• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បង្ការ ទប់ស្កាត់ជំងឺរលាកពកស្បែកលើសត្វគោ ក្របី៖ គ្រប់គ្រង កំណត់តំបន់តាមដានម៉ត់ចត់ កាត់ផ្តាច់ដោយឡែក តំបន់អាសន្នរោគកុំឲ្យរាលដាលពាសពេញ

07/09/2021 09:11

គិតដល់ថ្ងៃទី ៣០ សីហា ជំងឺរលាកពកស្បែកកើតឡើង ១៣១ សម្បុកមេរោគនៅ ២៧ ភូមិរបស់ ១០/១០៦ ឃុំ សង្កាត់ ទីប្រជុំជនរបស់បណ្ដាស្រុក៖ យ្វៀងហាយ ថ្កូវ កូវង៉ាង និងចូវថាញ់។

លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត ស្តីពីស្ថានភាពរោគជំងឺ និងបង្ការ ទប់ស្កាត់ រោគជំងឺរលាកពកស្បែកលើគោ ក្របី។ ចូលរួមនៅកន្លែងផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនខេត្តមានតំណាងបណ្តាមន្ទីរ៖ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ឧស្សាហពាណិជ្ជកម្ម សុ ខាភិបាល ហិរញ្ញវត្ថុ។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

ចំពោះស្ថានភាពរោគជំងឺរលាកពកស្បែកលើសត្វគោ ក្របីកំពុងកើតឡើងនិងរាលដាលយ៉ាងរហ័សនៅបណ្តាខេត្ត ក្រុងក្នុងប្រទេស។ គិតតាំងពីដើមខែតុលា ឆ្នាំ ២០២០ ជំងឺរលាកពកស្បែកបានកើតឡើងលើភូមិសាស្រ្តរបស់ ៣.២០៣ ឃុំ នៅ ៣៥៥ ស្រុក នៃ ៤៥ ខេត្ត ក្រុង។ ជាមួយចំនួនគោ ក្របីត្រូវជ្រាបជំងឺ ១៣៧.៥៣៨ ក្បាល (បានកំទេចចោល ១៨.០៨០ ក្បាល តាមប៉ាន់ស្មានត្រូវបង់ខាតជាង ១៨០ ពាន់លានដុង)។

ដោយឡែកលើភូមិសាស្រ្តខេត្តត្រាវិញ ជំងឺរលាកពកស្បែកកើតឡើងលើហ្វូងគោនៅឃុំតឹងហ៊ីប និងឡុងហ៊ីប ស្រុកថ្កូវកាលពីថ្ងៃទី ០៦ សីហា។ គិតដល់ថ្ងៃទី ៣០ សីហា ជំងឺនេះ បានកើតឡើង ១៣១ សម្បុកមេរោគ (ជាមួយគោ ២៦២ ក្បាលក្នុងចំណោមហ្វូងគោ ៨១៥ ក្បាលមានរោគសញ្ញាជំងឺរលាកពកស្បែក) នៅ ២៧ ភូមិរបស់ ១០/១០៦ ឃុំ សង្កាត់ ទីប្រជុំជន របស់បណ្ដាស្រុក៖ យ្វៀងហាយ ថ្កូវ កូវង៉ាង និងចូវថាញ់។ ក្នុងការងារបង្ការ ទប់ស្កាត់រោគ ជំងឺរលាកពកស្បែក ផ្នែកជំនាញបានផ្តល់ជូនជាតិគីមីសាស្រ្តសម្រាប់រម្ងាប់មេរោគចំនួន ៥៥  លីត្រ  វ៉ាក់សាំងបង្ការជំងឺរលាកពកស្បែក ១៥.៥០០ ម្ជុល និងចាត់តាំងចាក់ថ្នាំឲ្យគោ ក្របី ៦.៤៩២ ក្បាលរបស់គ្រួសារប្រជាជន ១.៦៣៨ គ្រួនៅបណ្ដាស្រុក៖ យ្វៀងហាយ ថ្កូវ និងចូវថាញ់។

