• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគសង្កាត់ទី ៩៖ ជំរុញមាំ “ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ”

14/03/2025 09:55

បក្ខភាគសង្កាត់ទី ៩ មានសាខាបក្សស្ថិតក្រោមឱវាទចំនួន ១៣ កន្លែង (សាខាបក្សផ្នែក ២ សាខាបក្សអនុសង្កាត់ ៨ និងសាខាបក្សសាលារៀន ៣) ដោយមានបក្ខជន ៤២២ រូប ក្នុងនោះជាង ២០% ជាជនជាតិខ្មែរ។ ឆ្នាំ ២០២៤ បក្ខភាគសង្កាត់ទី ៩ បានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ជ្រើសផ្សព្វផ្សាយពិសោធអនុវត្តទម្រង់ “រក្សាខ្ជាប់សម្បថចំពោះមុខបក្ស”។ ផ្ដើមពីនោះបានជួយឱ្យបក្ខជនក្នុងបក្ខភាគ ជ្រោងខ្ពស់ជាងទៀតបន្តជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

ទម្រង់ចិញ្ចឹមគោរបស់បក្ខជន ថាច់ចៀង។

  ក្នុងឆ្នាំ ២០២៤ បក្ខភាគសង្កាត់ទី ៩ ផ្សព្វផ្សាយអនុវត្ត ៤ ទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ៖ (១) ទម្រង់ “ពង្រីកប្រាជ្ញាប្រជាជន កម្លាំងប្រជាជន ផលប្រយោជន៍ជូនប្រជាជន” (២) ទម្រង់ “រក្សាខ្ជាប់សម្បថចំពោះមុខបក្ស” (៣) ទម្រង់សាខាបក្ស “ល្អ ៤ យ៉ាង” បក្ខភាគ “ល្អ ៤​ យ៉ាង” និង (៤) ទម្រង់ “ថ្នាក់លើធ្វើខ្នាតគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម”។ មានសាខាបក្ស ១៣/១៣ កន្លែង និងបក្ខជន ១០០% ចុះឈ្មោះអនុវត្ត។ បណ្ដាទម្រង់ខាងលើសុទ្ធតែភ្ជាប់ជាមួយបធានបទប្រចាំឆ្នាំ កសាងទម្រង់ “បំផុសចលនាបក្ខជនរួមវិភាគទានមូលនិធិឧបត្ថម្ភបក្ខជនឈឺថ្កាត់ បាត់បង់ជីវិត” ដោយមានសាខាបក្ស ១៣/១៣ កន្លែងបានផ្សព្វផ្សាយអនុវត្ត។ តាមរយៈនោះ បក្ខជនរួមវិភាគទានប្រាក់គិតមកទល់ពេលនេះ បានចំនួន ៣៤,៨ លានដុង ចាត់តាំងទៅសួរសុខទុក្ខបក្ខជនឈឺថ្កាត់ ១៧ រូប និងចូលកុសលបុណ្យសពជាមួយទឹកប្រាក់សរុបជាង ១១ លានដុង។

  សមមិត្ត យឿងវ៉ាំងហុង លេខាគណៈកម្មាធិការបក្សសង្កាត់ទី ៩ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សចង្អុលការតាមការកំណត់ អនុវត្តម៉ឺងម៉ាត់ការទិតៀន ស្វ័យទិតៀន និងវាយតម្លៃ ទទួលបញ្ជាក់បណ្ដាអាការថមថយអំពីសតិអារម្មណ៍នយោបាយ និងសីលធម៌ របៀបរស់នៅក្នុងកម្មាភិបាល បក្ខជន។ លទ្ធផលគ្មានសមូហភាព និងបុគ្គលរូបណាមានអាការថមថយ។ ការណែនាំ ត្រួតពិនិត្យ ឃ្លាំមើលការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានបង្កើនឡើង។ ចាត់តាំងបូកសរុប បូកសរុបបឋមបណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត ស្នើទៅថ្នាក់លើស្ងើចសរសើរជូនរង្វាន់ចំពោះសមូហភាព ២ កន្លែង បុគ្គល ៤ រូបដែលមានស្នាដៃឆ្នើមពិសេសក្នុងការអនុវត្តន៍ទម្រង់។

  បណ្ដាសាខាបក្ស និងបណ្ដាអង្គការចាត់តាំងនយោបាយ-សង្គមបន្តអនុវត្ត ២០ ទម្រង់ដែលបានចុះឈ្មោះ។ តាមរយៈនោះ រកឃើញពីរបៀបធ្វើពូកែ ទម្រង់មានប្រសិទ្ធភាព មានកម្លាំងសាយភាយក្នុងជីវភាពសង្គម បង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីស្មារតី និងសកម្មភាពរបស់កងជួរកម្មាភិបាល បក្ខជន និងសមូហភាពបណ្ដាសាខាបក្ស។

   រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បក្ខជនជាច្រើន មិនត្រឹមតែសម្រេចល្អភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ នៅទាំងបើកទូលាយចែករំលែកដល់បណ្ដាស្ថានភាពរបស់ប្រជាជនដើម្បីគ្រួសារជួបការលំបាកបានឈានឡើងក្នុង ជីវភាពទៀត។ តួយ៉ាងដូចជា បក្ខជនសឺនយឹង លេខាសាខាបក្សអនុសង្កាត់ទី ១ តែងបានប្រជាជនគោរពស្រឡាញ់ ពីព្រោះលោករៀនបានមេរៀន និងរបៀបធ្វើតាមអ៊ំជាច្រើន និងមានការចែករំលែកជាមួយប្រជាជន។ ឬក៏បក្ខជន ថាច់ចៀង នៅអនុសង្កាត់ទី ៥ ដោយអាស្រ័យសកម្មរៀនសូត្រ និងធ្វើតាមអ៊ំបានជួយឱ្យសេដ្ឋកិច្ចគ្រួសារបានកែលម្អ កសាងបានទម្រង់ចិញ្ចឹមគោ ទទួលបានប្រាក់ចំណូលលំនឹង។

  ឆ្នាំ ២០២៥ បក្ខភាគជ្រើសយកបណ្ដាខ្លឹមសារជាក់ស្ដែងអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថរបស់អ៊ំ ដែលពាក់ព័ន្ធដល់សមត្ថកិច្ច ភារកិច្ចរបស់មូលដ្ឋាន អង្គភាព និងស្ថានភាពសតិអារម្មណ៍ នយោបាយ សីលធម៌របៀបរស់នៅរបស់កម្មាភិបាល បក្ខជនដើម្បីប្រជុំជីវភាព រួមចំណែកបង្កភាពវិវឌ្ឍន៍បណ្ដាវិស័យ៖ ពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ កសាងប្រព័ន្ធនយោបាយ។ កសាង  ពង្រីកទូលាយបណ្ដាទម្រង់គំរូជឿន ដើម្បីឱ្យចលនា រៀនសូត្រ និងធ្វើតាមអ៊ំសម្រេចបានលទ្ធផលខ្ពស់ជាងទៀត៕អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.