03/08/2021 08:48
តំបន់ចត្តាឡីស័កនៅឃុំភឿកហ៊ឹង។
បណ្ដាតំបន់ចត្តាឡីស័កបានបង្កើតររួមមាន៖ ឃុំថាញ់ស៊ើង សរុបផ្ទៃដី ១.៤២៣,៨៤ ហិកតា រួមមាន ០៧ ភូមិ មានគ្រួសារប្រជាជនចំនួន ២.៣១៨ គ្រួដោយមានចំនួនមនុស្ស ៩.២៥០ នាក់។ ឃុំហាមយ៉ាង មានផ្ទៃដី ១.៦០ ៣,៨៤ ហិកតា រួមមាន ០៧ ភូមិ មានគ្រួសារប្រជាជន ២.៣៧៨ គ្រួ មានចំនួនមនុស្ស ១០.០៣៤ នាក់។ ឃុំភឿកហ៊ឹងមានផ្ទៃដី ៣.២២៩,៥៧ ហិកតា រួមមាន ០៩ ភូមិ មានគ្រួសារប្រជាជន ៤.២៣៩ គ្រួ មានចំនួនមនុស្ស ១៦.០៧៣ នាក់ និងមួយចំណែកនៃឃុំង៉ាយស្វៀងរួមមាន ០៤/០៧ ភូមិ (កូវហាញ់ សមចយ ស្វាយសៀម ជ្រៃធំ ) សរុបផ្ទៃដី ១.៣៨៤ ហិកតា រួមមានគ្រួសារប្រជាជនចំនួន ២.០៤៥ គ្រួ មានមនុស្សរាយ ៨.៦០៤ នាក់។
គោលដៅនៃការបង្កើតតំបន់ចត្តាឡីស័កគម្លាតសង្គមសំដៅទប់ស្កាត់ការរីករាលដាលរបស់ជំងឺកូវីដ១៩-អាស្រ័យ វីរុសSARS-CoV-2 បង្កឡើង។ ពេលវេលាអនុវត្តចាប់ពីម៉ោង ១៦ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។