• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតនៅឃុំហ្វាអឹង

15/12/2022 14:42

ក្នុងការកសាងជនបទថ្មី ប្រជាជនឃុំហ្វាអឹង ស្រុកកូវកែ តែងចូលរួមវិភាគទានជាកម្លាំងកាយ និងសម្ភារដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្ដាលក្ខដ្ឋាន។ ក្នុងនោះបណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត បាននាំមកក្ដីរីករាយយ៉ាងច្រើនដល់ប្រជាជន។

    បច្ចុប្បន្ន ឃុំហ្វាអឹង​ មាន ផ្លូវគមនាគមន៍ជនបទជាង ១០ គីឡូម៉ែត្របានមូលដ្ឋានបំផុសចលនាសមាជិកសមាគមអង្គការចាត់តាំងមហាជន និងប្រជាជនកសាងសម្រេចផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ជួយឱ្យមូលដ្ឋានកាន់តែបង្កើនសម្រស់។ ជាក់ស្ដែងដូចជាដងផ្លូវនៅភូមិកណ្ដាល មានប្រវែងជិត ៧០០ ម៉ែត្របានកសាងក្នុងឆ្នាំ ២០២២ មានផ្កាចម្រុះពណ៌នៅពេលថ្ងៃ មានពន្លឺភ្លឺរន្ទាលនៅពេលយប់ ។

ដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតនៅភូមិកណ្ដាល។

   បងស្រី ថាច់ធីសូណា ប្រជាជននៅភូមិកណ្ដាលបានឱ្យដឹង កាលពីមុន ឆ្លៀតពេលដងផ្លូវស្ងាត់ គ្មានពន្លឺអគ្គិសនីនៅពេលយប់ធ្វើឱ្យមូលដ្ឋានច្រើនកើតមានបណ្ដាករណីអបាយមុខសង្គម តួយ៉ាងដូចជាសត្វចិញ្ចឹមរបស់បណ្ដាគ្រួសារត្រូវជនទុច្ចរិតលួច។ ពេលមូលដ្ឋានបំផុសចលនាកសាងសម្រេច ផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ចំនួនករណីអបាយមុខខាងលើលែងមានតទៅទៀត។ ប្រការដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ប្លែកអំពីដងផ្លូវគឺនៅពេលថ្ងៃប្រហែលម៉ោង ១០-១១ ពេលទៅយកកូនមកពីសាលាជាពេលដែលដងផ្លូវមានផ្កាម៉ោងដប់រីកចម្រុះពណ៌ សម្លឹងទៅឃើញយ៉ាងជក់ចិត្ត។

   ទោះបីកសាង សម្រេចដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតបានច្រើនក៏ដោយ ប៉ុន្តែមូលដ្ឋាន តែងយកចិត្តដល់ការដាំផ្កាមិនបង្កការប៉ះពាល់ដល់របៀងសុវត្ថិភាពចរាចរណ៍ផ្លូវភាគច្រើនបានមូលដ្ឋានជ្រើសយកផ្កាមានកម្ពស់សមគួរមកដាំ​ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោលភ្នែកសម្លឹងមើលរបស់អ្នកចូលរួមចរាចរណ៍ កាត់បន្ថយបានចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ។

  បងគឹមសាន់ ប្រជាជននៅភូមិចុងផ្នោរ បានឱ្យដឹងថា៖ កសាងជនបទថ្មីជួយឱ្យបណ្ដាដងផ្លូវមានភាពស្រស់ស្អាតជាង ស្រឡះស្រលួនជាង។ មានដងផ្លូវផ្កាខ្លះ បើសិនមានដើមឈើដុះស៊ុមទ្រុមគ្របពីលើនោះ រដ្ឋអំណាចមូលដ្ឋានមកកាត់រំលស់ មានកន្លែងខ្លះដាំតែផ្កាមានកម្ពស់ទាប ភាគច្រើនគឺផ្កាម៉ោងដប់ និងប្រភេទផ្កាទងមួយចំនួនទៀត។ ហេតុនោះ ប្រភេទផ្កានេះមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោលភ្នែក និងក្តី បារម្ភអំពីការកើតមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យប៉ះទង្គិចរវាងបណ្ដាមធ្យោបាយ ឬក៏ទៅប៉ះជាមួយប្រភេទសត្វដែលរត់ឆ្លងកាត់ផ្លូវ។

  ចូលរួមកសាងបណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ក្នុងនោះកងកម្លាំងយុវជនមូលដ្ឋានមានតួនាទីយ៉ាងសំខាន់។ បងង្វៀងង៉ុកហ្វៀង លេខាសម្ព័ន្ធយុវជន​ឃុំហ្វាអឹងឱ្យដឹងថា៖ ឆ្នាំ ២០២២ សម្ព័ន្ធយុវជន ឃុំហ្វាអឹងសហការជាមួយសមាគមសហព័ន្ធន៍យុវជនវៀតណាមឃុំហ្វាអឹងទទួលរ៉ាប់រងអនុវត្ត ៤ សំណង់យុវជន។ ក្នុងនោះ មានដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតចំនួន ២ ខ្សែ។ល។ សម្ព័ន្ធយុវជនឃុំសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធបំផុសចលនាក្នុងកងកម្លាំងយុវជនមូលដ្ឋាន និងប្រជាជនចូលរួមអនុវត្ត សម្រេចតាមកម្រិត​ផែនការដែលគណៈកម្មាធិការបក្សឃុំបានប្រគល់ឱ្យ។

  កសាងបណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ក៏មានការចូលរួមវិភាគទានរបស់អង្គ លោកអ្នកមុខអ្នកការសាសនា។ បងង្វៀងង៉ុកហ្វៀង ឱ្យដឹងបន្ថែមទៀតថា៖ ដងផ្លូវមួយចំនួនអាស្រ័យយុវជនរ៉ាប់រង មានដងផ្លូវខ្លះមានការរួមវិភាគទានរបស់ព្រះចៅអធិ​ការបណ្ដាវត្ត តួយ៉ាងដូចជាដងផ្លូវនៅភូមិកណ្ដាល ក្រៅពីការរួមវិភាគទានជាសម្ភារកសាងផ្លូវ ព្រះតេជគុណថាច់ថាវរ៍ ព្រះចៅអធិការវត្តមជ្ឈិមារាម(កណ្ដាល)នៅទាំងរួមវិភាគទានកសាងបង្គោលអំពូលអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ចលនាបណ្ដាគ្រួសារប្រជាជននៅប្រប ផ្លូវជួយថែទាំងផ្កា។ល។ជួយឱ្យឃុំ ជនបទថ្មី មានសម្រស់ថ្មីបន្ថែមទៀត៕

 ​​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.