• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បង្កើនធ្លុងសាមគ្គីក្នុងសហគមន៍អាសយជន

24/09/2021 08:06

ឆ្លងអស់រយៈកាល ០៥ ឆ្នាំដែលបានផ្សព្វផ្សាយអនុវត្តសារាចរលេខ ១២ CT/TU ចុះថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារសម្រុះសម្រួលនៅមូលដ្ឋាន” តាមការវាយតម្លៃរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លទ្ធផលសម្រុះសម្រួលនៅមូលដ្ឋានមានការជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គម របស់ប្រជាជននៅមូលដ្ឋាន។ ឆ្លងតាមបណ្តាវគ្គសម្រុះសម្រួល បានរួមចំណែកលើកកម្ពស់ចំណេះដឹងជូនប្រជាជនអំពីច្បាប់បានកើនឡើង ការប្រតិបត្តិច្បាប់បានត្រឹម ត្រូវ បន្ថយករណីបំពានច្បាប់ បន្ថយពាក្យបណ្តឹងតវ៉ា។ល។ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនធ្លុងសាមគ្គីក្នុងសហគមន៍អាសយជនពង្រឹងក្តីជំនឿរបស់ប្រជាជនជាមួយនឹងការដឹកនាំរបស់បក្ស។

អាចអះអាងបានថា ការសម្រុះសម្រួលនៅមូលដ្ឋានមានសារៈសំខាន់ក្នុងជីវភាពសង្គម ជារបៀបដោះស្រាយបណ្តាវ័ណ្ឌទំនាស់មានប្រសិទ្ធភាព។ ការសម្រុះសម្រួលសម្រេចជោគជ័យរឿងក្តីនីមួយៗ ជួយស្តារឡើងវិញនូវមនោសញ្ចេតនាភូមិផងរបងជាមួយគ្នា ពង្រីកស្មារតីសាមគ្គីក្នុងសហគមន៍ក្នុងប្រជាជន។ ការសម្រុះសម្រួលនៅមូលដ្ឋានជាលក្ខណៈចាំបាច់សម្រាប់ការចាត់តាំងសង្គមមួយសាមគ្គី ស្រុះស្រួលគ្នា ដើម្បីប្រជាជនមានក្តីជំនឿនូវការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ បង្កលក្ខណៈដើម្បីស្ថិរភាពនយោបាយ ជំរុញសេដ្ឋកិច្ច‑សង្គមរីកចម្រើន។

ដើម្បីបន្តបង្កើនការទំនាក់ទំនងភាពសាមគ្គី ក្នុងសហគមន៍ ពង្រឹងក្ដីជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស និងកម្លាំងធ្លុងសាមគ្គីក្នុងទូទាំងប្រជាជន ក្នុងសារាចរលេខ ១២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានសំណូមពរគណៈកម្មាធិការបក្សបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ចូលរួមធ្វើជាអធិបតីសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិរួមថ្នាក់ ណែនាំចាត់តាំងអនុវត្តបណ្តាឯកសារច្បាប់ស្ដីពីការសម្រុះសម្រួលនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌមូលដ្ឋាន ចង្អុលការគួបផ្សំ អនុវត្តច្បាប់ស្ដីពីការសម្រុះសម្រួលនៅមូលដ្ឋានទៅក្នុងការកសាង និងអនុវត្តបែបបទរបស់ភូមិ អនុសង្កាត់ តំបន់អាសយជន។ ខិតខំអនុវត្តសម្រេចអត្រាសម្រុះសម្រួលសម្រេចជោគជ័យបណ្តាបញ្ហាទំនាស់វិវាទក្នុងប្រជាជនពី ៧០% ឡើងទៅ។

