17/09/2021 08:35
តាមប្រសាសន៍របស់លោកង្វៀងត្រុងញ៉ឹង អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ដើម្បីសម្រេចកម្រិតផែនការពង្រីកបក្ខជន ជារៀងរាល់ឆ្នាំ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចង្អុលការស្ថាប័នចាត់តាំង និងមហាផ្ទៃស្រុកកសាងផែនការពង្រីកបក្ខជនថ្មីរួចប្រគល់កម្រិតផែនការឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រីកបក្ខជនតាមសេចក្ដីសម្រេចចិត្តឆ្នាំ។ ឆ្លងតាមរយៈនោះ បណ្ដាសាខាបក្ស បក្ខភាគមូលដ្ឋាន ម្ចាស់ការកសាងផែនការបង្កប្រភពពង្រីកបក្ខជនថ្មី។ ជំរុញមាំការងារផ្សព្វផ្សាយ អប់រំប្រវេណីបដិវត្តន៍នៅមូលដ្ឋានឆ្លងតាមរយៈបណ្ដាសកម្មភាព ចលនាប្រឡងប្រណាំងនៅមូលដ្ឋាន បណ្ដាអង្គការមហាជន។ ផ្ដើមពីនោះ ជ្រើសរើសមហាជនឆ្នើម វាយតម្លៃ វិភាគគុណភាពមហាជនរួចបញ្ចូលទៅក្នុងប្រភពដើម្បីបំពាក់បំប៉នពង្រីកបក្ខជន។ ក្នុងនោះ យកចិត្តទុកដាក់ដល់បុគ្គលិក និយោជិតនៅបណ្ដាគណៈ ការិយាល័យ ផ្នែកស្រុក កម្មាភិបាល បុគ្គលិក គ្រូបង្រៀន សុខាភិបាល អ្នកធ្វើសកម្មភាពមិនជំនាញការនៅឃុំ ទីប្រជុំជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនៅភូមិ អនុសង្កាត់ កងកម្លាំងប្រជាស្វ័យត្រាណ បណ្ដាសហករណ៍ ក្រុមសេដ្ឋកិច្ចសហការដើម្បីបញ្ជូនទៅរៀនថ្នាក់បំពាក់បំប៉នចំណេះដឹងអំពីបក្ស។ ប្រគល់ភារកិច្ចសមាជិកគណៈប្រតិបត្តិការបក្ស បក្ខជនពេញសិទ្ធិតាមដានឧបត្ថម្ភ បង្កលក្ខណៈឲ្យមហាជនខិតខំ។ ក្នុងអង្គប្រជុំជីវភាពសាខាបក្សប្រចាំខែរបាយការណ៍រួចលើកឡើងឲ្យសមូហភាពពិនិត្យ វាយតម្លៃអំពីលទ្ធផលខិតខំរបស់មហាជន។ ពេលមានលក្ខណៈគ្រប់គ្រាន់ហើយធានាតាមសម្បទាកំណត់ គណៈប្រតិបត្តិការសាខាបក្សបំពេញសំណុំបែបបទស្នើដល់ថ្នាក់មានសិទ្ធិអំណាចពិនិត្យសម្រេចពង្រីកបក្ខជន។
យុវជននិងសិស្សស្រុកចូវថាញ់ធ្វើអនាម័យផ្លូវគមនាគមន៍។ រូបថត៖ ផាងត្វឹង
ចំណុចលេចធ្លោគឺចំណាត់សមាជិកគណៈអចិន្រ្តៃយ៍ទទួលបន្ទុក ចង្អុលការគ្រប់ជ្រុងជ្រោយកិច្ចការនៅបក្ខភាគមូលដ្ឋាន។ សមាជិកគណៈប្រតិបត្តិការបក្សចូលរួមប្រជុំជីវភាពសាខាបក្ស។ ឆ្លងតាមរយៈនេះ កងជួរសមាជិកគណៈប្រតិបត្តិការបក្សគ្រប់លំដាប់ថ្នាក់ក្ដាប់បំណងប្រាថ្នារបស់ប្រជាជនទាន់ពេល បង្កបានភាពស្និទ្ធស្នាល រួមចំណែកពង្រីកតួនាទីអង្គការចាត់តាំងបក្សនៅមូលដ្ឋាន។
រណសិរ្ស និងបណ្ដាអង្គការមហាជននយោបាយ សង្គមស្រុកតែងយកចិត្តទុកដាក់ដល់ការងារអប់រំនយោបាយ សតិអារម្មណ៍ ប្រវេណីបដិវត្តន៍ដល់កម្មាភិបាល សមាជិកយុវជន សមាជិកសមាគម។ ជំរុញមាំការងារបំផុសបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជា៖ កសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច សាមគ្គីជួយគ្នាធ្វើមាន។ល។ ជាមួយខ្លឹមសារ រូបភាពសម្បូរបែប សមស្របជាមួយនឹងភារកិច្ចរបស់មូល ដ្ឋាន។ បង្កលក្ខណៈងាយស្រួលឲ្យមហាជនលត់ដំ ខិតខំ។ ឆ្លងតាមរយៈបណ្ដាចលនាប្រឡងប្រណាំង បានរកឃើញគំរូល្អជាច្រើន ក្នុងការងារពលកម្ម ផលិត។ ផ្ដើមពីនោះ មានផែនការតម្រូវឲ្យបក្ខជនតាមដាន ឧបត្ថម្ភ ប្រគល់ភារកិច្ចជាក់ស្ដែងឲ្យមុខសញ្ញាម្នាក់ៗដើម្បីមានឱកាសបានសាកល្បង លត់ដំ បង្កប្រភព ពង្រីកបក្ខជន។
