• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បង្ការទប់ស្កាត់អសន្នរោគជំងឺកូវីដ-១៩៖

06/12/2020 06:43

បញ្ឈប់បណ្តាសកម្មភាពព្រឹត្តិការណ៍សន្និបាតបូកសរុបដែលមានមនុស្សប្រមូលផ្តុំច្រើនដោយមិនចាំបាច់

អនុវត្តសារទូរលេខ លេខ ១៦៩៩/ QĐ-TTg ចុះថ្ងៃទី ០២ ធ្នូឆ្នាំ ២០២០ របស់នាយក​រដ្ឋមន្ត្រីនៃរដ្ឋាភិបាល​”ស្តីអំពីអនុវត្តការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ កាលពីថ្ងៃទី ០៣ ធ្នូឆ្នាំ ២០២០ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង​បាន​ចេញផ្សាយសារលិខិតលេខ ៤៩០២/ UBND-KGVX “ស្តីអំពី បង្កើនការងារបង្ការ​ទប់ស្កាត់​អាសន្នរោគជំងឺកូវីដ-១៩”នៅ លើភូមិសាស្ត្រខេត្តត្រាវិញ។ប្រធានគណៈកម្មា​ធិការប្រជាជន​ខេត្តសំណូមពរប្រធានបណ្តាមន្ទីរស្ថាប័នផ្នែកខេត្តប្រធានគណៈ កម្មាធិការប្រជាជនបណ្តា​ស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់​បណ្តាខ្លឹមសារដូចខាង​ក្រោម៖

បន្តអនុវត្តម៉ឹងម៉ាត់យុទ្ធសាស្ត្រត្រួតពិនិត្យហ្មត់ចត់ប្រភពជ្រាបរាលដាលខាងក្រៅ រិត​បណ្តឹង​តំបន់និងពន្លត់អាសន្នរោគជំងឺ គប្បីជ្រោងខ្ពស់ស្មាតីភារកិច្ចរបស់អ្នកជាប្រមុខ ប្រុង​ស្មារតី​ទប់ទល់ជាមួយនឹងរាល់សភាពការណ៍រោគជំងឺ អនុវត្តផ្តាច់ប្តូរ ព្រមៗគ្នានិងមាន​ប្រសិទ្ធ​ភាពបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺដែលបានដាក់ចេញ។

អនុវត្តតាមសំណូមពរ ៥K ក្នុងការបង្ការអាសន្នរោគជំងឺដូចសេចក្តីព្រមានរបស់​ក្រសួង​សុខា​ភិបាលចំពោះមុខគឺការបំពាក់របាំងមុខដោយចាប់បង្ខំរំងាប់មេរោគនៅនឹងបណ្តា​តំបន់​ជម្លៀស បណ្តាតំបន់ប្រជាជនស្នាក់នៅប្រមូលផ្តុំសហគមន៍ដូចជា៖រោងផ្សារ សាលារៀន ផ្សារទំនើប មូលដ្ឋានផលិតចំណតរថយន្ត លើបណ្តាមធ្យោបាយសាធារណៈ ពិសេសគឺនៅតាមបណ្តាមូលដ្ឋានស្នាក់អាស្រ័យមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺជានិច្ចកាលត្រូវវាយតម្លៃការអនុវត្តន៍បណ្តាសំណូមពរណែនាំរបៀបបង្ការទប់ស្កាត់អាសន្នរោគជំងឺប្រកាសលទ្ធផលវាយតម្លៃដោយខ្លួនឯងនៅលើប្រព័ន្ធផែនទីបង្ការជំងឺ។