នៅអង្គសន្និបាត បណ្តាមូលដ្ឋានបានស្នើឲ្យខេត្ត និងផ្នែកជំនាញគប្បីមានការណែនាំរបៀបកំទេចគោដែលងាប់ដោយសារជំងឺដើម្បីធានាអនាម័យបរិស្ថាន កងកម្លាំងពេទ្យសត្វចូលរួមចាក់ថ្នាំបង្ការនៅខ្សត់ខ្សោយ អាស្រ័យចាក់ថ្នាំបង្ការលើគោ ក្របីត្រូវមានបទពិសោធន៍ រូតរះបំពេញបន្ថែមចំនួនវ៉ាក់សាំង និងជាតិគីមីឲ្យបានទាន់ពេលក្នុងការបង្ការ ទប់ស្កាត់រោគជំងឺ រលាកពកស្បែក។ កម្រិតឧបត្ថម្ភកំទេចគោងាប់ចោលតាមសេចក្តីកំណត់ធរមាននៅទាបជាងតម្លៃទីផ្សារ (កំណត់កម្រិតឧបត្ថម្ភ ៤៥.០០០ ដុងក្នុងមួយគីឡូក្រាម) ម្ល៉ោះហើយមូលដ្ឋានជួបលំបាកក្នុងការចលនាអ្នកចិញ្ចឹមគោ ក្របីត្រូវកំទេចចោល។ មូលដ្ឋានមួយចំនួនកើតឡើងរោគជំងឺរលាកពកស្បែកលើគោ ក្របីស្ថិតក្នុងតំបន់ជម្លៀសអាស្រ័យអនុវត្តបង្ការ ទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ផ្តើមពីនោះ មិនអាចចាត់តាំងបញ្ជូនកងកម្លាំងចូលទៅចាក់ថ្នាំបង្ការជំងឺឲ្យគោ ក្របីបាន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងចង្អុលការ៖ បណ្តាមូលដ្ឋានត្រូវបង្កើនការងារគ្រប់គ្រងហ្វូងគោ ក្របី ចលនាផ្សព្វផ្សាយអ្នកចិញ្ចឹមអនុវត្តល្អបណ្តាវិធិសាស្រ្តបង្ការ ទប់ស្កាត់រោគជំងឺរលាកពកស្បែក។ ណែនាំរបៀបថែទាំ ស្តារសុខភាពគោដែលត្រូវជ្រាប ជំងឺ។ ខិតខំកាត់បន្ថយដល់កម្រិតទាបបំផុតការខូចខាតជូនអ្នកចិញ្ចឹម មិនទុកឲ្យរោគជំងឺកើតឡើងរាលដាលទូលំទូលាយ។ អ្នកចិញ្ចឹមត្រូវធានាការចាក់ថ្នាំបង្ការ ដើម្បីរាំងស្កាត់រោគ ជំងឺ ពិសេសចំពោះមូលដ្ឋានដែលមិនទាន់កើតរោគជំងឺរលាកពកស្បែក។ ចំពោះតំបន់ មូលដ្ឋានកើតរោគជំងឺត្រូវគ្រប់គ្រង កំណត់តំបន់ម៉ត់ចត់ កាត់ផ្តាច់ដោយឡែកតំបន់អាសន្នរោគមិនទុកឲ្យរាលដាលទូលំទូលាយ។ ក្នុងការដឹកជញ្ជូន វះកាត់សម្លាប់សត្វត្រូវពិនិត្យតាំងពីដើមដំបូង។ល។ ចំណែកកងកម្លាំងពេទ្យសត្វ ក្នុងដំណាក់កាលខេត្តកំពុងបន្តអនុវត្តគម្លាតសង្គម បណ្តាមូលដ្ឋានត្រូវបង្កលក្ខណៈឲ្យកងកម្លាំងចូលរួមបង្ការទប់ស្កាត់រោគជំងឺរលាកពកស្បែក៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.