23/03/2021 08:30
គណៈនាយកនគរបាលខេត្ត ស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យនគរបាលខេត្តត្រាវិញ។ រូបថត៖ ហូយ៉ាង
ស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្សនគរបាលខេត្តត្រាវិញ គឺជាអង្គភាពប្រហាក់ប្រហែលថ្នាក់ការិយាល័យ ជាមួយនឹងសមត្ថកិច្ចធ្វើសេនាធិការជូនគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្តចង្អុលការ និងចាត់តាំងអនុវត្តការងារត្រួតពិនិត្យស៊ើប អង្កេតអនុវត្តការពិន័យបក្ស ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសពិន័យបក្ស ក្តាប់ស្ថានភាព បណ្តាអង្គការចាត់តាំងក្នុងនគរបាលខេត្ត។ ស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្សសហការជាមួយនឹងគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្តត្រួតពិនិត្យស៊ើប អង្កេតការចាត់តាំងបក្ស និងបក្ខជននៅក្នុងបក្ខភាគនគរបាលស្រុក ទីក្រុង ទីផ្សាររួមខេត្តក្នុងការប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សនគរបាលខេត្ត ស្តីអំពីភារកិច្ចធានាសន្តិសុខនយោបាយ រក្សាលំនឹងសណ្តាប់ធ្នាប់សង្គម និងកសាងកងកម្លាំងនគរបាលប្រជាជន អនុវត្តភារកិច្ចតាមការកំណត់របស់លក្ខន្តិកៈបក្ស និងគណៈកម្មាធិការបក្សបានប្រគល់ជូន។
វរសេនីយ៍ឯក វ៉ូហ្វាយបាក់ នាយកនគរបាលខេត្ត បានប្រសិទ្ធពរដល់បណ្តាសមមិត្តដែលបានរៀបចំនៅនឹងស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្ស និងសំណូមពរគប្បីម្ចាស់ការប្រមូលផ្តុំកម្លាំងឆ្ពោះទៅក្នុងការងារត្រួតពិនិត្យ ស៊ើប អង្កេតការចាត់តាំងអនុវត្តកម្មវិធីធ្វើសកម្មភាព លក្ខន្តិកៈ បណ្តាសេចក្តីសម្រេចចិត្ត សារាចរ សេចក្តីកំណត់របស់បក្ស គោលនយោបាយក្រឹត្យ ច្បាប់របស់រដ្ឋ បែបបទធ្វើការរបស់សមាជិក គណៈកម្មាធិការបក្ស កិច្ចការកម្មាភិបាល ប្រឆាំងនឹងបាតុភូតគិតគូរស្វះស្វែងតួនាទី សិទ្ធិអំណាច រួមចំណែករក្សាអត្តចរិតសីលធម៌ របៀបរស់នៅរបស់បក្ខជន។
គណៈកម្មាធិការបក្ស កម្មាភិបាល យុទ្ធជនស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្សគប្បីត្រូវជ្រោងខ្ពស់ស្មារតីឈានមុខធ្វើជាគំរូ ខិតខំ និងបញ្ចេញកម្លាំងរៀនសូត្រលើកកម្ពស់កម្រិតវិជ្ជា សាមគ្គីឯកភាពសម្រេចល្អភារកិច្ចឆ្លើយ តបសំណូមពររបស់ការងារកសាងបក្ស ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ៕
ហូយ៉ាង-រតនា