ត្រួតពិនិត្យនិងប្តូរផ្តាច់ក្នុងការគ្រើនព្រមានអនុវត្តបណ្តាវិធីសាស្ត្របង្ការអាសន្នរោគជំងឺដែលបានដាក់ចេញ។ពិសេសគឺបណ្តាវិធីសាស្ត្រដូចជាវិធីសាស្ត្របំពាក់របាំងមុខរំងាប់មេរោគនៅនឹងបណ្តាទីកន្លែងដែលមានគ្រោះអាសន្នកើតឡើងរាលដាល់ជ្រាបមេរោគជំងឺខ្ពស់។ជានិច្ចកាលចាត់តាំងត្រួតពិនិត្យវិនិច្ឆ័យម៉ឹងម៉ាត់ភារកិច្ចរបស់អ្នកជាប្រមុខបណ្តាអង្គភាពមូលដ្ឋានល្មើសវិនិច្ឆ័យបណ្តាអង្គការចាត់តាំងបុគ្គលល្មើសត្រឹមត្រូវតាមសេចក្តីកំណត់របស់អនុក្រឹត្យលេខ១១៧/២០២០/ NĐ-CP ចុះថ្ងៃទី ២៨ កញ្ញាឆ្នាំ ២០២០ របស់រដ្ឋាភិបាលស្តីអំពីការកំណត់​ពិន័យបទ​ល្មើសរដ្ឋបាលក្នុងវិស័យសុខាភិបាល។

រាល់ករណីអន្តោប្រវេសន៍ត្រូវតែជម្លៀសប្រមូលផ្តុំអាស្រ័យដោយកងទ័ពគ្រប់គ្រង និង​មូល​ដ្ឋាន​ជម្លៀសស៊ីវិលដែលគ្រប់លក្ខណអាស្រ័យដោយមូលដ្ឋានគ្រប់គ្រង។ រាល់សំណូមពរ​ត្រូវធានាត្រូវតាមសេចក្តីកំណត់របស់ច្បាប់។នាយកមន្ទីរសុខាភិបាលមេបញ្ជាការដ្ឋានយោធាខេត្តប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តសហការជាមួយនឹងបណ្តាមន្ទីរផ្នែកខេត្តដែលមានសមត្ថកិច្ចគ្រប់គ្រងត្រួតពិនិត្យហ្មត់ចត់នូវបណ្តាមូលដ្ឋានជម្លៀសជនអន្តោប្រវេសន៍ បង្ការការរាលដាល់រោគជំងឺចេញទៅសហគមន៍។

បញ្ឈប់បណ្តាសកម្មភាពព្រឹត្តិការណ៍សន្និបាតបូកសរុបលទ្ធផលដែលមានមនុស្សប្រមូលផ្តុំច្រើនគ្នាដោយមិនចាំបាច់ចំពោះករណីដែលចាត់តាំងគឺត្រូវអនុវត្តម៉ឹងម៉ាត់បណ្តាវិធីសាស្ត្របង្ការទប់ស្កាត់ដូចជាពាក់របាំងមុខរំងាប់មេរោគ។ល។ត្រឹមត្រូវតាមការកំណត់។បណ្តាថ្នាក់បណ្តាផ្នែកមូលដ្ឋាននៅលើភូមិសាស្ត្រខេត្តពេលចាត់តាំងបណ្តាព្រឹត្តិការណ៍សកម្មភាព ជួបសំណេះសំណាលជាមួយនឹងជនបរទេសពិសេសគឺជនដែលមកពីបណ្តាប្រទេសមានអាសន្នគ្រោះថ្នាក់ខ្ពស់គឺត្រូវសូមយោបល់របស់ស្ថាប័នសុខាភិបាល។

