01/10/2021 15:46
យោងតាមបញ្ជីរាយនាមដែលបានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័ននោះ គឺនៅលើភូមិសាស្រ្តស្រុកកូវង៉ាងមានបឹង និងស្រះចំនួន ០៥ ដូចជា៖ បឹងទឹងភូមិហ្វៀងឌឹក ស្រះភូមិតឹងឡឹប និងស្រះភូមិទឹកយប់ ឃុំឡុងស៊ើង ស្រះភូមិកោះសោម ឃុំធ្វឹងហ្វា ស្រះបាវយ៉ៃ ឃុំញ៉ីទ្រឿង។ នៅលើភូមិសាស្រ្តស្រុកទីវកឹងមានស្រះ ០១ គឺស្រះទីប្រជុំជនទីវកឹង។ នៅលើភូមិសាស្រ្តទីក្រុងត្រាវិញមានរមណីយដ្ឋានគូស្រះស្រី គឺជាបណ្តាបឹង ស្រះមិនគប្បីត្រូវចាក់ដីលុប ពង្រាប ដើម្បីទុកបង្ការ ទប់ស្កាត់ទឹកជំនន់ និងការពារប្រភពទឹក។
គណៈកម្មាធិការប្រជាជនខេត្តចង្អុលការមន្ទីរធនធាន និងបរិស្ថានចាត់តាំងប្រកាសបញ្ជីរាយនាមនៅលើបណ្តាញមធ្យោបាយព័ត៌មានមហាជន និងជូនដំណឹងឱ្យបណ្តាមូលដ្ឋាន អង្គភាពដែលមានការទាក់ទិនឱ្យបានជ្រាប និងអនុវត្តការត្រួតពិនិត្យអង្កេតការអនុវត្តន៍បញ្ជីរាយនាម បឹងនិងស្រះ មិនគប្បីត្រូវចាក់ដីលុបពង្រាបនៅលើភូមិសាស្រ្តខេត្ត ពិន័យម៉ឹងម៉ាត់រាល់អំពើបំពានត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ទន្ទឹមនឹងនោះ ប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ទីវកឹង និងទីក្រុងត្រាវិញទទួលខុសត្រូវ កសាងផែនការគ្រប់គ្រង ប្រើប្រាស់ ការពារបឹង ស្រះ មិនគប្បីត្រូវចាក់ដីលុបពង្រាប និងប្រើប្រាស់ចំគោលដៅ ប្រភេទមុខងារតាមការកំណត់របស់ច្បាប់៕
រតនា