ក្នុងរយៈកាល ០៥ ឆ្នាំដែលបានអនុវត្តសារាចរលេខ ១២ បញ្ជាក់ឲ្យឃើញថា ការគ្រប់គ្រងតាមដាន ពិនិត្យអង្កេតសកម្មភាព គុណភាព សម្រុះស្រួលនៅមូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទទួលបានប្រសិទ្ធភាព។ ឆ្លងតាមសកម្មភាពសម្រុះសម្រួល មានករណីទំនាស់ វិវាទកើតឡើងក្នុងប្រជាជនជាច្រើនលើកនៅបណ្តាមូលដ្ឋានក្នុងខេត្តបានដោះស្រាយទាន់ពេល រក្សាបានមនោសញ្ចេតនាភូមិផងរបងជាមួយ សាមគ្គី ស្និទ្ធស្នាល ពង្រីកអត្តសញ្ញាណវប្បធម៌ ប្រវេណីល្អប្រពៃរបស់ជនជាតិ បង្ការ និងកាត់បន្ថយការបំពានច្បាប់ រក្សាសន្តិសុខនយោបាយសង្គមនៅមូលដ្ឋាន។ ក្នុងរយៈកាល ០៥ ឆ្នាំ ទូទាំងខេត្តទទួលបាន ៩.២១៤ ករណីរឿងរ៉ាវសំណូមពរឲ្យសម្រុះសម្រួលលទ្ធផលសម្រុះសម្រួលសម្រេច ៦.៥៨៣ ករណី សម្រេចអត្រា ៧៣,៤១% (សម្រេចលើស ៣,៤១% បើប្រៀបជាមួយកម្រិតផែនការ​ តាមសារាចរលេខ ១២)។ ក្នុងដំណាក់កាលសម្រុះសម្រួលនៅមូលដ្ឋាន​ បង្កើតបានទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា​” មានរបៀបធ្វើពូកែ ទទួលបានប្រសិទ្ធភាព បង្កបានការវិវឌ្ឍយ៉ាងសកម្មក្នុងកិច្ចការផ្សព្វផ្សាយ អប់រំច្បាប់ ការងារ សម្រុះសម្រួល។ល។ ដូចជាទម្រង់ “ ផ្លាស់ប្តូរការងារផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតាមរយៈ ការងារកាត់ក្តី និងបណ្តាសវនាការជាសាធារណៈជំនុំជម្រះព្រហ្មទណ្ឌរដ្ឋប្បវេណី” របស់សមូហភាព សភាត្រួតពិនិត្យប្រជាជនស្រុកកូវកែ ទម្រង់ “ គ្មាន ៣ យ៉ាង មាន ៣ យ៉ាង​ ប្តេជ្ញាចិត្ត ៣ យ៉ាង” របស់ទីប្រជុំជនកូវកែ ស្រុកកូវកែ។ល។

បច្ចុប្បន្ននៅស្រុកកាងឡុងមានក្រុមសម្រុះសម្រួល ១២១ ក្រុម មានអ្នកសម្រុះសម្រួល ៩០៦​ នាក់។ ដោយយល់ច្បាស់ពីអត្ថន័យ សារៈសំខាន់របស់ការងារសម្រុះសម្រួលនៅមូលដ្ឋាន ការិយាល័យយុត្តិធម៌ស្រុក បានធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនស្រុកចង្អុលការបង្កើនការអនុវត្តល្អកិច្ចការនេះ។ ​ឆ្នាំ​​ ២០២០ ទូទាំងស្រុកទទួល ៣៨៧ ករណីរួចចាត់តាំង សម្រុះសម្រួល ៣៨៣ ករណី ​សម្រេចអត្រា ៩៨,៩៦%។​ លទ្ធផលសម្រុះសម្រួលទទួលជោគជ័យ ៣០៧ ករណី សម្រេច ៨០,១៥%។