នាយកមន្ទីរសុខាភិបាលធ្វើអធិបតីសហាការជាមួយនឹងបណ្តាមន្ទីរផ្នែកខេត្តមានការទាក់ទិននិងគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តអនុវត្តល្អបណ្តាខ្លឹមសារដូចជា៖(១)បន្តធានាលទ្ធភាពឲ្យប្រព័ន្ធសុខាភិបាលទាំងស្មារតីដើម្បីជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន និងជានិច្ចកាលត្រៀមបម្រុងដើរមុខទប់ទល់រាល់សភាពការណ៍អាសន្នរោគជំងឺលើកកម្ពស់លទ្ធភាពពិនិត្យព្យាបាលជំងឺលទ្ធភាពប្រមាញ់ស្លាកស្នាមធ្វើកោសល្យវិច័យរហ័សចំពោះមុខគឺដើម្បីធានាសុវត្ថិភាពឲ្យបណ្តាព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិពិសេសគឺមហាសន្នបាតតំណាងទូទាំងប្រទេសអនុវត្តរបបការងារជាមួយនឹងស្មារតីត្រៀមបម្រុងទប់ទល់រាល់សភាពការណ៍រោគជំងឺ។ (២) ករណីដែលមានកើតឡើងរាលដាល់អាសន្នរោគជំងឺក្នុងសហគមន៍ ត្រូវធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តអនុវត្តជម្លៀសសង្គមជាមួយនឹងតំបន់ដែលមានគ្រោះអាសន្នខ្ពស់និងព័ទ្ធជម្លៀសតំបន់ដោយសមស្របមិនអនុវត្តការជម្លៀសសង្គមរាលដាល់នៅក្របខ័ណ្ឌទូលំទូលាយបណ្តាលឲ្យជះឥទ្ធិពលអាក្រក់ដល់ជីវភាពប្រជាជននិងសកម្មភាពផលិត ធ្វើអាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។

នាយកមន្ទីរព័ត៍មាននិងឃោសនាការនាយកស្ថានីយវិទ្យុះ-ទូរទស្សន៍ត្រាវិញអគ្គនិពន្ធនាយក​ កាសែតត្រាវិញសហការជាមួយនឹងមន្ទីរសុខាភិបាលបណ្តាមន្ទីរគណៈផ្នែកខេត្តដែលមានការទាក់ទិននិងគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តបន្តការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់អាសន្នរោគជំងឺក្នុងនោះដើម្បីធ្វើសកលកម្មស្មារតីមុនទុកឲ្យអត្តនោម័តិជាមួយនឹងជំងឺក្នុងបណ្តាអង្គការចាត់តាំងបុគ្គលនៅលើភូមិសាស្ត្រខេត្តណែនាំប្រជាជនជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់បណ្តាព័ត៍មានអសកម្មប្រតិដ្ឋបង្កឲ្យចិត្តសាស្ត្រជ្រួលច្របល់ក្នុងប្រជាជន។

ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តធ្វើជាអធិបតីសហការជាមួយនឹងនាយកមន្ទីរសុខាភិបាលប្រធានបណ្តាមន្ទីរផ្នែកខេត្តមានការទាក់ទិនបង្កើនការចង្អុលការគណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ ទីប្រជុំជន ប្រព័ន្ធនយោបាយនៅមូលដ្ឋាន ក្រុមស្វ័យគ្រប់គ្រងតំបន់ប្រជាជនស្នាក់នៅក្តាប់ខ្ជាប់ស្ថានភាពការធ្វើដំណើរទៅមករបស់ប្រជាជននៅលើភូមិសាស្ត្រគ្រប់គ្រងពិសេសគឺស្ថានភាពសិស្សនិស្សិតវិលមកពីបណ្តាមូលដ្ឋានដែលមានគ្រោះអាសន្នរបស់ទីក្រុងហូជីមិញដើម្បីឆាប់រកឃើញនិងអនុវត្តវិធីសាស្ត្រចំពោះបណ្តាករណីសង្ស័យជ្រាបរោគជំងឺជារៀងរាល់ថ្ងៃត្រូវរបាយការណ៍លទ្ធផលអនុវត្តជូនអចិន្ត្រៃយ៍នៃគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្ត (មន្ទីរសុខាភិបាល) ។

ប្រគល់ឲ្យអចិន្ត្រៃយ៍នៃគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩របស់ខេត្ត (មន្ទីរសុខាភិបាល)ទទួលខុសត្រូវភារកិច្ចតាមដានផ្សព្វផ្សាយអនុវត្តសារលិខិតនេះនៅលើភូមិសាស្ត្រខេត្តត្រូវរបាយការណ៍លទ្ធផលអនុវត្តជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគណៈកម្មាធិការប្រជាជនខេត្តជាប្រចាំថ្ងៃ៕

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.