• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បូកសរុបលទ្ធផល ០៥ ឆ្នាំ អនុវត្តចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ លុបបំបាត់ផ្ទះបណ្តោះអាសន្ន៖

01/12/2020 08:19

កាលពីថ្ងៃទី ២៧ វិច្ឆិកា គណៈអចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធជនខេត្ត ចាត់តាំងសន្និបាតបូកសរុបលទ្ធផល ០៥ ឆ្នាំ អនុវត្តចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ច ពូកែ លុបបំបាតផ្ទះបណ្តោះអាសន្នដំណាក់កាល ២០១៦-២០២០។

* ស្ងើចសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ១៨ កន្លែង - រូប

ជូនបណ្ណស្ងើចសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម​។ រូបថត៖ ស៊ើងតៀង

     អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តផាមបាអៀង អនុវត្ត​ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមសមាគម អតីតយុទ្ធជនវៀតណាម សមមិត្តឡេថាញ់តៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តតំណាងបណ្តា មន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងប្រធាន អនុ ប្រធានសមាគមអតីតយុទ្ធជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត ឃុំ សង្គាត់ ទីប្រជុំជន និងតំណាងក្លឹបអតីតបុគ្គលិកយោធាខេត្ត។
     អនុវត្តគម្រោងការ”កាត់បន្ថយភាពក្រីក្រចីរភាព”របស់មជ្ឈិម និងគណៈកម្មាធិការបក្សខេត្ត ដំណាក់កាល ២០១៦-២០២០ ដោយបានការយកចិត្តទុកដាក់ដឹកនាំចង្អុលការជានិច្ចកាលរបស់គណៈកម្មាធិការបក្សខេត្ត របស់មជ្ឈិមសមាគម​អតីតយុទ្ធជនវៀតណាម សមាគមអតីតយុទ្ធ​ជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តជ្រោងខ្ពស់តួនាទីទទួលបន្ទុករក្សាខ្ជាប់ និងពង្រីកអត្តចរិតប្រវេណី “កងទ័ពអ៊ំហូ” សេចក្តីប្រាថ្នាឈានឡើងពង្រីកការផលិត ជួយគ្នាលុបបំបាតភាពអត់ឃ្លានលំ នឹងជីវភាពជំរុញមាំចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមដៃដើម្បីអ្នកក្រ-មិនទុកឲ្យអ្នកណាម្នាក់បោះបង់ចោលពីក្រោយ”។
   ក្នុងរយៈកាល ០៥ ឆ្នាំកន្លង សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងបន្តបំផុសចលនាសមាជិក ១.៥១៩ នាក់ ឲ្យបង្វែរផ្ទៃដី​ផលិតស្រូវមិនសូវបានផលមកដាំដើមឈើហូប​ផ្លែ ដាំដំណាំ ចិញ្ចឹមជលផលបានជាង ១.០០០ ហិកតា លទ្ធផលសេដ្ឋកិច្ចកើនទ្វេពី ០២-០៤ ដង។ សមាគមអតីតយុទ្ធជនខេត្តកសាងបាន ០២ ទម្រង់ “សមាជិកមានគ្រាន់បើជួយឧបត្ថម្ភដល់សមាជិកក្រីក្ររួចផុតពីភាពក្រីក្រចីរភាព” និងទម្រង់ “សាច់ ប្រាក់មិត្តរួមអាវុធ” ផ្តើមពីទម្រង់ទាំង ០២ ខាង លើនេះ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ចលនាមូលនិធិបានជាង ៣០ លានដុង ឧបត្ថម្ភ ដល់សមាជិកជាង ១.០០០ នាក់ដើម្បីពង្រីកការ ផលិតឈានឡើងរួចផុតពីភាពក្រីក្រ។ ឆ្លងអស់ រយ:កាល ០៥ ឆ្នាំកន្លង សមាគមអតីតយុទ្ធជនក្នុងទូទាំងខេត្តលុបបំបាតគ្រួសារអតីតយុទ្ធជនក្រីក្របាន ១.