12/01/2021 08:21
ពលរដ្ឋសម្រេចការជម្លៀស ។
កាលពីថ្ងៃទី ០៦ មករា គណៈចង្អុលការ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ បានប្រគល់ជូនលិខិតបញ្ជាក់សម្រេចរយៈ ពេលជម្លៀសដល់ពលរដ្ឋ ៨៥ នាក់ មកពីប្រទេសរាជាអាណាចក្រអង់គ្លេស។
ពលរដ្ឋចំនួន ៨៥ នាក់នេះស្ថិតក្នុងចំណោមពលរដ្ឋ ១៤៧ នាក់មកពីប្រទេសរាជាអាណាចក្រអង់គ្លេសដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពីជើងយន្តហោះ VN50 មកចំណត់អាកាសយានដ្ឋានអន្តរជាតិកឹងធើនៅថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២០។ ស្ថិតលើមូលដ្ឋាននោះ បានយកគំរូធ្វើកោសល្យវិច័យ ០២ លើក នៅថ្ងៃទី ២៣ ធ្នូឆ្នាំ ២០២០ និងថ្ងៃទី ០៤ មករា ឆ្នាំ ២០២១ ពលរដ្ឋទាំង ៨៥ នាក់ បានរៀបរាប់ខាងលើសុទ្ធតែអវិជ្ជមានជាមួយវីរូស SARS-CoV-2។ ដោយ ឡែកពលរដ្ឋ ០២ នាក់វិជ្ជមានជំងឺវីរូស SARS-CoV-2 បានពិនិត្យឃើញនៅថ្ងៃទី ២៤ ធ្នូឆ្នាំ ២០២០ ក្នុងនោះ ពលរដ្ឋ ០១ នាក់ត្រូវជ្រាបវីរូសថ្មីមានឈ្មោះថា VOC 202012/01 ជាប្រភេទថ្មីទើបបានកត់សម្គាល់ថ្មីៗនេះនៅប្រទេសអង់គ្លេស។ បច្ចុប្បន្នពលរដ្ឋទាំង ០២ នាក់នោះបានព្យាបាលនៅមន្ទីរពេទ្យរបេង និងជំងឺសួតត្រាវិញ សុខភាពបានធូរស្រាលគ្រាន់បើ។
ដូច្នោះហើយ គិតដល់ថ្ងៃទី ០៦ មករា ឆ្នាំ ២០២១ នៅតំបន់ជម្លៀសនៃមណ្ឌល់ប្រចាំការកងវរសេនាធំថ្មើជើងលេខ ៩២៦ (គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ) នៅជម្លៀសតាមដានសុខភាពពលរដ្ឋ ៥៩ នាក់ដែលជិតដិតជាមួយ (F1) ជាករណីវិជ្ជមានជាមួយវីរូស SARS-CoV-2 បានពិនិត្យឃើញ និងពលរដ្ឋ ០១ នាក់ មានជំងឺមហារីកកំពុងបានជម្លៀសព្យាបាលនៅមន្ទីរពេទ្យជំងឺរបេងនិងជំងឺសួតត្រាវិញ៕ ប្រែសម្រួល៖ តឹងង៉ុក
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។