លោកថាច់ខើយងៀ លេខាគណៈកម្មាធិការបក្សឃុំដាឡុកឲ្យដឹងថា៖ ដើម្បីបង្កើនគុណភាពបក្ខជន និងបង្កប្រភពបក្ខជន គណៈកម្មាធិការបក្សឃុំអនុវត្តម៉ឹងម៉ាត់សម្បទាកំណត់របស់បក្ខភាគថ្នាក់លើ។ យោងលើមូលដ្ឋានបង្កប្រភពពង្រីកបក្ខជននៅមូលដ្ឋាន បណ្ដាសាខាបក្សបានជ្រើសរើសមហាជនដែលឆ្នើមបញ្ចូលទៅក្នុងមុខសញ្ញាពង្រីកបក្ខជន។ ការតាមដាន ឧបត្ថម្ភមុខសញ្ញាពង្រីកបក្ខជនប្រគល់ឲ្យបក្ខជនដែលមានប្រជាប្រិយភាព និងអង្គការមហាជននយោបាយសង្គមមួយចំនួន ឧបត្ថម្ភដល់មហាជនឲ្យជឿនលឿន គ្រប់លក្ខណៈពង្រីកបក្ខជន។ ជាមួយការយកចិត្តទុកដាក់របស់សាខាបក្សមូលដ្ឋាន ក្នុងបណ្ដាខែដើមឆ្នាំ ២០២១ ទូទាំងបក្ខភាគឃុំពង្រីកបក្ខជនបាន ០៥ រូប សម្រេច ៧៥% នៃផែនការដាក់ចេញ។
លោកង្វៀងវ៉ាំងសឿន លេខាគណៈកម្មាធិការបក្សឃុំថាញ់មីឲ្យដឹង៖ ឃុំយកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជន និងបង្កប្រភពពង្រីកបក្ខជន រាល់ឆ្នាំតែងប្រគល់កម្រិតផែនការពង្រីកបក្ខជនឲ្យបណ្ដាសាខាបក្សស្ថិតក្រោមឱវាទ។ ហើយចាត់ទុកកម្រិតផែនការពង្រីកបក្ខជនជាកម្រិតផែនការមួយក្នុងបណ្ដាកម្រិតផែនការសម្រាប់ធ្វើជាមូលដ្ឋានវាយតម្លៃ ចំណាត់ប្រភេទអង្គការមូលដ្ឋានបក្សរាល់ឆ្នាំ។ ឧស្សាហ៍ចង្អុលការគណៈកម្មាធិការបក្សមូលដ្ឋានយកចិត្តទុកដាក់ការងារពង្រីកបក្ខជន។ បណ្ដាសាខាបក្សស្ថិតក្រោមឱវាទដំណើរការពិនិត្យឡើងវិញ វាយតម្លៃ វិភាគគុណភាពមហាជនរួចកសាងផែនការបង្កប្រភព ពង្រីកបក្ខជន។ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សធ្វើសេនាធិការឲ្យគណៈអចិន្រ្តៃយ៍បក្សបង្កើនការងារត្រួតពិនិត្យអង្កេតការចាត់តាំងអនុវត្តនៅមូលដ្ឋាន។ នេះជាខ្លឹមសារសំខាន់ ក្នុងការងារដឹកនាំ ចង្អុលការបណ្ដាគណៈកម្មាធិការបក្ស សំណូមពរគណៈប្រតិបត្តិការបក្សមូលដ្ឋានចង្អុលការផ្ទាល់ ការបង្កប្រភពបំពាក់បំប៉ន ដាស់តឿន ណែនាំអនុវត្តការងារពង្រីកបក្ខជន។
លោកង្វៀងត្រុងញ៉ឹងឲ្យដឹងបន្ថែមថា៖ គណៈអចិន្រ្តៃយ៍បក្សស្រុកបន្តចង្អុលការគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលដៅភារកិច្ច និងវិធីសាស្រ្តដែលសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគស្រុកចូវថាញ់លើកទី ១២ អាណត្តិកាល ២០២០ - ២០២៥ កំណត់។ ក្នុងនោះ យកចិត្តទុកដាក់ពិសេសបណ្ដាផែនការ វិធីសាស្រ្តបង្កប្រភពពង្រីកបក្ខជនជាក់ស្ដែង ផ្ទាល់ជាមួយនឹងស្ថានភាពរបស់មូលដ្ឋាន អង្គភាពនីមួយៗ។ ឧស្សាហ៍ត្រួតពិនិត្យអង្កេត ណែនាំ ដោះស្រាយបញ្ហាលំបាក ជាប់ជំពាក់ឲ្យបណ្ដាសាខាបក្ស បក្ខភាគក្នុងការងារបង្កប្រភព និងពង្រីកបក្ខជនធានាសម្បទា លក្ខណៈ លក្ខការណ៍ នីតិវិធី គុណភាព ចំនួន មានរចនាបទសមស្រប។ យកចិត្តទុកដាក់ ចាត់ឲ្យបណ្ដាសាខាបក្ស បក្ខភាគស្ថិតក្រោមឱវាទ បណ្ដាសមាគមអង្គការមហាជន បក្ខជនក្នុងការបំប៉ន ប្រគល់ភារកិច្ចឲ្យបក្ខជនថ្មី៕
ប្រែសម្រួល៖ ថាច់ហ្វាង