ដើម្បីបន្តអនុវត្តល្អការងារសម្រុះសម្រួលនៅមូលដ្ឋាន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញភារកិច្ចស្នូល ០៦ យ៉ាង។ ក្នុងនោះបន្តការផ្សព្វផ្សាយ ជ្រួតជ្រាបសារាចរលេខ ១២ ភ្ជាប់ជាមួយច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន និងបណ្តាសារលិខិតណែនាំអនុវត្តបណ្តាសារលិខិតលម្អិតរបស់គណៈកម្មាធិការប្រជាជនខេត្ត៖ សេចក្តីសម្រេចចិត្តលេខ ៧៤៨/QĐ-UBND ចុះថ្ងៃ ១២ ឧសភា ឆ្នាំ ២០១៧ ស្តីពីការចេញផ្សាយបែបបទសហការក្នុងការងារគ្រប់គ្រងរដ្ឋ ស្តីពីការសម្រុះសម្រួលនៅមូលដ្ឋាន នៅលើភូមិសាស្ត្រខេត្ត សេចក្តីសម្រេចចិត្តលេខ ១៥០២/QĐ-UBND ចុះថ្ងៃទី ០៨ សីហា ឆ្នាំ ២០១៩ ស្ដីពីការផ្សាយផែនការអនុវត្តគម្រោងផែនការ “បង្កើនគុណភាពកងជួរសម្រុះសម្រួលនៅមូលដ្ឋាន ដំណាក់កាល ២០១៨‑២០២០” នៅលើភូមិសាស្ត្រខេត្ត។ល។ បន្តអនុវត្តសកម្មភាពសម្រុះសម្រួលនៅមូលដ្ឋាន និងភ្ជាប់ជាមួយការកសាងអនុវត្តសេចក្ដីកំណត់របស់តំបន់អាសយជន ភ្ជាប់ការអនុវត្តការងារសម្រុះសម្រួលជាមួយការងារបំផុសចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្នុងអារ្យធម៌” ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បំផុសចលនាអ្នកមានសត្ថភាព​ មានការយល់ដឹងអំពីច្បាប់ចូលរួមធ្វើជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្តាបញ្ហាវ័ណ្ឌទំនាស់ វិវាទ បំពានច្បាប់ នៅតំបន់អាសយជន តាមវិធីសាស្ត្រសម្រុះសម្រួល។ កសាងកងជួរសម្រុះសម្រួលមានសមត្ថភាព មុខជំនាញសម្រុះសម្រួល ឆ្លើយតបតម្រូវការរបស់ការងារសម្រុះសម្រួលនៅមូលដ្ឋានក្នុងដំណាក់កាលថ្មី ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ បណ្តាអ្នកមុខអ្នកការសាសនា ដើម្បីអនុវត្តល្អការងារសម្រុះសម្រួលនៅមូលដ្ឋាន។

លោកប្រធានហូជីមិញមានដំបូន្មានថា៖ “ចិត្តស្នេហាជាតិ និងការសាមគ្គីរបស់ប្រជាជន ជាកងកម្លាំងមួយធំអស្ចារ្យ គ្មាននរណាម្នាក់អាចយកឈ្នះបានឡើយ” ។ អ៊ំបានសង្កត់ធ្ងន់ជាច្រើនដងថា “សាមគ្គីជាកងកម្លាំងមួយដ៏អស្ចារ្យរបស់យើង ដើម្បីជម្នះការលំបាក និងទទួលបានជោគជ័យ” “ សាមគ្គីជាកម្លាំងដ៏ខ្លាំងក្លា ជាគន្លឹះនៃការជោគជ័យ”។ អនុវត្តល្អការងារសម្រុះសម្រួលនៅមូលដ្ឋាន បានរឹតចំណងសាមគ្គីក្នុងសហគមន៍ប្រជាជន ហើយពិតប្រាកដថានឹងបង្កើនជាកម្លាំងមួយមាំ ដើម្បីជម្នះការលំបាក ទទួលបានជោគជ័យដូចដំបូន្មានរបស់អ៊ំហូ៕                   

ប្រែសម្រួល៖​ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.