
-អំពីផ្សាយដំណឹងមិនច្បាស់លាស់អំពីស្ថានភាពជំងឺកូវីដ -១៩ ក្រោយពេលប្រកាសអាសន្នរោគ ឬប្រកាសអស់អាសន្នរោគតាមខ្លឹមសារដែលអាស្រ័យដោយស្ថាប័នរដ្ឋមានសិទ្ធិ អំណាចខាងសុខា ភិបាលផ្ដល់ឲ្យ៖
+កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១០.០០០.០០០ - ១៥.០០០.០០០ ដុង ចំពោះបុគ្គល (ពី ២០. ០០០.០០០ - ៣០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។ ក្រៅពីនោះនៅទាំងត្រូវអនុវត្តវិធាន ការជម្នះផលវិបត្តិ “បង្ខំឲ្យកែតម្រូវព័ត៌មានដែលមិនពិតលើមធ្យោបាយព័ត៌មានមហាជនលើភូមិសាស្រ្តដែលបានផ្សាយដំណឹងមុននោះ បន្តបន្ទាប់ក្នុងរយៈពេល ០៣ ថ្ងៃតាមសេចក្ដីកំណត់របស់ច្បាប់”។
+កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ៣ និងចំណុច (អា) អនុប្រយោគទី ៤ មាត្រាទី ៥ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
+អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ចផ្នែក ព័ត៌មាន និងឃោសនាការវប្បធម៌ ទេសចរណ៍ និងកីឡា សុខាភិបាល អប់រំ គមនាគមន៍ និងដឹកជញ្ជូន។
-អំពីផ្ដល់ខ្លឹមសារព័ត៌មានមិនពិត មួលបង្កាច់ បំផ្លើស ប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ន អង្គ ការចាត់តាំង និងកិត្តិយស តម្លៃរបស់បុគ្គលទាក់ទងដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩៖
+កម្រិតពិន័យ៖ ពិន័យប្រាក់ពី ៥.០០០.០០០ - ១០.០០០.០០០ ដុងចំពោះ បុគ្គល (ពី ១០.០០០. ០០០ - ២០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង) និងអនុវត្តវិធានការជម្នះផលវិបត្តិ “បង្ខំឲ្យដោះចោលព័ត៌មានដែលមិនពិតឬបង្កឲ្យភាន់ច្រឡំឬព័ត៌មានបំពានច្បាប់”។
+កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ១ និងទី ៣ មាត្រាទី ១០១ អនុក្រឹត្យលេខ ១៥/2020/NĐ-CP។
+អ្នកមានសិទ្ធិអំណាចពិន័យ៖ នាយកនគរបាលខេត្ត ប្រធានអធិការកិច្ចឬប្រធានក្រុមអធិការកិច្ចជំនាញរបស់មន្ទីរព័ត៌មាន និងឃោសនាការ។
*វិនិច្ឆ័យព្រហ្មទ័ណ្ឌ៖ ករណីយកព័ត៌មានក្លែងក្លាយបន្លំព័ត៌មានមិនពិត ព័ត៌មានបំផ្លើសអំពីស្ថាន ភាពជំងឺកូវីដ -១៩ ឡើងបណ្ដាញកំព្យូទ័រ បណ្ដាញទូរគមនាគមន៍អាចនឹងត្រូវវិនិច្ឆ័យតាមមាត្រាទី ២៨៨ ក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥។
៣. អំពើបោះចោលរបាំងមុខ បណ្ដាសារធាតុ សម្ភារដែលបានប្រើប្រាស់មិនត្រង់កន្លែង កំណត់អាចធ្វើឲ្យឆ្លងរោគជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ព្រមានឬពិន័យប្រាក់ពី ២០០.០០០ - ៥០០.០០០ ដុង។
-កំណត់ត្រង់អនុប្រយោគទី ១ មាត្រាទី ៦ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។ 
-អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ អធិការកិច្ចផ្នែកសុខា ភិបាល អប់រំ គមនាគមន៍និងដឹកជញ្ជូន កសិកម្មនិងអភិវឌ្ឍន៍ជនបទ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ភោគ ផលធម្មជាតិ និងបរិស្ថាន។
៤.អំពើមិនអនុវត្តការធ្វើកោសល្យវិច័យតាមសំណូមពររបស់ស្ថាប័នសុខាភិបាលមានសិទ្ធិអំណាចក្នុងដំណាក់កាលអនុវត្តការអង្កេតជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១.០០០.០០០ - ៣.០០០.០០០ ដុង។
-កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ២ មាត្រាទី ៧ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។ 
-អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ប្រធានអធិការកិច្ចផ្នែកសុខាភិបាល ប្រធាននគរបាលថ្នាក់ស្រុក ប្រធានការិយាល័យនគរបាលថ្នាក់ខេត្ត។
៥. អំពើលាក់បាំង មិនរបាយការណ៍ឬរបាយការណ៍មិនទាន់ពេលស្ថានភាព របស់ខ្លួនឬរបស់អ្នកដទៃមានជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ពិន័យទឹកប្រាក់ពី ១០.០០០.០០០ - ២០.០០០.០០០ ដុង។
-កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ៣ មាត្រាទី ៧ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
-អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ច ផ្នែកសុខាភិបាល នាយកនគរបាលខេត្ត។
* វិនិច្ឆ័យព្រហ្មទ័ណ្ឌ៖ ចំពោះករណីធ្វើឲ្យឆ្លងរោគជំងឺកូវីដ -១៩ ដល់អ្នកផ្សេងអាចវិនិច្ឆ័យតាមមាត្រាទី ២៤០ នៃក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥។
៦. អំពើប្រកែកឬគេចវេះការអនុវត្តន៍សេចក្ដីសម្រេចចិត្តជម្លៀសសុខាភិបាល ចាប់យកទៅជម្លៀសសុខាភិបាលរបស់ស្ថាប័នរដ្ឋមានសិទ្ធិអំណាចចំពោះអ្នក​មានជំងឺកូវីដ- ១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១៥.០០០.០០០ - ២០.០០០.០០០ ដុង។ ក្រៅពីនោះនៅទាំងត្រូវអនុវត្តវិធានការជម្នះផលវិបត្តិ “ចាប់បង្ខំអនុវត្តការជម្លៀសសុខាភិបាល ចាប់យកទៅជម្លៀស​សុ​ខាភិបាល”។
-កំណត់ត្រង់ចំណុច (បេ) អនុប្រយោគទី ២ និងទី ៣ មាត្រាទី ១១ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការ​កិច្ច​ផ្នែក សុខាភិបាល នាយកនគរបាលខេត្ត។
*វិនិច្ឆ័យព្រហ្មទ័ណ្ឌ៖ ចំពោះករណីធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ ដល់អ្នកផ្សេងអាចត្រូវពិន័យតាមមាត្រាទី ២៤០ នៃក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥។
៧. អំពើមិនពាក់របាំងមុខនៅទីសាធារណៈឬចេញដើរផ្លូវក្នុងករណីមិនចាំបាច់៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១.០០០.០០០ - ៣.០០០.០០០ ដុង។
-កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ១ មាត្រាទី ១២ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
-អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ប្រធានអធិការកិច្ចផ្នែក​សុខាភិបាល ប្រធាននគរបាលថ្នាក់ស្រុក ប្រធានការិយាល័យនគរបាលថ្នាក់ខេត្ត។
៨. អំពើមិនអនុវត្តសេចក្ដីសម្រេចចិត្តអនុវត្តវិធានការផ្អាកបណ្ដោះអាសន្នសកម្មភាពរបស់មូលដ្ឋានសេវាហូបចុកសាធារណៈមាននិន្នាការធ្វើឲ្យឆ្លងជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១០.០០០.០០០ - ២០.០០០.០០០ ដុងចំពោះ បុគ្គល (ពី ២០.០០០.០០០ - ៤០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។
-កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ៣ មាត្រាទី ១២  អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ចផ្នែក សុខាភិបាល នាយកនគរបាលខេត្ត។