០៦៩/១.២៩៣ គ្រួ បើប្រៀបនឹង ឆ្នាំ ២០១៦ បន្ថយអត្រាគ្រួសារអតីតយុទ្ធក្រីក្រពី ៥,៣៧% ចុះនៅ ១,១១% នៃឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តនៅគ្រួសារអតីត​យុទ្ធក្រីក្រចំនួន ២២៤ គ្រួ គ្រួសារជិតក្រចំនួន ៧១២ គ្រួ មាន ៤៩/១០៦ ឃុំ សង្កាត់ ទីប្រជុំជននិង ០៣/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងគ្មាននៅគ្រួសារអតីតយុទ្ធជនក្រីក្រ។ អនុវត្ត ការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់លុបបំបាត់បាន ១.៣៣៧ ខ្នង។ការងារដោះស្រាយការងារធ្វើក្នុងរយៈកាល ០៥ ឆ្នាំកន្លងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់រួមចំណែកដោះស្រាយបាន ១៣.៧៥៤ ពលករ ក្នុងនោះមានកូនប្អូនអតីតបុគ្គលិកយោធាទៅនីហរ័ណពលកម្ម។
   មានយោបល់ក្នុងសន្និបាត សមមិត្ត គឹមង៉ុកថាយ បានកត់ត្រានិងវាយតម្លៃខ្ពស់លទ្ធផលចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ-លុបបំបាតផ្ទះបណ្តោះ​អាសន្នក្នុងរយៈកាល ០៥ ឆ្នាំកន្លង។ សមមិត្ត គឹមង៉ុកថាយសំណូមពរ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់គប្បីបន្តអនុវត្តគម្រោងការ “កាត់បន្ថយភាពក្រីក្រចីរភាព” រក្សាខ្ជាប់​០២ ទម្រង់ “សមាជិកមានគ្រាន់បើជួយឧបត្ថម្ភដល់សមាជិកក្រីក្ររួចផុតពីភាពក្រីក្រចីរភាព” និងទម្រង់ “សាច់ប្រាក់មិត្តរួមអាវុធ” ដើម្បីបង្កប្រភពទុនរួចផុតភាព​ក្រីក្រ។ ខិតខំដល់ឆ្នាំ ២០១៥ ក្នុងទូទាំងខេត្ត ជាសារវន្តគ្មាននៅគ្រួសារអតីតយុទ្ធជនក្រីក្រ និង មាន ៧០% អតីតយុទ្ធជនផ្សេង។ សមាគមអតីត​យុទ្ធជនគ្រប់លំដាប់ថ្នាក់ គប្បីបង្កលក្ខណៈ សម្រាប់គ្រួសារអតីតយុទ្ធជនក្រីក្រគ្រួសារជិតក្របានបុលទុនអាទិភាពដើម្បីពង្រីកការផលិតដោះស្រាយការងារធ្វើ ចលនាកូនប្អូនសមាជិកអតីតយុទ្ធជននីហរ័ណពលកម្មប្រចាំឆ្នាំសម្រេច ១០%។ ចលនាឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ខិតខំដល់ចុងឆ្នាំ ២០២២ គ្មាននៅ អតីត យុទ្ធជននៅក្នុងផ្ទះបណ្តោះអាសន្នឡើយ។ យក ចិត្តទុកដាក់ជំរុញទឹកចិត្តអតីតយុទ្ធជនពង្រីក​អត្តចរិតប្រវេណី “កងទ័ពអ៊ំហូ” សកម្មចូលរួមបណ្តាចលនាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន ខិតខំលើកស្ទួយខេត្តត្រាវិញ សម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ គឺជាខេត្តពង្រីកក្នុងក្រុមមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០៕
   នាឱកាសនេះដែរ សមាគមអតីតយុទ្ធជនខេត្ត​បានស្ងើចសរសើរដល់សមូហភាពនិងបូគ្គល ១៨ កន្លែង-រូបដែលមានស្នាដៃឆ្នើមក្នុងចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើ​សេដ្ឋកិច្ចពូកែលុបបំបាត់ផ្ទះបណ្តោះអាសន្នដំណាក់កាល ២០១៦-២០២០៕

       ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.