• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បូកសរុបលទ្ធផល ០៨ ឆ្នាំ អនុវត្តបែបបទសហការបណ្តាស្ថាប័នកិច្ចការផ្ទៃក្នុង

07/06/2022 09:06

កាលពីថ្ងៃទី ០២ ខែមិថុនា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីអង្គសន្និបាតបូកសរុបលទ្ធផល ០៨ ឆ្នាំ អនុវត្តបែបបទសហការរវាងគណៈកម្មាការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត ជាមួយនឹងគណៈកម្មាធិការបក្សនគរបាល គណៈកម្មការជំនាញការ​បក្សសភាត្រួតពិនិត្យ​ប្រជាជន គណៈកម្មការជំនាញការបក្សតុលាការប្រជាជនខេត្ត។

ឆ្លងអស់រយៈកាល ០៨ ឆ្នាំ អនុវត្តបែបបទសហការបណ្តាស្ថាប័នសហការតែង​បានយក​ចិត្ត​ទុកដាក់ដឹកនាំ ចង្អុលការអនុវត្តពីមួយថ្ងៃកាន់តែបានល្អជាងអំពីការងារ​ធ្វើសេនាធិ​ការ​ជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មា​ធិការបក្ស​ខេត្ត ក្នុងការដឹកនាំ ចង្អុលការអនុវត្តកិច្ចការផ្ទៃក្នុងបង្ការ បង្រ្កាបអំពើពុករលួយ ចង្អុលការ​ដោះស្រាយបណ្តាបញ្ហាស្មុគស្មាញទាក់ទិនដល់សន្តិសុខសណ្តាប់ធ្នាប់ សតិអារម្មណ៍ ជនជាតិ សាសនា ជនបទមិនទុកឱ្យមានកើតឡើងបណ្តាករណីបាត់ម្ចាស់ការ ចៃដន្យ រួមចំណែករក្សាខ្ជាប់លំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្ត។

បណ្តាស្ថាប័នជំនួយការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចេញផ្សាយផែនការចង្អុលការអនុវត្តល្អបណ្តាសំណើស្នើរបស់គណៈចង្អុលការមជ្ឈិមស្តីពីការបង្ការ បង្រ្កាបអំពើពុករលួយ បង្កើតបណ្តាក្រុមប្រតិភូការងារត្រួតពិនិ្យ​អំពីការងារអធិការ​កិច្ចករណី រឿង ផ្តើមនីតិវិធីបណ្តឹង កោះហៅ កាត់ក្តីបណ្តា ករណីរឿងពុករលួយ​សេដ្ឋកិច្ចធ្ងន់ធ្ងរ។ ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មា​ធិការបក្ស​ខេត្តចេញសេចក្តីសម្រេចចិត្តបង្កើតក្រុមការងារចង្អុលការ ពិនិត្យឡើងវិញ ដោះស្រាយ​សេចក្តីបណ្តឹង តវ៉ា ថ្កោលទោស ករណីរឿងសំណល់អូសបន្លាយ បណ្តាករណីថ្មីដែលទើបកើតឡើង មានកត្តាស្មុគស្មាញនៅលើភូមិសាស្ត្រខេត្ត។ ក្រុមការងារសំណើស្នើណែនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាផ្នែក វិនិច្ឆ័យបាន ២៦៩ ករណីរឿងក្តី ចូលរួមជាមួយនឹងក្រុមត្រួតពិនិត្យ ស៊ើបអង្កេតរបស់​គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្តីពីបណ្តាភារកិច្ចទាក់​ទិនដល់កិច្ចការផ្ទៃក្នុងបង្ការ បង្រ្កាបអំពើពុករលួយ និងកែទម្រង់យុត្តិធម៌បាន ២១ លើក។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ស៊ើងតៀង

គណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិ​ការបក្ស​ខេត្ត​​បង្កើតបាន ០៧ ក្រុមប្រតិភូ​ការងារត្រួតពិនិត្យស៊ើបអង្កេតនៅនឹង ០៩ អង្គភាពស្តីពីការងារដឹកនាំចង្អុលការ ការងារធ្វើ សវនាកម្មពលរដ្ឋ ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស។ គណៈកម្មាធិការបក្សនគរបាលខេត្តចង្អុលការនគរបាលខេត្តវិនិច្ឆ័យ ១០ ករណីរឿងក្តី​ជាមួយនឹងជនជាប់ចោទ ១៧ នាក់ សភាត្រួតពិនិត្យប្រជាជនខេត្តស្នើចោទប្រកាន់ទោស ០៨ ករណីរឿងជាមួយនឹងជនជាប់ចោទ ១៥ នាក់ រឹបយកទ្រព្យសម្បត្តិមកវិញបានជាង ២,២ ពាន់លានដុង។

ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងស្ថាប័នកិច្ចការផ្ទៃក្នុងពិភាក្សាលើកឡើងបណ្តា​ភាពអន់ខ្សោយក៏ដូចជាការងារសហការដោះស្រាយបណ្តាករណីរឿងក្តីមានពេលខ្លះមិនបានទាន់ពេល។ ការងារផ្គត់ផ្គង់ព័ត៌មាន របាយការណ៍ដើម្បីសហការវិនិច្ឆ័យករណីរឿង កិច្ចការមិនទាន់បានធានាពេលវេលាតាមការកំណត់។

មានយោបល់ចង្អុលការសន្និបាតសមមិត្តគឹមង៉ុកថាយ វាយតម្លៃស្ងើចសរសើរពីលទ្ធផល ការងារសហការក្នុងរយៈពេលកន្លងហើយ។ នៅពេលខាងមុខនេះ អនុលេខាអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្សខេត្តបានសង្កត់ធ្ងន់ថា៖ គប្បីបន្តសហការស្រាវជ្រាវ ធ្វើសេនា​ធិការស្នើគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មាធិ​ការ​បក្សខេត្តផ្សព្វផ្សាយ ជ្រួតជ្រាប ធ្វើលម្អិតអនុវត្តល្អបណ្តាខ្លឹមសារទាក់ទិន​ដល់វិស័យ​កិច្ចការផ្ទៃក្នុងបង្ការ បង្រ្កាបអំពើពុករលួយ អសកម្ម និងកែទម្រង់យុត្តិធម៌។ ម្ចាស់ការសហការជិតដិត ព្រមៗគ្នា ព្យាករណ៍ វាយតម្លៃត្រឹមត្រូវស្ថានភាព បញ្ជាក់ច្បាស់បណ្តាបញ្ហាស្មុគស្មាញជះឥទ្ធិពលដល់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ បង្កើនការងាររកឃើញ វិនិច្ឆ័យបណ្តា ករណី បណ្តារឿងក្តី បណ្តាករណីពុករលួយ សេដ្ឋកិច្ច អសកម្ម។ ជានិច្ចកាលផ្តោះប្តូរព័ត៌មាន ដោះស្រាយការលំបាកជំពាក់វាក់វិនក្នុងការវិនិច្ឆ័យករណី រឿងក្តី។ បន្តសហការណែនាំ ក្រើនរំលឹក ត្រួតពិនិត្យស៊ើបអង្កេតគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការ​ចាត់​តាំង​បក្សអនុវត្តគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋស្តីពីវិស័យកិច្ចការផ្ទៃក្នុង បង្ការ បង្រ្កាបអំពើពុករលួយ អសកម្ម និងកែទម្រង់​យុត្តិធម៌៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.