៩. អំពើមិនអនុវត្តសេចក្ដីសម្រេចចិត្តអនុវត្តវិធានការកាត់បន្ថយការផ្ដុំគ្នាច្រើនឬ ផ្អាក់សកម្មភាពធ្វើអាជីវកម្ម សេវាកម្មនៅទីសាធារណៈដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១០.០០០.០០០ - ២០.០០០.០០០ ដុងចំពោះបុគ្គល (ពី ២០.០០០.០០០ - ៤០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។
-កំណត់ត្រង់ចំណុច (សេ)អនុប្រយោគទី ៣ មាត្រាទី ១២ អនុក្រឹត្យលេខ ១១៧/2020/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ចផ្នែក សុខាភិបាល នាយកនគរបាលខេត្ត។
* វិនិច្ឆ័យព្រហ្មទ័ណ្ឌ៖ចំពោះករណីម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្ម (ដូចជា៖ ហាងបា ការាអូខេ សេវាគក់ច្របាច់ មូលដ្ឋានតុបតែងបន្ទប់ហាត់ប្រាណ កន្លែងបញ្ចាំងភាពយន្ត។ល។) អនុវត្តសកម្មភាពអាជីវកម្មពេលមានសេចក្ដីសម្រេចចិត្តឲ្យផ្អាកធ្វើសកម្មភាព ធ្វើអាជីវកម្មដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ- ១៩ បណ្ដាលឲ្យអន្តរាយពី ១០០.០០០.០០០ ដុងឡើងទៅអាស្រ័យលេចចេញប្រាក់ចំណាយបង្ការទប់ស្កាត់ជំងឺ នឹងត្រូវវិនិច្ឆ័យតាមមាត្រាទី ២៩៥ នៃក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥។
១០. អំពើមិនអនុវត្តសេចក្ដីសម្រេចចិត្តបម្រាមផ្ដុំគ្នាច្រើននៅតំបន់ដែលបានផ្សាយប្រកា សស្ថានភាពជាបន្ទាន់អំពីជំងឺកូវីដ -១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ៣០.០០០.០០០ - ៤០.០០០.០០០ ដុងចំពោះ បុគ្គល (ពី ៦០.០០០.០០០ - ៨០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។
- កំណត់ត្រង់ចំណុច (បេ)អនុប្រយោគទី ៥ មាត្រាទី ១២ អនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
១១. អំពើមិនបិទប្រកាសតម្លៃមុខទំនិញ សេវាទាក់ទងដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ - ១៩ នៅកន្លែងដែលត្រូវបិទតម្លៃតាមការកំណត់របស់ច្បាប់ឬបិទតម្លៃមិនត្រូវតាមការកំណត់ មិនច្បាស់លាស់បង្កឱ្យភាន់ច្រឡំឲ្យអតិថិជន៖
- កម្រិតពិន័យ៖ ពិន័យប្រាក់ពី ៥០០.០០០ - ១.០០០.០០០ ដុង។ ចំពោះករណី បំពានច្រើនលើកឬបំពានសាជាថ្មីត្រូវពិន័យប្រាក់ពី ១.០០០.០០០ - ៣.០០០. ០០០ ដុង។ កម្រិតពិន័យខាងលើអនុវត្តចំពោះបុគ្គល (ចំពោះអង្គការចាត់តាំងបំពានស្មើនឹងកម្រិតពិន័យចំពោះបុគ្គល ០២ ដង)។
-កំណត់ត្រង់អនុប្រយោគទី ១ និងចំណុច (អា) អនុប្រយោគទី ២ មាត្រាទី ១២ អនុក្រឹត្យលេខ ១០៩/២០១៣/ NĐ-CP (បានកែប្រែ បំពេញបន្ថែមដោយអនុក្រឹត្យលេខ ៤៩/២០១៦/NĐ-CP)។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ប្រធានអធិការកិច្ចមន្ទីរហិរញ្ញវត្ថុ។
១២. អំពើលក់ខ្ពស់ជាងតម្លៃបិទលើមុខទំនិញ សេវាទាក់ទងដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ- ១៩ អាស្រ័យដោយអង្គការចាត់តាំង បុគ្គលកំណត់តម្លៃគ្មាននៅក្នុងសារប័នលំនឹងតម្លៃ មុខទំនិញ សេវាក្នុងសារប័នកាត់បន្ថយអាជីវកម្មឬធ្វើអាជីវកម្មមានលក្ខណៈ
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ៥.០០០.០០០ - ១០.០០០.០០០ ដុងចំពោះបុគ្គ ល (ពី ១០.០០០.០០០ - ២០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង) និងអនុវត្តវិធានការជម្នះផលវិបត្តិ“ចាប់បង្ខំឲ្យសងអតិថិជនវិញនូវចំនួនប្រាក់ដែលបានប្រមូលខ្ពស់ជាងតម្លៃដែលបានបិទ ករណីមិនកំណត់បានអតិថិជនដើម្បីសងវិញនោះគឺគបចូលថវិការដ្ឋ”។
-កំណត់ត្រង់អនុប្រយោគទី ៣ និងទី ៧ មាត្រាទី ១២ អនុក្រឹត្យលេខ ១០៩/២០១៣/ NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានអធិការកិច្ចមន្ទីរហិរញ្ញវត្ថុ។
១៣. អំពើជំនួយ លាក់បាំង បង្កលក្ខណៈឲ្យជនបរទេសអន្តោប្រវេសន៍ចូលមកវៀតណាម នៅវៀត ណាមឆ្លងព្រំដែនខុសច្បាប់៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ១៥.០០០.០០០ - ២៥.០០០.០០០ ដុងចំពោះបុ គ្គល (ពី ៣០.០០០.០០០ - ៥០.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។ ជនបរទេសមានអំពើបំពានរដ្ឋបាលគឺយោងតាមកម្រិតបំពានអាចនឹងអនុវត្តតាមរូបភាពពិន័យនិរទ្ទេសចេញពីប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម។
-កំណត់ត្រង់ចំណុច (អា) អនុប្រយោគទី ៥ និងទី ៩ មាត្រាទី ១៧ អនុក្រឹត្យលេខ ១៦៧/២០១៣/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត នាយកនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍ (ពិន័យប្រាក់រួចសម្រេចចិត្តអនុវត្តរូបភាពពិន័យនិរទ្ទេស ប្រសិនបើមាន)។
*ពិន័យព្រហ្មទ័ណ្ឌ៖ អំពើទាក់ទងដល់សេចក្ដីកំណត់ស្ដីពីអន្តោប្រវេសន៍ឬស្នាក់នៅវៀត ណាមខុសច្បាប់អាចត្រូវវិនិច្ឆ័យតាមមាត្រាទី ៣៤៧ និង ៣៤៨ ក្រមច្បាប់ព្រហ្មទ័ណ្ឌ ឆ្នាំ ២០១៥។
១៤. អំពើរាំងស្ទះ ប្រឆាំងនឹងអ្នកអនុវត្តបេសកកម្ម បង្ការទប់ស្កាត់ជំងឺកូវីដ - ១៩៖
-អំពើរារាំង ញុះញង់ អូសទាញអ្នកដទៃមិនឲ្យប្រតិបត្តិតាមសំណូមពរអធិការកិច្ច ត្រួតពិនិត្យឬក៏មានសំដី អាកប្បកិរិយាគំរាមកំហែងប៉ះពាល់ដល់កិត្តិយស តម្លៃរបស់អ្នកដំណើរការអនុ វត្តបេសកកម្មរដ្ឋបង្ការទប់ស្កាត់ជំងឺកូវីដ-  ១៩៖
-កម្រិតពិន័យ៖ ពិន័យប្រាក់ពី ២.០០០.០០០ - ៣.០០០.០០០ ដុងចំពោះបុគ្គល (ពី ៤.០០០.០០០ -  ៦.០០០.០០០ ដុងចំពោះអង្គការចាត់តាំង)។
-កំណត់ត្រង់ចំណុច (អា) (បេ) អនុប្រយោគទី ៣ មាត្រាទី ២០ អនុក្រឹត្យលេខ១៦៧/២០១៣/NĐ-CP។
- អ្នកមានសិទ្ធិអំណាចពិន័យ៖ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធាននគរបាលថ្នាក់ស្រុក ប្រធានការិយាល័យស្ថិតក្រោមឱវាទនគរបាលខេត្ត ប្រធានអធិការកិច្ចបណ្ដាមន្ទីរ ដែលពាក់ព័ន្ធ ប្រធានក្រុមគ្រប់គ្រងទីផ្សារកំពុងដំណើរការអនុវត្តកិច្ចការរដ្ឋ។
* វិនិច្ឆ័យព្រហ្មទ័ណ្ឌ៖ អំពើប្រើកម្លាំងអាវុធ គំរាមកំហែងដោយប្រើកម្លាំងអាវុធឬល្បិច កលផ្សេងរារាំងអ្នកដំណើរការអនុវត្តកិច្ចការរដ្ឋបង្ការទប់ស្កាត់ជំងឺកូវីដ - ១៩ អាចនឹងត្រូវវិនិច្ឆ័យតា មមាត្រាទី ៣៣០ នៃក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្នាំ ២០១៥៕
​​​​​​​​​​​                                        

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.